. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
នាវាកំសាន្ត Carnival បាន​ប្រកាស ​​​ធានាសងប្រាក់វិញ​ ក្នុង​ករណី​ដែលភ្ញៀវ​ មិន​ចូល​ចិត្តដំណើរកំសាន្ត
September 21, 2013 (10:13:39) [ 1243 ]
 
 
ក្រុមហ៊ុនដំណើរកំសាន្តតាមនាវា Carnival Cruise បាន​ប្រកាស​ថា​ក្រុមហ៊ុននឹង​ផ្តល់​ជូន​នូវ​ការ​ធានា​ភាគ​រយ​ដល់ ១១០% ដល់អ្នកដំណើរ​ថា​ពួក​គេ​នឹង​ស្រឡាញ់​សេវាកម្មរបស់នាវា ឬ ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ជាមួយប្រាក់សំណង របស់​ក្រុម​ហ៊ុន​។

​លិខិត​ធានា​វិស្សមកាល​ដ៏​អស្ចារ្យ​ ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​អាចចាកចេញពី​កប៉ាល់​ភ្លាមៗ ជាមួយ​នឹងការសងប្រាក់វិញ ១១០% ភាគ​រយ​ ​មិន​មាន​សំណួរត្រូវ​សួរនៅពេលក្រុមហ៊ុនចេញ​ផ្សាយពត៌មាននេះទេ។ Carnival ក៏បាន​ផ្តល់ផងដែរ នូវសំបុត្រយន្តហោះត្រឡប់ទៅផ្ទះវិញដោយឥតគិតថ្លៃ​ចំពោះ​អតិថិជនដែល​មិន​សប្បាយ​ចិត្ត​រួមទាំង​ថ្លៃ​សម្រាប់​​សណ្ឋាគារ និង​ការ​ដឹក​ជញ្ជូន​ដី (បើ​ចាំបាច់​)​ និង​ការ​ផ្តល់​ឥណទាន ១០០ដុល្លា សម្រាប់ប្រើក្នុងនាវាកំសាន្ត Carnival នា​ពេល​អនាគត​។

ការ​ធានា​នេះ​ត្រូវមានការបកស្រាយពី អ្នកដំណើរ​ចំពោះសេវា​ដែលធ្វើអោយពួកគេ​មិន​ពេញចិត្ត​​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​នៃ​ការ​ឡើងជិះ​នាវា​។ "'លិខិត​ធានា​ការ​សម្រាក​ដ៏​អស្ចារ្យ​' ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្តល់​នូវ​ការធានា​ដល់​អតិថិជន​ទាំង​ឡាយ​ណា​ជ្រើសរើសយកនាវាកំសាន្តរបស់យើង " នេះបើតាមការលើកឡើងរបស់លោក Gerry Cahill​ ដែលជាអគ្គនាយក ​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​នេះ​។

គោល​នយោបាយ​ថ្មី​នេះ​បានបង្កើតបញ្ហា​ជាច្រើនកើតមានក្នុងពេលធ្វើដំណើររបស់​នាវាកំសាន្ត Carnival នាពេល កន្លងមក។ កាលពី​ខែ​កុម្ភៈនាវា Carnival បានរសាត់នៅលើ​សមុទ្រអស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ដោយ​គ្មាន​ភ្លើង​អគ្គីស​នី​ ឬ​បន្ទប់ទឹក​ដែលអាចប្រើប្រាស់កើត​ បន្ទាប់មាន​ភ្លើង​ឆេះ​បន្ទប់បញ្ជា​ម៉ាស៊ីន​​កប៉ាល់​។ នឹងប៉ុន្មានស​ប្តា​ហ៍​បន្ទាប់​មក​​នៅ​ក្នុង​ខែ​មីនា នាវា Carnival មានបញ្ហាម៉ាស៊ីនភ្លើង​ខណៈ​ពេល​ដែល​ចូល​ចត​នៅ​ St. Maarten ហើយ​អ្នកដំណើរ​របស់​ខ្លួន​ត្រូវ​បានជូនតាមយន្តហោះត្រឡប់ទៅផ្ទះវិញ​។

នៅ​ក្នុង​ខែ​មេសា Carnival បាន​ប្រកាសថាក្រុមហ៊ុនបានចំណាយ​ច្រើន​ជាង ៣០០ លាន​ដុល្លារ ​ដើម្បី​អភិវឌ្ឍន៍ក្នុង​នាវា​របស់​ខ្លួន ​ដោយ​បន្ថែមម៉ាស៊ីន​ភ្លើង និង​ប​ច្ចេ​ក​វិទ្យា​ថ្មី​ដែល​មាន​សុវត្ថិភាព​ និង​នីតិវិធី​ប្រតិ​ប​ត្ដិ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដើម្បី​បង្ការនៅពេល​នាវា​​ពួក​គេ​បាត់បង់​ថាមពល​។

Carnival និយាយ​ថា​ការ​ធានា​ជា​ថ្មី​គឺ​ជា​វិធី​ដើម្បីទាក់ទាញភ្ញៀវមកធ្វើ​វិស្សម​កាលជាមួយនាវាកំសាន្តនេះម្តងទៀត​។

បើ​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​ដែលធ្វើដោយក្រុមហ៊ុន Harris មាន 25 ភាគ​រយ​នៃ​អ្នក​ឆ្លើយ​តប​ដែល​មិន​ដែល​បានជិះនាវានេះ គិតថា​ដំណើរ​ទេសចរនេះ​ជា "ដំណើរកំសាន្តដែលគ្មានការព្រួយ​បារម្ភ​" បើ​ប្រៀប​ធៀប​ជាមួយ​នឹង ៥៣ ភាគ​រយ​នៃនាវាកំសាន្តដទៃទៀត។

"​លិខិត​ធានា​វិស្សមកាល​ដ៏​អស្ចារ្យ​" គឺ​មានសុពលភាពក្នុងដំណើរកំសាន្តរយៈពេល ៣ទៅ៨ថ្ងៃ ទៅកោះ Bahamas តំបន់កា​រា​បៀ​ន ប្រជុំកោះនៅម៊ិចស៊ិកូ​ កោះអាឡាស្កា ប្រទេស​កាណាដា​ និងតំបន់ New England ដែល​ចេញ ដំណើរចាប់ពីថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ 2015 ។ កម្មវិធី​នេះ​ អនុវត្ត​ចំពោះ​អ្នក​រស់នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា​ប៉ុណ្ណោះ​ ហើយ​ភ្ញៀវ​ត្រូវ​តែ​មានលិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ដើម្បី​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​ដោយជើងយន្តហោះ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter