. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ទៅកម្សាន្ត​នឹង​ទេស​ភាព ​ទឹក​ជ្រោះ​ជួរ​​ភ្នំ​​ ជុំ​ជិត​ព្រឹក្សព្រៃ «ថ្ម​រូង»
July 29, 2013 (09:08:42) [ 1354 ]
 
 
គយ​គន់​ទឹក​ជ្រោះ ​ឈ្លោះ​នឹង​ថ្ម​ដា ស្តាប់​​​សៀង​វាតា ថ្ងួច​ថ្ងូរ​​​ខ្ទរ​​​ព្រឹក្ស​​ព្រៃ​ ផ្អើល​អស់​បក្សី​ស្រដី​ខ្ញៀវខ្ញារ​ រុក្ខា​មាន​ភ័ព្វ​ជាប់​ជួរ​អន្លាយ ​លើ​ភ្នំ​ឆើត​ឆាយ​ស្រស់​ស្រាយ​ខៀវខ្ចី, មាត់​អូរ​ហូរ​ទឹក​សន្ធឹក​រោង​ស្បូវ មនុស្ស​ម្នា​រ​ញ៉ូវ​​ទៅ​លេង​ផ្កា​ត្រែង ​​ហាក់​គ្មាន​ចំបែង​​ប្រឡែង​​​គ្នាស្និទ្ធ​ ទេស​ភាព​ល្អពិត​ ដ្បិត​មាន​ប្រុស-ស្រី​​​, ហត្ថា​ក្បង់​ទឹក​នឹក​ដល់​កញ្ញា​​ មុជ​​លេង​ជល​សា​​គាប់​នេត្រា​ក្រៃ ​មិត្ត​យើង​ឯណេះ​ចេះ​ចាំ​​ចរណៃ កុំ​យូរ​ពេកថ្លៃ​ៃ​លលក​អាហារ...។ ​ទេស​ភាពបែប​នេះ នៅ​ឯ​ណា​មាន? គឺ​នៅ​​រមណីយដ្ឋាន «ថ្មរូង»។

សូម​ជំរាប​ថា រមណីយដ្ឋាន​ «ថ្មរូង» ពិត​ជា​មាន​ទេសភាព​ស្រស់​ត្រកាល​ដូច​ពាក្យ​​កាព្យ​​រៀប​រាប់​​លើ​អញ្ចឹង... ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​ទី​នោះ នា​រដូវប្រាំង ​ទេស​ភាព​ហាក់​​ក្រៀម​ក្រោះ​បន្តិច ព្រោះ​តែ​ទឹក​ហូរតិច​តួច ឯដើម​​ឈើ​ធំ-តូច​ខ្លះ​ស្លោក​ស្លឹក​ស្រពាប់ ផ្ទាំង​ថ្ម​ចង្គ្រឹង​​​​នៅធ្មឹង​ស្ងួត​ទឹក ​គ្មាន​សំឡេង​រអឹក​ឈូឆរ​​អ្វីឡើយ ។ ប្រសិន​បើ​ទៅលេងនា​រដូវ​វស្សា​វិញ ​ធានាថា គ្មាន​ទុក្ខ​​ទោម្នេញ​​នឹង​បរិយា​កាស​ទាំង​ឡាយ​នោះ​ឡើយ ដោយ​សារ​តែ​ធម្ម​ជាតិ​​ស្រស់​ខៀវខ្ចី​ មាន​ភ្នំ​ព្រឹក្ស​ព្រៃ​ព័ទ្ធ​ជុំវិញ ​ទឹក​ជ្រោះ ទឹកអូ​ហូរ​ខ្លាំងៗ បែក​ផ្កា​ត្រែង​ បង្ក​សំឡេង​​ឈូឆរ​គ្មានដាច់ ខ្យល់​បក់​​វូៗដើម​រុក្ខា​រេរាំ នាំ​ក្លិន​ពិដោរ​​ប៉ះ​ផាត់​រាងកាយ​ប្រុស-ស្រី សត្វ​ស្លាប​ហិច​ហើរ​បង្ហើរ​វាចា ឮ​សូរ​ខ្ញៀវខ្ញារ​​គួរ​មេត្រី មនុស្ស​ម្នាអ៊ូអរ​ស្ល​ចិត្ត​កម្សាន្ត រួច​​ហើយ​ប្រះ​ប្រាណ​គេង​លើ​​អង្រឹង ។

ទី​នេះ​មាន​លក់​ម្ហូប​អាហារ​រាប់​សិប​មុខ ត្រីដុត​ មាន​ដុត សម្ល​ម្ជូរ ​កកូរ ឆា​អាំង ជ្រូក​ គោ​ មាន់​ ទា ម្នីម្នា​តាម​ចិត្ត ជា​ពិសេស​សាច់​សត្វ​ព្រៃ ​លៃលក​កុម្ម៉ង់ ​ឆី​មាន​ឱជារស​។ មាន​​រោងស្បូវ​​ និង​ក្យូស​មិន​ខុស​ចិន្តា ជួល​ញុំាអាហារ​​​មិន​ថ្លៃ​ពេក​ទេ ទម្រេត​ខ្លួន​ប្រាណ​បាន​លើ​អង្រឹង​ ធ្វើ​ហាក់​មិន​ដឹង​មិន​​មាន​រឿង​អ្វី​​ ។ ​ចង់​មុជ​ទឹក​លេង​ប្រឡែង​​ធម្ម​ជាតិ​ក៏​បាន មាន​​ស្រស់​កល្យាណ​នៅ​ក្បែរៗ​​យើង... ស្រង់​​ទឹក​រួច​រៀប​ចំ​ខ្លួន​ សូរិយា​​អង្រួន​ជួន​ដល់​សាយ័ណ្ហ គ្នាន់​គ្នេរ​វិល​វិញ ។

គួរ​បញ្ជាក់ថា ទៅ​កាន់​រមណីយ​ដ្ឋាន​ថ្ម​​រូង ធ្វើដំណើរ​​តាម​ផ្លូវជាតិ​លេខ​៤ រយៈ​ចម្ងាយ​១១៥​គីឡូ​ម៉ែត្រ​ពីរាជធានី​ភ្នំពេញ... ទៅ​ហួសជ្រោះ​ជ្រងពេជ្រ​និល​បន្តិច ​ឃើញ​​មាន​ដាក់​ស្លាក​ខាងស្តាំ​ដៃ «រមណីយដ្ឋាន​ថ្មរូង» បត់​ចូល​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ​​បត់​បែន​ឡើង​ចុះតាម​ជើងភ្នំ ប៉ុន្តែ​មិន​ពិបាក​ទេ ប្រហែល​៥​គីឡូ​ម៉ែត្រ​នឹង​ដល់​រមណីយដ្ឋាន​ហើយ ស្ថិត​ក្នុង​​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហនុ ជាប់​ព្រំ​ប្រទល់​ស្រុកភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter