. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
រដូវវស្សា​​​ភ្ញៀវ​ទេសចរ បន្ត​ទៅ​កម្សាន្ត​ នៅរមណីយ​ដ្ឋាន ​វប្ប​ធម៌ប្រវត្តិសាស្រ្ត​ ប្រាសាទព្រះ​វិហារ​
July 25, 2013 (10:51:47) [ 1348 ]
 
 
ភ្ញៀវទេសចរ​​ជាតិ និង​អន្តរជាតិ​​ជាច្រើន ​បន្តទៅ​កម្សាន្ត នៅ​រមណីយដ្ឋាន ​​​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ ប្រាសាទព្រះ​វិហារ ដែល​ជា​កេរមរតក បន្សល់​ទុក​ពី​ស្នាដៃ​ ស្ថាប​ត្យ​កម្មខ្មែរ​សម័យ​ដើម​ ហើយ​បើ​ទោះ​បី​​ជារដូវ​នេះ ​ជារដូវវស្សា​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​ គេ​សង្កេត​ឃើញ​​ភ្ញៀវ​ទេសចរ​ នៅតែ​បន្ត​នាំគ្នា​ ធ្វើ​ដំណើរទៅ​កម្សាន្ត​​ ជាហូហែរ​មិនដាច់​ ជា​រៀង​រាល់​ថ្ងៃ ។

បើតាម​មន្ត្រី​ផ្នែក​ព័ត៌មាន ​​របស់​អាជ្ញា​ធរជាតិ​ព្រះ​វិហារ​​ ប្រចាំ​ទី​នោះ​ឱ្យដឹងថា ការ​ដែល​ភ្ញៀវទេស​ចរ ​ធ្វើ​ដំណើរ​មក​កម្សាន្ត​​ នៅរមណីយដ្ឋាន​​​វប្ប​ធ៌ម ​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ ច្រើន​មិន​ដាច់​បែបនេះ​ ដោយសារ​តែ​តំបន់​​នោះ​សព្វ​ថ្ងៃ​មាន​សភាព​ស្ងប់​ស្ងាត់​ មិនមាន​ការ​ប្រឈម​មុខដាក់​គ្នា​ ​រវាង​កងទ័ព​ទាំង២ដូច​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។

មន្ត្រីបន្តថា​ អាជ្ញា​ធរជាតិព្រះ​វិហារ​ កំពុង​តែ​ជំរុញ​ការ​អនុវត្ត​ សកម្មភាព​យ៉ាង​សកម្ម​​ ក្នុង​ការ​អភិរក្ស​ ថែទាំ និង​ការពារ​សម្បត្តិ​ ដ៏មហាសាល​​របស់​ខ្មែរ ​ឱ្យកាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​ជាប្រយោជន៍​ ក្នុ​ងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ មក​កម្សាន្ត​ទី​នេះកាន់​តែច្រើន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter