. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
អាល្លឺ​ម៉ង់​​ជា​ប្រទេស​​ មាន​ប្រជា​ប្រិយ​​ភាព​បំផុត ​នៅ​លើ​​ពិភព​លោក​
June 30, 2013 (09:53:22) [ 1382 ]
 
 
អាល្លឺម៉ង់ជា​ប្រទេស ​ដែលមាន​ប្រជា​ប្រិយ​​​បំផុត​ នៅ​លើ​ពិភព​លោក​ បើទោះ​បី​ជា​មាន​​ការ​តវ៉ា​ប្រឆាំង ​របស់ខ្លួន​ចំពោះ​វិធាន​ការ​ក្បិត​ក្បៀត​​​ នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​​ក៏ដោយ​ ។ នេះ​បើ​យោង​តា​ម​​ ការ​អង្កេត​ប្រចាំឆ្នាំ ដោយសារព័ត៌មាន​​ BBC ​ចេញ​​ផ្សាយ​​​កាល​ពី ​​ថ្ងៃ​ទី​២៣​ ឧសភា ឆ្នាំ​២០១៣​​ ។​

ប្រជាជនជាង​ ២៦.០០០​នាក់ ​មកពី​ជុំ​វិញ​ពិភព​លោក ​ត្រូវ​បាន​គេ​សួរ​នាំ ​ឲ្យ​កំណត់​ចំណាត់​ថ្នាក់​ ប្រទេស​ចំនួន ​១៦​ថា តើ​ឥទ្ធិ​ពល​ពិភព​លោក ​​មាន​ភាព​វិជ្ជ​មាន​ ឬអវិជ្ជមាន​​ ។​​ ប្រមាណ​ជា​ ៥៩%​​ នៃ​អ្នកដែលបាន​​អង្កេត​ បាន​ផ្តល់​ចំណាត់​​ថ្នាក់ ​ប្រទេស​អាល្លឺម៉ង់​ថា មាន​ឥទ្ធិ​ពល​វិជ្ជ​មាន​​ ខណៈ​ដែល​ប្រទេស​អឺរ៉ង់​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ចុង​​ក្រោយ​ដែលមានតែ​ ១៥%​ ដែល​ចាត់​ទុក​ប្រទេស​នេះថា​ មានលក្ខណៈ​អនុគ្រោះ​ ។​

សូម្បីតែនៅប្រទេសអេស្ប៉ាញ ​​ដែល​ជា​ប្រទេស​​ទទួល​រង​ឥទ្ធិ​ពល ​ពី​វិធាន​ការ​ក្បិត​ក្បៀត ​​​ដោយ​សារ​​កញ្ចប់ថវិកា​​សង្គ្រោះ​​ហិរញ្ញវត្ថុ​របស់​អាល្លឺម៉ង់​ក៏ដោយ ក៏​ប្រជាជន​ ៦៨%​ និយាយ​ថា គេ​មាន​អារម្មណ៍ថា​​ អាល្លឺម៉ង់មាន​ឥទ្ធិ​ពល​​វិជ្ជ​មាន​នៅ​លើ​ពិភព​លោក​ ។​

អ្នកឆ្លើយតបជា​ច្រើន​ នៅ​ប្រទេស​ក្រិច ​ដែល​គេ​ឃើញថា​ បាន​តវ៉ាប្រឆាំង​​អាល្លឺម៉ង់​​ ចាត់​ទុក​លោក​ស្រី​ អធិការបតី​អង់ហ្គេឡា មើគែល​ថា ​ជា​ពួក​ណាហ្ស៊ី ដោយ​សារ​​​លោក​ស្រី​ តវ៉ានឹង​ការ​កាត់​បន្ថយ​​ ការ​ចំណាយ​សាពើ​ពន្ធ​ ។ ​ហេតុ​ដូច្នេះ​ហើយ ​ទើប​ប្រជាជនក្រិច​ ៥២%​ ផ្តល់​ចំណាត់​ថ្នាក់​​អាល្លឺ​ម៉ង់​ ជា​ប្រទេស​មានឥទ្ធិ​ពល​អាក្រក់ ។​

ប្រទេសអាល្លឺម៉ង់បានជំនួសកន្លែង ​ប្រទេស​ជប៉ុន​មក​នៅលើតារាង ដែលកាលពី​ឆ្នាំ​ទៅ​​ ប្រទេស​ដែល​មាន​ប្រជាប្រិយ ​នៅ​អាស៊ី​មួយ​នេះ ​ធ្លាក់​ពី​​ ៥៨%​ មក​នៅ ៥១%​ ។​ ប្រទេសកាណាដា និងប្រទេសអង់គ្លេស ​​ជាប់​ចំណាត់​​​ថ្នាក់​លេខ​២ និង​លេខ​៣ ។ ​ប្រទេស​ទាំង​ពីរ​ ទទួល​បាន​ចំណាត់​ថ្នាក់ វិជ្ជមាន ​៥៥%​ ខណៈ​ដែល​ប្រទេស​ប៉ាគីស្ថាន និង​កូរ៉េ​ខាង​ជើង​ ជាប់​នៅ​បាត​តា​រាង ។​ ការអង្កេតនេះ ​ត្រូវបាន​ធ្វើឡើងដោយ​​អង្គ​ការ GlobeScan and PIPA សម្រាប់​សារ​​ព័ត៌​មាន​ BBC ហើយ​បាន​សួរ​សំណួរ​​ប្រជាជន ​ដែល​បាន​ជ្រើស​រើស​នៅ​ក្នុង​​ ២៥ប្រទេស​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter