. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ឆ្នេរសមុទ្រចាស់ ក្រុងកែប ត្រូវបានចាក់ខ្សាច់ថ្មី
May 04, 2013 (12:19:22) [ 1461 ]
 
 
ក្រៅពី​មមាញឹក​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សួនច្បារ លូទឹក ដើម្បី​ឆ្ពោះទៅ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​២០១៣​នេះ ខេត្ត​កែប បាន​និង​កំពុង​រៀបចំ​ចាក់​ខ្សាច់​ថ្មី នៅលើ​ឆ្នេរ​ចាស់ ដើម្បី​ឲ្យ​ភ្ញៀវ​អាច​លេង​ទឹក​នៅ​ឆ្នេរ​នេះ​បាន​វិញ​។​
​ ​
​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កែប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ ថា ឆ្នេរសមុទ្រ​ចាស់​នៅ​ក្រុងកែប មុខ​ដំណាក់ កំពុង​ត្រូវ​បានរៀបចំ​ចាក់​ខ្សាច់​ថ្មី ដោយនៅ​ក្នុងឆ្នាំនេះ ត្រូវធ្វើ​ឲ្យ​បាន​ប្រវែង ៣៧០​ម៉ែត្រ​។ ខ្សាច់​ដែល​ត្រូវ​ចាក់​នោះ គឺ​ដឹក​មកពី​ក្នុង​សមុទ្រនៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។​
​ ​
​លោក​ម៉ម ទូច បាន​ឲ្យ​ដឹង​ទៀតថា ខ្សាច់​ត្រូវ​ចាក់​ចូលទៅក្នុង​សមុទ្រ មាន​ចម្ងាយ​៥០​ម៉ែត្រ (​ពី​ឆ្នេរ​ទឹកជោរ​ដល់​) និង​មាន​កម្រាស់​ពី ០,៤ ម៉ែត្រ រហូតដល់​ជាង ២ ម៉ែត្រ ដើម្បី​ឲ្យ​ភ្ញៀវ​លេង​ទឹក​នៅ​ឆ្នេរ​នេះ​បាន​។ ឆ្នេរ​នេះសព្វថ្ងៃមាន​ថ្ម​ច្រើន និង​ទឹក​ជ្រៅ​។ ចំណែកឯ​ការងារ​ចាំបាច់​ដែល​មន្ទីរ​សាធារណការ និង​ខេត្ត​កែបកំពុង​យកចិត្តទុកដាក់​ធ្វើ​យ៉ាង ខ្លាំងនៅពេលនេះ ត្រូវបាន​លោក​ម៉ម ទូច បញ្ជាក់ថា គឺ​ផ្លូវ​លេខ​៣៣​អា ចាប់ពី​រង្វង់​មូល​សេះស ដល់​ផ្សារ​ក្តាម ដែល មាន​ប្រវែង​៧.៨០០ ម៉ែត្រ ដោយ​ត្រូវ​ពង្រីក​តួ​ផ្លូវ​ឲ្យ​បាន​ដល់ ៣៣​ម៉ែត្រ ចាក់​កៅស៊ូ ទទឹង ២៧​ម៉ែត្រ​។ ដើមឈើ (​ក្ងោក​) នៅ​កណ្តាលផ្លូវ​នេះ ត្រូវបាន​គាស់​រំ​កឹ​ល​ទៅ​ដាំ​នៅ​ចិញ្ចើមផ្លូវ​វិញ​។ ផ្លូវ​នេះ​មាន​សួនច្បារ​នៅ​ចំ​កណ្តាល ទទឹង​បី​ម៉ែត្រ​។ ផ្លូវ​៣៣​អានេះ ត្រូវធ្វើ​ឲ្យ​បាន​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ​មកដល់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 57 នាក់
  Flag Counter
Flag Counter