. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
អ្នក​ទេស​ចរ​ និយម​ទៅ​​​ប្រលែង​លេង​ ជា​មួយ​ទឹក​ហូរ​រឹមៗ ​នៅ​កោះ​ភ្លុក
April 28, 2013 (01:29:59) [ 1430 ]
 
 
រមណីយ​ដ្ឋាន​បុប្ផា​កោះ​​ភ្លុក ទាក់ទាញ​​អ្នក​ទេសចរ​ជាតិ ​និ​ង​អន្តរ​ជាតិ​​យ៉ាង​ច្រើន​ទៅ​លេង​កម្សាន្ត​លំហែ​កាយ​សប្បាយ​អារម្មណ៍​ ។ ​នៅ​ទី​នោះ​គេ​បាន​គយ​គន់​មើល​ទេស​ភាពស្រស់​ត្រកាល​ និង​​ងូត​ទឹក​លេងតាម​មាត់​កោះ​នៃទន្លេសេសាន ​។
បុប្ផា​កោះ​ភ្លុក ​ជាទី​សែន​មនោរម្យ​មាន​ចម្ងាយ​ប្រមាណ​​៣០​គីឡូ​ម៉ែត្រ​ពី​ក្រុង​ស្ទឹង​​ត្រែង​ ស្ថិត​នៅ​​ភូមិ​ភ្លុក ​ឃុំ​ភ្លុក ស្រុក​សេ​សាន ​។ ​អ្នក​​ទៅ​​ទី​នោះ​​​មិន​ត្រឹម​តែ​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា​ពី​ខ្យល់​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​​ប្រលែង​លេ​ង​​ជាមួយ​ទឹក​ហូរ​រឹមៗ​កាត់​ពី​​លើ​​ផ្ទាំង​ថ្ម ។

កញ្ញាលួន ធានី ប្រធាន​មន្ទីរ​ទេសចរណ៍​​ខេត្ត​ឱ្យ​ដឹង​នៅព្រឹក​ថ្ងៃ​ទី​២២ មេសា ​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈ​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤ ដល់ថ្ងៃទី​១៦ មេសា ​មាន​អ្នក​ទេសចរ​ជាតិ​ទៅ​កម្សាន្តនៅរមណីយ​ដ្ឋាន​បុប្ផា​កោះ​ភ្លុក​ចំនួន​១ម៉ឺន​៦​ពាន់​១នាក់ ​បើ​ប្រៀ​ប​ធៀប​នឹង​ឆ្នាំ​២០១២ មានការ​កើន​ឡើង​ ៤៨%​​ ចំណែក​ភ្លៀវ​អន្តរជាតិ​ទៅ​កម្សាន្ត​មានចំនួន​៤១​នាក់ ​បើ​ប្រៀប​​ធៀប​នឹងឆ្នាំ​២០១២​មានការ​កើន​ឡើង​៤០% ។

កញ្ញា​ លួន ធានី ​បញ្ជាក់​ថា ចំណុច​គោលដៅ​សំខាន់​ៗ​ដែល​ភ្ញៀវ​ទេស​ចរ​ទៅ​លេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​ស្ទឹង​ត្រែង មានចំនួន​៤​រមណីយ​ដ្ឋាន​​​ ​គឺ​រមណីដ្ឋាន​បុប្ផា​កោះ​ភ្លុក រមណីយ​ដ្ឋាន​អូរ​ឫស្សី​កណ្តាល រមណីយ​ដ្ឋាន​អន្លង់​ឈើ​ទាល និង​ជំនោ​រ​​ពុរ ។ ​នៅ​ក្នុងឆ្នាំនេះ​​ភ្ញៀវ​ទេសចរ​​ទៅ​កម្សាន្ត​ នៅ​រមណីយ​ដ្ឋាន​ទាំង​៤​ សម្រាប់​ភ្ញៀវ​ជាតិ​​​មាន​​ចំនួន​សរុប​២៦.៩៨៨​នាក់ ​កើន​ឡើង​ ៣៨%​ ភ្ញៀវ​អន្តរ​ជាតិ​ចំនួន​៥៣១​នាក់ ​កើន​ឡើង​១៦% ។ ​ក្នុង​​ចំណោម​រមណីយ​ដ្ឋាន​ទាំង​អស់​មាន​តែ​បុប្ផា​កោះ​ភ្លុក​ទេ ​ដែល​ទទួល​ទេស​ចរជាតិ​ច្រើន​ជាង​​គេ ចំណែក​ភ្ញៀវ​អន្តរជាតិ​ភាគ​ច្រើន​ទៅ​ទស្សនា​ រមណីយ​ដ្ឋាន​អន្លង់​ឈើ​ទាល ​នៅ​ជាប់​ព្រំ​ដែន​ប្រទេស​ឡាវ ​ដោយ​នៅទី​នោះ​ពួកគេ​ជិះ​ទូក​លេង​កម្សាន្តលំហែ​​កាយ​លើ​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ​និង​ទស្សនាសត្វផ្សោត ​។

ប្រធាន​មន្ទីរ​ទេសចរ​ណ៍លើក​ឡើងថា ​មូល​ហេតុ​ដែល​ភ្ញៀវ​ទេសចរ​ស្គាល់​ និង​ទៅ​លេង​កាន់​​តែច្រើន​នៅ​ខេត្ត​ស្ទឹង​ត្រែង គឺដោយ​មានការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌​មាន​នានា និង​កត្តា​ផ្សេង​ទៀត​គឺតាម​រមណីយ​ដ្ឋា​ននីមួយ​ៗ តាម​សណ្ឋាគារ​ ផ្ទះសំណាក់ ​ភោជនីយ​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​​អនាម័យ​ ព្រម​ទាំង​រក្សា​ និ​ង​ទុក​ដាក់​យាន​យន្ត​គ្រប់​ប្រភេទ​របស់​ទេសចរ​បាន​ល្អ ​ពិសេស​រក្សា​បាន​សន្តិ សុខ​ជូន​អ្នក​ទេសចរ​​មិន​​ឱ្យ​​មាន​​បញ្ហា​អ្វី​ទេ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter