. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ឧស្សាហកម្ម​លោហៈ​ ក្នុង​វប្បធម៌​ខ្មែរ​
April 20, 2013 (09:04:04) [ 1541 ]
 
 
យោងតាម​របកគំហើញ​បុរាណវិទ្យា ការប្រើប្រាស់​លោហធាតុ គឺជា​ប្រពៃណី​ដែល​មាន មក​តាំងពី​សម័យមុន​ក្លិង្គ​ចូល​ស្រុក​ម្ល៉េះ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​។ តាម​ប្រភព​ឯកសារ យើង​បានដឹងថា នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស មានការ​ពិពណ៌នា​អំពី​ការនិយម​ស្ពាន់ និង​សំណ ដោយ​អ្នកស្រុក​ហ្វូ​-​ណន នគរ​ភ្នំ ដេ​ល​ជា​បុព្វបុរស​របស់​ខ្មែរ​។ តើ​ការផលិត និង​ប្រើប្រាស់​លោហធាតុ​រួមមាន ស្ពាន់ សំណ សំ​រិ​ទ្ធិ មាន​ប្រភព​ចេញពី​ណា​មក​។​

​​សូមបញ្ជាក់ថា សំណ​ដែល​ដូនតា​ខ្មែរ​ប្រើ​ក្នុង​តំបន់​នានា ក្នុង​ឧបទ្វីប​ឥណ្ឌូ​-​ចិន នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ក្រោយមក​ក៏​ក្លាយទៅជា​ដី​ហ្វូ​-​ណន ដោយហេតុថា នា​សម័យ​នោះ ពុំទាន់​មានរ​រដ្ឋ ឬ​នគរ ដែល​ស្ថិតក្នុង​គោល​សីមា​ផ្សេងៗ​ទៀត​នៅឡើយ ហើយ​ម្យ៉ាងវិញទៀត ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត សុទ្ធ​តែមាន​ទំនាក់ទំនង​វប្បធម៌​ផងដែរ​។ បញ្ហា​ព្រំប្រទល់​ដែន​ជា​បញ្ហា​មួយ​ថ្មីថ្មោង​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​។​

នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ពិសេស​នៅ​ម្តុំ​អូរ​កែវ និង​កោះត្រល់​ដែល​សព្វថ្ងៃ​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​វៀតណាម​ខាងត្បូង គេ​ឃើញ​មាន​អណ្តូងរ៉ែ​ស្ពាន់​ជាច្រើន​។ ឯ​នៅ​ប្រទេស​លាវ​វិញ គេ​ក៏បាន​ជួប​លោហ ធាតុ​នេះ​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស ដូចជា​នៅ បាក​សេ និង​សា​រ៉ា​វ៉ាន់​។ សព្វថ្ងៃនេះ ចំពោះ​ការជីក​យក​រ៉ែ​ស្ពាន់​វិញ គេ​ឃើញ​មាន​ជនជាតិភាគតិច​មន​-​ខ្មែរ មួយចំនួន ដូចជា ព្នង​, រដែ​, សឺ​ដាំង និង​ជ្រាយ​ជាដើម នៅឯ​កម្ពុជា​ក្រោម បច្ចុប្បន្ន​វៀតណាម​កណ្តាល​។​

​នៅ​ស្ថានីយ​បុរេប្រវត្តិ​មួយចំនួន គេ​បានឃើញ​នូវ​ឧបករណ៍ប្រើប្រាស់​អំពី​ស្ពាន់ សំ​រិ​ទ្ធិ ដែលមាន​អាយុប្រមាណ​ជា ១៥០០​ឆ្នាំ ទៅ ២០០០​ឆ្នាំ មុន​គ្រិស្តសករាជ ហើយ​ការប្រើប្រាស់​លោហធាតុ​នេះ ដោយ​សហគមន៍​មនុស្ស​បុរាណ បាន​ត្រូវ​បន្ត​ពី​ឆ្នាំ ៥០០ មុន​គ​.​ស រហូតដល់​សម័យ​ប្រវត្តិសាស្ត្រ ដោយ​មិន​ដាច់​។ គួរ​ឲ្យ​កត់សម្គាល់ថា រ៉ែ​សំណ​វិញ ដែល​គេ​បាន​និយម​ច្រើនជាង​ង​គេ​បំផុត​នា​សម័យ​ដើម​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ដែល​យើង​អាច​ចាត់ទុកថា​ជា "​វប្បធម៌​សំណ សម័យ​នគរ​ភ្នំ​”​។

តាម​ការស្រាវជ្រាវ​រប​ស់លោក​ណូ​អ៊ី​ម៉ា​ល័​រ៉េ នៅក្នុង​ដែនដី​សណ្ត​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា អណ្តូងរ៉ែ​ជាច្រើន ត្រូវ បាន គេ​រកឃើញ​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​លាវ​សព្វថ្ងៃ​។ ជាទូទៅ​អណ្តូងរ៉ែ​សំណ ស្ថិតនៅ​ផ្នែក​ខាងជើង​ថា​ខែ​ក នៃ​ប្រទេស​លាវ និង​នៅ​តុងកឹង ស្រុក​យួន​សព្វថ្ងៃ​។​

​សព្វថ្ងៃនេះ ជនជាតិ​មន​-​ខ្មែរ ដូចជា​ពួក​បា​ណា​ជាដើម នៅ​កុង​ទុំ វៀតណាម​ខាងត្បូង បាន​ប្រើ​ធាតុ​រ៉ែ​សំណ​នេះ​សម្រាប់​ផលិត​គ្រឿងអលង្កា​ប្រុស​ស្រី ដើម្បី​តុបតែង​ខ្លួន​។ កុំភ្លេចថា ភាគច្រើន​អណ្តូងរ៉ែ និង​ស្ពាន់​ស្ថិតនៅ​តំបន់​ជ្រលង​ភ្នំ និង​ខ្ពង់រាប ដូចជា​ខ្ពង់រាប​នគររាជ​ជា​ឧទាហរណ៍​ស្រាប់​។ ម្យ៉ាងវិញទៀត នៅ​ជ្រោយ​ម៉ា​ឡា​កា គេ​ក៏​ជួប​នូវ​អណ្តូងរ៉ែ​ជាច្រើន​ដែរ​។ វត្តមាន​របស់​អណ្តូងរ៉ែ​ស្ពាន់ សំណ ព្រមទាំង​គ្រឿងអលង្ការ​ជាច្រើន ដូចជា​ចិញ្ចៀន បន្តោង ក បដិមា​តំណាង​ទេវតា ឬក៏​កាក់​ដែល​គេ​ប្រើ​នៅ​អូរ​កែវ អង្គរបុរី និង​អ៊ូ​ថង (​អូរ​ទង​) អាច​បញ្ជាក់ថា ធាតុ​រ៉ែ​ខាងលើនេះ​ពុំបាន​ទី​ញ ឬ​ដឹក​ចូល​ពី​ប្រទេសក្រៅ​ទេ លើកលែងតែ​ករណី​បច្ចេក​វិធី​ស្ល​មាស និង​ប្រាក់ដែលមាន​ប្រភពពី​ចិន​។​យ៉ាង ណាមិញ ការនិយម​ប្រើ​ស្ពាន់ និង​សំណ នៅតែ​ត្រូវគេ​បន្ត​ប្រើ​រហូតដល់​សព្វថ្ងៃ ពិសេស​ក្នុងការ​សូន​បដិមា​ពុម្ព និង​ព្រះ​ពុទ្ធបដិមា និង​ទេវរូប​បែប​ព្រាហ្មណ៍​និយម ដែលមាន​ទំហំ​ធំ ហើយ​មាន​តម្លៃថោក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter