. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ក្នុង​ឱ​កាស​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ អ្នកទេសចរ​ ទៅ​កម្សាន្ដ​កុះ​ករ​ នៅ​អាង​ទឹក​ត្រ​ពាំង​ថ្ម​
April 20, 2013 (08:59:46) [ 1354 ]
 
 
រមណីយ​ដ្ឋាន​ធម្មជាតិ​ អាង​ទឹកត្រ​ពាំង​ថ្ម​ ក្នុង​អំ​ឡុង​ពេល​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណីជាតិ​ (១៤​ដល់​១៦មេសា​ ២០១៣)​ ដែល​ទើប​រំ​លង​ទៅ​នេះ​ មាន​មនុស្ស​ម្នា​ ទៅ​កម្សាន្ដ​ច្រើន​កុះ​ករ​ គឺ​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ។​ នៅ​ក្នុង​ផ្ទៃ​ទឹក​ដេរដាស ​ដោយ​អ្នក​ទេស​ចរ​ លេង​ទឹក​កម្សាន្ដ​ ជាមួយ​ពោង​ ពោះ​វៀន​កង់​រថយន្ដ​ ។​ រមណីយ​ដ្ឋាន​នេះ​ស្ថិត​ក្នុង​ស្រុក​ភ្នំ​ស្រុក​​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។​

អា​ជ្ញាធរ​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន​្ដ​នៅ​អាង​ទឹក​ត្រ​ពាំង​ថ្ម​មាន​ទាំង​អ្នក​ក្នុង​ខេត្ដ​ និង​មក​ពី​ខេត្ដ​ផ្សេង​ៗ​ ។​ តាម​ការ​ប៉ាន់​ប្រមាណ​ គឺ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​នា​ឆ្នាំ​នេះ​​ គឺ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​នៅ​អាង​ទឹក​ត្រ​ពាំង​ថ្ម​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ​ ។​

ចំ​ពោះ​បញ្ហា​សន្ដិ​សុខ​ សណ្ដាប់​ធ្នាប់​គឺ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ ដោយ​សារ​កម្លាំង​ការ​ពារ​សន្ដិសុខ​មាន​នគរបាល​ទេសចរ​ខេត្ដ​ នគរ​បាល​ស្រុក​ កង​រាជ​អាវុធ​ហត្ថ​ស្រុក​ និង​កម្លាំង​ប្រជា​ការពារ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ភារកិច្ច​របស់​ខ្លួន​​ ។​

សមត្ថ​កិច្ច​រក្សា​បាន​សណ្ដាប់​ធ្នាប់​ល្អ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ទៅ​លេង​កម្សាន្ដ​នៅ​អាង​ទឹក​ត្រ​ពាំង​ថ្ម​ ។​ ចំ​ពោះ​ម្ហូប​អាហារ​នៅ​ទី​នោះ​ មានតម្លៃ​សម​រម្យ​ដែល​ភ្ញៀវ​ទេសចរ​អាច​ទទួល​យកបាន​​ ។

បើ​គេ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ ពី​ខេត្ដ​សៀម​រាប​​ ដល់​ភូមិ​ព្រៃ​មាន់​ ឃុំ​រហាល​ ស្រុក​ព្រះ​នេត្រព្រះ​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ បត់​ខាង​ស្ដាំ​ដៃ​ ឬ​បើ​ធ្វើ​ដំ​ណើរ​ចេញ​ពី​ទី​រួម​ខេត្ដ​បន្ទាយ​មាន​ជ័យ​ តាម​ផ្លូវ​ជាតិ​លេខ​៦​ បត់​ខាង​ឆ្វេង​ដៃ​ ឃើញ​រូប​សំណាក​យាយ​រវៃ​សូត្រ​ នោះ​នឹង​មាន​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​ខាង​ជើង​គឺ​ជា​ផ្លូវ​ចូល​ទៅ​អាង​ទឹក​ត្រពាំង​ថ្ម​ មាន​ចម្ងាយ​ពី​ទី​រួម​ស្រុក​ភ្នំ​ស្រុក​ប្រមាណ​ ៧​ទៅ​៨​គី​ឡូ​ម៉ែត្រ​ ។​

អាង​ទឹក​ត្រ​ពាំង​ថ្ម​មាន​ផ្ទៃ​ទឹក​ធំ​ល្វឹង​ល្វើយ​ផ្ដល់​សក្ដា​នុពល​ផ្នែក​កសិកម្ម​ចំ​នួន​២​ស្រុក​ គឺ​ស្រុក​ភ្នំ​ស្រុក​ និង​ស្រុក​ព្រះ​នេត្រ​ព្រះ​ ។​​ ក្រៅ​ពី​នេះ​អាង​​ទឹកត្រពាំង​ថ្ម​ជា​រមណីយ​ដ្ឋាន​ធម្មជាតិ​មាន​សត្វ​ក្រៀល​កក្រ​ហម​ ដែល​ជា​សត្វ​ដ៏​កម្រ​នៅ​លើ​ពិភព​លោក​ ។​ រមណីយដ្ឋាន​ដ៏​ប្រ​ណីត​នេះ​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ច្រើន​ទៅ​លេង​កម្សាន្ដ​ ខណៈ​មាន​ផ្លូវ​កៅ​ស៊ូ​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter