. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
បុណ្យ​ចូល​ឆ្នាំ​​៣​ថ្ងៃ ​នៅ​ខេត្ត​ពោធិ៍​សាត់ មាន​ភ្ញៀវ​ទេស​ចរណ៍​ មក​​លេង​ជាង​៥៦​ម៉ឺន​នាក់​
April 20, 2013 (08:51:07) [ 1383 ]
 
 
ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល​​៣​ថ្ងៃ​ គឺ​ថ្ងៃទី​១៤, ១៥ និង​១៦ មេសា ២០១៣ ​នេះ​បន្ទាប់​ពី​ជួប​ជុំ​ក្រុម​​គ្រួសារ​នាំ​យក​ចង្ហាន់​​ទៅ​ប្រគេនដល់​ព្រះ​សង្ឃ​ រាប់​បាត្រ បង្សុកូល ពូន​ភ្នំ​ខ្សាច់ ​និង​លេង​ល្បែង​ប្រជា​ប្រិយ​​នៅ​តាម​ទីវត្ត​អារាម​នានា​ហើយ​នោះ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​ពោធិ៍​សាត់ ​បាន​នាំគ្នាទៅលេង​ទៅ​តាម​រមណីយ​​ដ្ឋាន​​នានាទាំង​រមណីយ​ដ្ឋាន​ធម្ម​ជាតិ និង​រមណីយ​ដ្ឋាន​កែច្នៃ​យ៉ាង​សប្បាយ​រីករាយ ។

​លោក​កែវ សិរីវុធ អនុ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ជំរាប​ជូន​ថា នៅខេត្ត​ពោធិ៍​សាត់ ​នេះ​មាន​រមណីយ​​ដ្ឋាន​​ជា​ច្រើន​ ដូចជា រមណីួ​ដ្ឋាន​អូរដា, ល្បាក់​​កំរោញ, ឈើ​តោក​នៅ​ស្រុក​ភ្នំក្រវាញ, ទឹក​ធ្លាក់​ច្រក​ល្អៀង, ត្រាំ​ម្នាស់, ភ្នំលាំង​​ត្រាច, កំពង់លួង, ស្រុក​ក្រគរ, ​ទំនប់​​ដំណាក់​អំពិល, កោះ​ថាស បូជនីយ​ដ្ឋាន​ឧកញ៉ា​ឃ្លាំង​មឿង និង​កោះ​សំពៅ​មាស​ក្នុង​ក្រុង​ពោធិ៍​សាត់​ ​ជាដើម។ ​ប៉ុន្តែ​ក្នុង​ចំណោមរមណីយ​ដ្ឋាន​​ទេស​ចរណ៍​ទាំង​​នោះ​គេ​សង្កេត​ឃើញ​​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ចូលចិត្ត​​​ទៅ​លេង​រមណីយ​​ដ្ឋាន​​ទឹកថ្លា​ច្រក​ល្អៀង ល្បាក់​​កំរោញ ​និង​ទំនប់​ដំណាក់​អំពិល​ ព្រោះ​នៅ​ទី​នោះ​​ផ្លូវ ស្រួល​ធ្វើ​ដំណើរ​មាន​ទឹក​មុជ និងម្លប់​ឈើ​ត្រជាក់ ។ ចំណែក​​កន្លែង​ផ្សេង​ទៀត​ដូចជា អូរដា​ផ្លូវ​ខូច​​​ស្ពាន​បាត់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ភ្នំលាំង​ត្រាច ​មានតែ​ផ្ទាំង​ថ្ម និង​​ម្លប់ដើម​ឈើ, ​កំពង់​លួង​បានតែ​រដូវ​ភ្នំ​បិណ្ឌ​ទេ, កោះ​​​ថាស​ក្ស័យ​ធុន​ដោយ​សារ​ពុំ​មានទឹក​ជុំវិញ​អចិន្ត្រៃយ៍​ គឺពឹង​ផ្អែក​លើ​ទំនប់​​ដំណាក់​​អំពិល៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter