. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ដំរី អៃ​រា​វ័ន (​សម័យ​បាយ័ន​)
April 18, 2013 (08:38:43) [ 1551 ]
 
 
នៅតាម​ជញ្ជាំង​ប្រាសាទបាយ័ន នា​សម័យ​បាយ័ន គេ​ឃើញ​មាន​ចម្លាក់​សត្វ​ដំរី​ជាច្រើន ដែល​គេ​ប្រើប្រាស់​ដែល​គេ​ប្រើប្រាស់​ជា​យានជំនិះ​ក្នុងការ​ធ្វើសឹក​សង្គ្រាម ដើម្បី​ការពារ​មាតុភូមិ​ខ្មែរ​។ តាមពិតទៅ សត្វ​ដំរី​ទាំងនោះ សូមបញ្ជាក់​ឲ្យ​ឃើញថា នា​សម័យ​ដើម ខ្មែរ​បាន​ប្រើ​ទ័ព​ដំរី​ក្នុងចំណោម​ទ័ព​ទាំង ៤ ប្រភេទ ដែល​ហៅថា ចតុរង្គ រួមមាន ទ័ព​សេះ ទ័ព​សំពៅ និង​ទ័ព​ថ្មើ​ជើង​។​

​​ជាមួយគ្នានេះ យើង​ក៏បាន​ឃើញ​នូវ​វត្តមាន​របស់​សត្វ​ដំរី​ក្បាល​បី ឬ​អៃ​រា​វ័ន​ផងដែរ ឆ្លាក់​នៅ​ទីលាន​ដំរី ដែលជា​សត្វ​អច្ឆរិយៈ​។ សូម​រំលឹកថា ដំរី​អៃ​រា​វ័ន គឺជា​យានជំនិះ​របស់​ព្រះឥន្ទ្រ​រាជា​ធិ​រាជ​។ ព្រោះថា ខុសពី​ព្រះមហាក្សត្រ​តាម​ចម្លាក់​បុរាណ ទ្រង់​រមែងតែ​ធ្វើដំណើរ​តាមរយៈ​រាជរថ តាម​សត្វ​ដំរី​ធម្មតា យានជំនិះ​របស់​ព្រះឥន្ទ្រ គឺជា​អៃ​រា​វ័ន​។

​​​តើ​នៅទីនេះ ដំរី​អៃ​រា​វ័ន ដែល​គេ​បាន​ឆ្លា​ក់នៅ​ទីលាន​ដំរី​នៅ​ខាងជើង​ប្រាសាទបាយ័ន មាន​អត្ថន័យ​យ៉ាងដូចម្តេច​?
​​បើ​យើង​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ទីលាន​ដំរី យើង​នឹង​ឃើញថា ចម្លាក់​អៃ​រា​វ័ន នៅ​រាជធានី​អង្គរធំ​ខាងលើនេះ គឺជា​ចម្លាក់​មាន​ខ្នាត​ធំ​មហិមា​ស្ថិតនៅ​ចំ​កណ្តាល​អមដោយ​ជណ្តើរ​ពីរ​ទាំ​សងខាង ដើម្បី​ឡើងទៅ​កាន់​ព្រលាន ដែល​ទីនោះ នៅ លើ​វេទិកា​មួយ​មាន​ព្រះមហាក្សត្រ​ប្រថាប់​គង់​ជាមួយ​សព្វ​នាម៉ឺន​មន្ត្រី​នៅពេល​ធ្វើ​សមយុទ្ធ​ម្តង​។​

សូម​រំលឹក​ផងដែរ​ថា ដំរី​អៃ​រា​វ័ន បែបនេះ យើង​ក៏បាន​ប្រទះឃើញ​នៅលើ​ចម្លាក់​ខ្មែ​នា​សម័យ​បាយ័ន​មួយទៀត ធ្វើ​អំពី​សំ​រិ​ទ្ធិ ដែល​សព្វថ្ងៃ​តម្កល់​នៅ​សារមន្ទីរ​សារមន្ទីរ​ជាតិ​នៃ​ទីក្រុង​ម៉ាន់​ដា​លេ​ប្រទេស​ភូមា​។​

​បើ​យើង​សង្កេត​លើ​ទិដ្ឋភាព​រូប​នា​សម័យអង្គរ យើង​អាច​និយាយបានថា នៅទីនេះ ដំរី​អៃ​រា​វ័ន គឺជា​និមិត្តសញ្ញា​នៃ​អំណាច​សក្តិ​សិទ្ធិ​នៃ​របប​រាជាធិបតេយ្យ​ខ្មែរ​យ៉ាង​ប្រាកដ​។ ហើយ​វត្តមាន​របស់​សត្វ​អច្ឆរិយៈ​នេះ ដែលជា​យានជំនិះ​របស់​ព្រះអាទិទេព​ក្នុង​ក្រសែភ្នែក​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ និង​ប្រជាជន​ខ្មែរ​ក្នុង​រាជ​របស់​ទ្រង់​កាលពី​បុរាណកាល អាច​បញ្ជៀ​ស​នូវ​រាល់​ឧបទ្រពចង្រៃ​ផងដែរ ក្នុងឋានៈរ​ជាវ​ត្ថុ​សិរី​មង្គល​នៃ​ព្រះរាជ​នគរ​ខ្មែរ​។​

​​លើសពីនេះ​ទៀត ជា​ព្រះរាជ​ទ្រព្យ​របស់​ស្តេច​ចក្រ​ព័​ត្រ ដំរី​អៃ​រា​វ័ន ដែល​ប្រកបដោយ​ម​ហិ​ទ្ធិ​រិ​ទ្ធ​ដ៏​ពិសិដ្ឋ ក៏​អាច​ធានា​នូវ​និរន្ត​ភាព​នៃ​អំណាច​របស់​ព្រះមហាក្សត្រី​យ៍ ដែល​តំណាង​មេ​ស្ថាប័ន គឺ​របប​រាជាធិបតេយ្យ​ខ្មែរ ព្រមទាំង​ព្រះរាជ​ធានី​អង្គរធំ ស្ថិតស្ថេរ​ជានិច្ច​និរន្ត​។​

​​គឺ​ដោយសារតែ​គុណសម្បត្តិ​ដ៏​វិសេសវិសាល​ទាំង​ប៉ុន្មាន ខាងលើ​នេះហើយ ទើបបានជា​កងទ័ព​សៀម​បាន​ប្លន់​ចម្លាក់​ដ៏​សំខាន់​នេះ យកទៅ​កាន់​ទីក្រុង​អយុធ្យា នៅពេលដែល​គេ​ចូលមក​ឈ្លានពាន​ព្រះរាជ​នគរ​ខ្មែរ​។ តែ​ជា​អកុសល ក្រោយនេះ​បន្តិច​នៅ​ស​.​វ​ទី ១៨ ចម្លាក់​ខាងលើនេះ ក៏ដូចជា​ចម្លាក់​ខ្មែរ​មួយចំនួន​ឯទៀត ក៏ត្រូវ​កងទ័ព​ភូមា រឹបអូស​ជា​ជ័យ​ភ័​ណ្ឌ នៅពេលដែល​គេ​បំភ្លេច​ទីក្រុង​អយុធ្យា​ចោល​ជា​ស្ថាពរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter