. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
មន្ត្រី​ទេសចរណ៍ ​និងអ្នក​​គ្រប់​គ្រង ​រមណី​យដ្ឋាន​ ចំនួន​៤១​នាក់​ក្លាយ​ជា​គ្រូបង្គោល​
March 25, 2013 (12:27:37) [ 1423 ]
 
 
ដោយ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អស់​រយៈ​ពេល​៣៦​ម៉ោង​ដែល​រៀប​ចំ​ឡើង​​ដោយ​អង្គ​ការ​ PSE មន្ត្រី​ទេសចរ​ណ៍​ និងអ្នក​គ្រប់​គ្រង​រមណីយដ្ឋាន​ធំៗ​ចំនួន​៤១​នាក់​មក​ពី​បណ្តា​ខេត្ត​-រាជ​ធានី​ បាន​ក្លាយ​ជា​គ្រូ​បង្គោល​​លើ​ផ្នែក​ជំនាញ​សេវា​កម្ម​ធ្វើ​ម្ហូប​អាហារ​ និង​​​ភេស​ជ្ជៈ។

​ថ្លែង​នៅ​ក្នុងពិធីបិទវគ្គ​និ​ង​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិក្ខា​កាម​កាលពីថ្ងៃ​ទី​១៥​ មីនា ​នៅ អង្គ​ការ​ PSE លោកសំ​ ព្រហ្ម​នា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​​លើកឡើង​ថា​ អង្គ​ការ​ដើម្បី​​ភាព​ញញឹម​​នៃកុមារ​(PSE)គឺជា​ថ្នាល​បណ្តុះ​បណ្តាល​​គ្រាប់​ពូជ​ដ៏​ល្អ​និងមាន​គុណ​ភាព​ ព្រោះ​ធន​ធាន​មនុស្ស​ដែល​បាន​បណ្តុះ​បណ្តាល​​ដោយ​ PSE គឺត្រូវ​បាន​ទី​ផ្សារ​ទេសចរណ៍​ទទួល​យក​ទៅ​បម្រើ​​ការងារលើ​​ផ្នែក​សេវាកម្ម​ទេសចរណ៍​ទាំង​អស់ ​។ ទន្ទឹម​នោះ ​យុវ​នារី​ម្នាក់​អាយុ​២២​ឆ្នាំ ​ដែល​ទទួល​បានការ​បណ្តុះ​បណ្តាល​ពី​ PSE ​ទទួល​​​បាន​វិញ្ញា​បន​ប​ត្រ​ស្តង់​ដា​អាស៊ាន​ផ្នែក​ចុង​ភៅ​យ៉ាង​ពូកែ​បំផុត ​។

លោករដ្ឋលេខា​ធិការ​បាន​បញ្ជាក់​ថា ក្រសួង​ទេសចរណ៍​មាន​តម្រូវ​ការលើ​ការ​ងារ​បណ្តុះ​បណ្តាល​មុខជំនាញ​លើសេវា​កម្ម​ទេស​ចរណ៍​​ឱ្យ​បាន​យ៉ាង​តិច​៦ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ឱ្យ​​សម​ស្រប​តាម​កំណើន​ភ្ញៀវ​ទេសចរ​​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​ប្រមាណ​៧លាន​នាក់​នៅ​ឆ្នាំ​២០២០​ ខាងមុខ ។ ​លោក​​ក៏​បាន​ណែនាំ​សិក្ខា​កាម​​​ដែល​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​​និងក្លាយ​ជា​គ្រូបង្គោល​គឺធ្វើ​យ៉ាងណា​ចែក​រំលែក​នូវចំណេះ​ដឹង​របស់ខ្លួន​ទៅអ្នក​ដទៃ​ទៀតដើម្បី​ប្រើ​ប្រាស់​​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុងសេវា​កម្ម​ទេសចរណ៍ ។

តំណាងអង្គ​ការ​ PSE លោក​អ៊ុក សុវណ្ណ មានប្រសាសន៍​ថា ​​មុខ​ជំនាញ​​ផ្សេង​ៗ​នៅ​វិទ្យា​ស្ថាន​នេះគឺរួម​មាន​ប្រតិ​បត្តិ​ការ​ផ្នែកម្ហូប​អាហារ​និងភេសជ្ជៈ ការ​រៀបចំ​​និង​បម្រើ​សេវា​កម្ម​ប្រកប​ដោយ​ស្តង​់ដា​​ក្នុងកម្មវិធី​ផ្សេង​ៗ​រួម​ទាំង​​​ការរៀប​​ចំ​​ភោជនីយ​ដ្ឋាន​ជាដើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter