មជ្ឈមណ្ឌល«សំ វាសនា»ឈានទៅដណ្ដើមពានរង្វាន់ទេសចរណ៍ពិភពលោក
|
September 02, 2016 (11:55:15)
|
[ 4603 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល «សំ វាសនា» បានជាប់ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពចុងក្រោយបង្អស់ចំនួន១៣ស្ថាប័ន ដែលនឹងឈានទៅដណ្តើមយកពានរង្វាន់ទេសចរណ៍ពិភពលោកនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការឆ្លងទៅវគ្គចុងក្រោយរបស់មជ្ឈមណ្ឌល «សំ វាសនា» បានជួយឱ្យប្រទេសកម្ពុជាស្ថិតនៅលើផែនទីសាកលលោកសម្រាប់ទេសចរណ៍ធម្មជាតិមើលសត្វស្លាប និងសត្វព្រៃផ្សេងៗ ។
មជ្ឈមណ្ឌល «សំ វាសនា» បានចូលរួមប្រកួតប្រជែងយកពានរង្វាន់ក្នុងការរួមចំណែកសំខាន់បំផុតចំពោះការងារអភិរក្សសត្វព្រៃ ដែលបានលាតត្រដាងនូវតួនាទីដ៏សំខាន់ដែលវិស័យទេសចរណ៍ធម្មជាតិអាចមាននៅក្នុងការអភិរក្សសត្វព្រៃ និងថែរក្សាទីជម្រកធម្មជាតិរបស់ពួកវាដែលមាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ។
មជ្ឈមណ្ឌល «សំ វាសនា» បានឆ្លងកាត់ដំណើរការវាយតម្លៃយា៉ងហ្មត់ចត់ដោយជោគជ័យ ហើយឥឡូវនេះបានក្លាយជាបេក្ខភាពមួយឈានទៅប្រកួតប្រជែងយកពានរង្វាន់លំដាប់ថ្នាក់ពិភពលោក នៅក្នុងការចូលរួមចំណែករបស់ខ្លួនទៅលើការងារផ្នែកអភិរក្សសត្វព្រៃ ។ គំរូបែបច្នៃប្រឌិត បំផុសគំនិត និងការអនុវត្តឡើងវិញទាំងអស់នេះ គឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់ដើម្បីឈានដំណើរឆ្ពោះទៅវគ្គចុងក្រោយនៅក្នុងឆ្នាំនេះ ហើយការអនុវត្តដែលប្រកបទៅដោយគំនិតច្នៃប្រឌិតចំពោះការងារអភិរក្ស តាមរយៈគម្រោងទេសចរណ៍ធម្មជាតិទាំងអស់នេះ ដែលប្រព្រឹត្តទៅបានដោយមានការចូលរួមពីប្រជាសហគមន៍ដែលមជ្ឈមណ្ឌល «សំ វាសនា» បានសហការជាមួយ ព្រមទាំងមានកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា (WCS) ទទួលបាននូវការសាទរចំពោះជោគជ័យកន្លងមកសម្រាប់ការងារអភិរក្ស ។
ប្រទេសកម្ពុជា ផ្តល់ជាទីជម្រកដល់សត្វព្រៃ និងសត្វស្លាបដទៃផ្សេងទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជាសាកល រាប់ចាប់តាំងពីសត្វត្រយងយក្សដែលជាសត្វស្លាបអត្តសញ្ញាណជាតិ រហូតដល់សត្វរមាំងដែលអាចឃើញវាបានដោយផ្ទាល់ភ្នែកតាមរយៈដំណើរទស្សនកិច្ច ដែលរៀបចំដោយមជ្ឈមណ្ឌល «សំ វាសនា» តែប៉ុណ្ណោះ។
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលបានផ្តល់ជាទីជម្រកដល់ប្រភេទសត្វ សំខាន់ៗដែលពួកវាបានបាត់បង់ទីជម្រកពីតំបន់អាស៊ីអាគ្នេយ៍ ។ តាមរយៈការចូលរួមដំណើរទស្សនកិច្ចមើលសត្វស្លាប និងសត្វព្រៃនានានៅទូទាំងប្រទេសកម្ពុជា និងធ្វើការយា៉ងជិតស្និទ្ធជាមួយសហគមន៍នៅតាមតំបន់ជនបទដែលងាយរងគ្រោះ មជ្ឈមណ្ឌល សំ វាសនា និងអង្គការសមាគមអភិរក្សសត្វព្រៃ បានសិក្សាស្រាវជ្រាវវាស់វែងអំពីស្ថិរភាព ក៏ដូចជាកំណើននៃប្រភេទសត្វជិតផុតពូជបំផុត និងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើជាដើម។ គំរូទេសចរណ៍ធម្មជាតិរបស់មជ្ឈមណ្ឌល សំ វាសនា នេះបានផ្តល់ជាប្រយោជន៍ទៅដល់ការងារអភិរក្សដោយផ្ទាល់ទៅសហគមន៍ តាមរយៈការងារអភិរក្សនេះឯង ។ វាកើតឡើងតាមរយៈការបង់ជាប្រាក់ទៅឱ្យសហគមន៍ នៅពេលដែលពួកគេបានឃើញសត្វព្រៃណាមួយតម្រូវឱ្យពួកគេជូនភ្ញៀវទៅមើលសត្វនោះ និងបម្រើសេវាកម្មនានានៅក្នុងសហគមន៍ ដែលនេះជាហេតុធ្វើឱ្យពួកគេទទួលបានកម្រៃពីភ្ញៀវទេសចរទាំងនោះ ។
លោក Johnny Orn ប្រធានមជ្ឈមណ្ឌល សំ វាសនា បាននិយាយថា «ការឈានឆ្ពោះទៅកាន់វគ្គចុងក្រោយនេះបានជួយឱ្យប្រទេសកម្ពុជា មានឈ្មោះលើផែនទីទេសចរណ៍ពិភពលោកដែលបង្ហាញអំពីទេសចរណ៍មើលសត្វស្លាប និងសត្វព្រៃដ៏អស្ចារ្យផ្សេងទៀត ដែលវាបានបន្ថែមទៅលើអ្វីដែលកម្ពុជាល្បីរួចមកហើយ ។ វាក៏បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃវិស័យទេសចរណ៍ធម្មជាតិនៅកម្ពុជា និងជោគជ័យសម្រាប់ការងារអភិរក្សតាមរយៈទេសចរណ៍ដែលមានទំនួលខុសត្រូវខ្ពស់ ។ នៅពេលភ្ញៀវទេសចរកាន់តែច្រើនមកមើលសត្វព្រៃរបស់យើង នោះសត្វព្រៃជាច្រើននឹងទទួលបាននូវការការពារ ហើយសហគមន៍ជាច្រើនក៏នឹងទទួលបានប្រយោជន៍ដោយផ្ទាល់ផងដែរ» ។
បណ្ឌិត Ross Sinclair នាយកអង្គការសមាគមអភិរក្សសត្វព្រៃ និយាយថា «ក្នុងនាមជាបេក្ខភាពចុងក្រោយមួយដើម្បីប្រកួតប្រជែងយកពានរង្វាន់ទេសចរណ៍ពិភពលោក ដែលមានទំនួលខុសត្រូវខ្ពស់នោះ គឺជាការទទួលស្គាល់ទៅលើគុណភាព និងប្រសិទ្ធភាពរបស់សេវាកម្មទេសចរណ៍ធម្មជាតិរបស់មជ្ឈមណ្ឌល សំ វាសនា។ ដូចដែលបានឃើញតាមរយៈការចាប់ដៃគូជាមួយអង្គការសមាគមអភិវឌ្ឍសត្វព្រៃដើម្បីធានាលទ្ធភាពចំពោះការងារអភិរក្ស ។ ចំណែកការធ្វើការជាមួយសហគមន៍វិញ គឺដើម្បីធានានូវផលប្រយោជន៍ធម្មជាតិដោយមានការទទួលខុសត្រូវផងដែរ » ។
លោកគ្រូ Harold Goodwin ប្រធានគណៈកម្មការវាយតម្លៃ និយាយថា «ឆ្នាំនេះយើងមានបេក្ខភាព ខ្លាំងៗជាច្រើនផងដែរ ។ សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ អង្គការដែលជាបេក្ខភាព នីមួយៗទទួលបានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីចៅក្រម ដោយរួមបញ្ចូលគ្នា ជាមួយនឹងគំនិតទេសចរណ៍ធម្មជាតិដោយមានទំនួលខុសត្រូវខ្ពស់ ការងារអភិរក្ស និងការអភិវឌ្ឍនៅក្នុងប្រទេស ។ ពួកគេឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់ដើម្បីឈានទៅទទួលបានពានរង្វាន់នេះ និងក្លាយជាមេដឹកនាំអន្តរជាតិនៅក្នុងវិស័យរបស់ខ្លួន» ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|