. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
Qingdao ជាទី​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​របស់​ចិន
July 01, 2016 (14:04:34) [ 4376 ]
 
 
ក្រុង Qingsao ស្ថិត​នៅ​ភាគ​ខាងត្បូង​ខេត្ត Shan Dong ជា​ក្រុង​ទេសចរណ៍​ស្រស់​ស្អាត​បំផុត​ក្នុង​ប្រទេស​ចិន ។ ទីក្រុង​នោះ​មាន​ស្ថាបត្យកម្ម​តាម​បែប​អឺរ៉ុប​នៅ​ពាសពេញ ព្រោះ​អតីតកាល​ធ្លាប់ ស្ថិត​ក្រោម​អាណានិគម​របស់​អា​ល្លឺ​ម៉​ង់ និង​ជប៉ុន ។

ទីក្រុង Qingsao មាន​អាកាសធាតុ​ល្អ សីតុណ្ហភាព​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​ប្រហែល​១២​អង្សា​សេ និង​មាន​ខ្យល់​បោកបក់​ពី​មហាសមុទ្រ​ល្ហៀ​ក​ល្ហើយ ។

អ្នកក្រុង Qingsao ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ចំពោះ​ការងារ ធ្វើ​ឱ្យ​ទីក្រុង​មានការ​រីក​ចម្រើន​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​មក ទាំង​ផ្នែក​សេដ្ឋ​ក​កិច្ច ជីវភាព​រស់នៅ និង​បរិស្ថាន ។ ដូច្នោះ​ហើយ Qingsao ទទួល​រហស្សនាម​ថា ជា «​ប្រទេស​ស្វ៊ី​ស នៅ​ភាគ​ខាងកើត​» ។

តាម​របាយការណ៍​ពី​ការ​រៀប​ចំណាត់ថ្នាក់​ក្រុង ធំ​ៗ​ទាំង​៤០​របស់​ចិន ឃើញ​ថា ក្រុង Qingsao ស្ថិត​នៅ​លំដាប់​ទី​១ ជាទី​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​ដោយ​មាន​សុវត្ថិភាព ធម្មជាតិ និង​បរិស្ថាន​ល្អ ។

នៅ​មាន​៤​ក្រុង​ទៀត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ គឺ​ក្រុង Kunming, Sanya, Dalian និង Weihai ។

ចំណែក​ក្រុង​មានការ​ពេញ​និយម​រស់នៅ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត គឺ​ប៉េ​កាំ​ង​, ណា​ន​ឆាង​, ថៃ​យួន​, ហា​ប៊ី​ន និង​ក្វា​ង​ចូ​វ ។ ហេតុផល​ដែល​ក្រុង​ប៉េ​កាំ​ង​ស្ថិត​ក្នុង​លំដាប់​ចុង​ក្រោយ​គេ ព្រោះ​បរិយាកាស​នៅ​ក្នុង​ទីក្រុង​ពោរពេញ​ដោយ​ការ​កកស្ទះ​ចរាចរណ៍ និង​អាកាសធាតុ​មាន​ជាតិពុល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter