. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
កែវ​ ច័ន្ទ​សម្ផស្ស​ ចង់​បង្ហាញ​តែ​ជីវិត​សិល្បៈ​ តែ​ជីវិត​ឯក​ជន ​មិន​ចង់​បង្ហាញ​ទេ​
June 21, 2013 (05:17:18) [ 635 ]
 
 
អ្នក​នាង​ កែវ​ ច័ន្ទ​សម្ផស្ស​ ដែល​បាន​រៀប​ការ ​ជាមួយ​បុរស​ពោះ​ម៉ាយ​ ជា​ថៅ​កែ​ចម្ការ​កៅ​ស៊ូ​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ជា​ច្រើន​ខែ​មក​ហើយ​នោះ​ នៅ​តែ​មិន​ព្រម​បង្ហាញ​មុខ​ស្វាមី​ ឱ្យ​សាធារណ​ជន​បាន​ស្គាល់​ទេ​ ។ តារា​ចម្រៀង​រូប​នេះ ​នៅ​តែ​ប្រកាន់​ជំហរ ​មិន​បង្ហាញ​មុខ​ស្វាមី​ដដែល​ ដោយ​សំអាង​ថា​ ជា​ជីវិត​ផ្ទាល់​ខ្លួន​ ហើយ​នាង​បាន​បង្ហាញ ​តែ​គម្រោង​អាជីព​សិល្បៈ​ប៉ុណ្ណោះ​ ។ ពេល​នេះ​នាង​ កំពុង​ត្រៀម​ចេញ​ទៅ​សម្តែង ​នៅ​ប្រទេស​កាណា​ដា​ ។

កែវ​ ច័ន្ទ​សម្ផស្ស​ ទោះ​ជា​មាន​ស្វាមី​មែន​ តែ​អ្នក​មិន​ដឹង​ស្មាន​តែ​នៅ​លីវ​ ព្រោះ​មង្គល​ការ​នាង ​ធ្វើ​ឡើង​នៅ​ជាយ​ដែន​ឯ​ណោះ​ ។ តារា​ចម្រៀង​បែប​មនោសញ្ចេត​នា​ ដែល​មាន​សំឡេង​ធ្ងន់​ល្អ​ ហើយ​មាន​មុខ​ច្រៀង ​ប្រចាំ​ក្រុម​តន្ត្រី​រាជ​វាំង​ និង​ពិធី​បែប​ធំ​ដុំ​ កែវ​ ច័ន្ទ​សម្ផស្ស​ នៅ​តែ​ធ្វើ​ឱ្យ​គេ​ងឿង​ឆ្ងល់​ សូម្បី​តែ​អ្នក​សិល្បៈ​ ក៏​យល់​បែប​នេះ​ដែរ​ថា​ ហេតុ​អ្វី​នាង​រៀប​ការ​មិន​ប្រាប់​គេ​ឱ្យ​ដឹង​ ។ មាន​ការ​លើក​ឡើង​ថា​ ដោយ​សារ​តែ​សម្ផស្ស​យល់​ថា​ បើ​បង្ហាញ​មុខ​ស្វាមី​ខ្លាច​ប៉ះ​ពាល់​ដល់​អាជីព​សិល្បៈ​ និង​មុខ​របរ​រក​ស៊ី​ ព្រោះ​តារា​ស្រី​មួយ​ចំនួន​យល់​ថា​ បើ​មាន​ស្វាមី​ មាន​អ្នក​គ្រង​បេះ​ដូង​ច្បាស់​ជា​អាជីព​សិល្បៈ​មិន​ដូច​ជា​កាល​ពី​នៅ​លីវ​ទេ​ ។ អីចឹង​ហើយ​បាន​ជា ​សម្ផស្ស​ សុខ​ចិត្ត​ជ្រើស​រើស​យក​ផ្លូវ ​លាក់​ស្វាមី​មិន​ឱ្យ​គេ​ស្គាល់​ សូម្បី​តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន ​នាង​បណ្តើរ​ស្វាមី​ចូល​ហាង​មួយ​ ហើយ​អ្នក​​សារព័ត៌​មាន ​ប្រទះ​ឃើញ​សុំ​ថត​រូប​នាង​ និង​ប្តី​ តែ​នាង​ទទូច​សុំ ​មិន​ឱ្យ​បញ្ចេញ​រូប​ថត​នោះ​ឡើយ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មហា​ជន​នៅ​រង់​ចាំ​ និង​សង្ឃឹម​ថា​ វេលា​ណា​មួយ​នាង​នឹង​បើក​ចិត្ត ​លាត​ត្រដាង​រឿង​មួយ​នេះ​ ជូន​សាធា​រណ​ជន​ឱ្យ​ស្រឡះ​ សម​ជា​តារា​របស់​មហា​ជន ​ដែល​ទទួល​ស្គាល់​ពី​ទេព​កោសល្យ ​របស់​នាង​មិន​ខាន​ ។

កែវ​ ច័ន្ទ​សម្ផស្ស​ និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ «រាល់​ថ្ងៃ​ខ្ញុំ​ឡើង​ចុះ​បន្ទាយ​មាន​ជ័យ​ និង​ភ្នំពេញ​ ទៅ​មកៗ​ជា​ប្រចាំ​ និង​មាន​ពេល​ខ្លះ​នៅ​ភ្នំពេញ​ផង​ ខេត្ត​ផង​ បើ​មាន​ការ​ងារ​សិល្បៈ​ច្រើន​ជាប់ៗ​គ្នា​ នាង​ខ្ញុំ​មិន​ទៅ​បន្ទាយ​មាន​ជ័យ​ទេ​ ព្រោះ​មាន​ផ្ទះ​នៅ​ភ្នំពេញ​ស្នាក់​នៅ​ដែរ​ ។ ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​ខ្ញុំ​ គឺ​មិន​ទាន់​ចង់​បើក​កកាយ​ច្រើន​ទេ​ ព្រោះ​យល់​ថា​បុគ្គល​ណា​ក៏​មាន​រឿង​ខ្លះ​លាក់​ដែរ​ មិន​អាច​ប្រាប់​អ្នក​ណា​បាន​តាម​ចិត្ត​ឡើយ​ ។ ម៉្យាង​រឿង​ស្វាមី​នោះ​នាង​ខ្ញុំ​មិន​លាក់​ថា​មិន​ទាន់​រៀប​ការ​​ទេ​ ពោល​មុន​នឹង​រៀប​ការ​ គឺ​ប្រាប់​បង​ប្អូន​ជា​មុន​ហើយ​ថា​ នាង​ខ្ញុំ​រៀប​ការ​គ្រាន់​តែ​ធ្វើ​នៅ​ឆ្ងាយ​ បើ​នៅ​ក្រុង​វិញ​ច្បាស់​ជា​ មិន​ផុត​ពី​ដៃ​អ្នក​កាសែត​ឡើយ​» ។

អតីត​តារា​​ចម្រៀង ​ដែល​ធ្លាប់​រង​ព័ត៌​មាន ​ស្នេហា​ជាមួយ​លោក​ គង់​ សុទ្ធារិទ្ធិ​ កាល​ពី​មិន​ទាន់​រៀប​ការ​រូប​នេះ​ បញ្ជាក់​ថា​ ឥឡូវ​នេះ​នាង​កំពុង​តែ ​ជាប់​រវល់​ច្រើន ​ក្នុង​អាជីព​សិល្បៈ​ ព្រោះ​ក្រៅ​ពី​ច្រៀង​ នាង​បាន​ចាប់​យក​អាជីព ​ជា​ពិធីការិនី​មួយ​ទៀត​ នៅ​ស្ថានីយ​ទូរ​ទស្សន៍​ខ្មែរ ​ប៉ុស្តិ៍​លេខ​៩​ គឺ​កម្ម​វិធី​ «K4ខារ៉ា​អូខេ»​ ដែល​ចាប់​ដៃ​គូ​ជាមួយ ​លោក​ អ៊ុក​ ណារីម​ ។ ក្រៅ​ពី​នេះ​ នៅ​ពេល​ឆាប់ៗ​នេះ​ នាង​គ្រោង​ចេញ​ទៅ​ ប្រទេស​កាណា​ដា ​រយៈ​ពេល​១ខែ​កន្លះ​ ដោយ​មិន​ហ៊ាន​ទៅ​ច្រើន​ខែ​ទេ​ ខ្លាច​ប៉ះ​ពាល់​ដល់​ការ​ងារ​ក្នុង​ស្រុក ​ព្រោះ​នៅ​ចុង​ឆ្នាំ​នាង​មាន​ការ​ងារ​ច្រើន​បន្ត​ទៀត​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter