. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
ឆៃ លីដា​ឡែ​ន នៅតែ​ដិតដាម​រឿង​ចាស់ ធ្វើ​ឲ្យ​សន្ទុះ​កេរ្តិ៍ឈ្មោះ​ដុនដាប
June 21, 2013 (04:42:53) [ 654 ]
 
 
តារា​ស្រី​សិច​ស៊ី ដើមទ្រូង​ធំ កញ្ញា ឆៃ លីដា​ឡែ​ន ធ្លាប់មាន​រឿងអាស្រូវ ​ដោយ​ការ​ស្លៀកពាក់ ភ្លេច​ពី​ប្រពៃណី​ខ្មែរ លើ​ទឹកដី​អាមេរិក កាលពី​ជាង​១​ឆ្នាំមុន បច្ចុប្បន្ននេះ គេ​នៅតែ​សង្កេតឃើញ​ សន្ទុះ​កេរ្តិ៍ឈ្មោះ​របស់​នាង នៅតែ​ដុនដាប ស្ងប់ស្ងាត់​ដដែល ។ ដោយសារ​តែមាន​បញ្ហា​ អំពី​កេរ្តិ៍ឈ្មោះ​របស់​នាង​នេះហើយ ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ សម្រេចចិត្ត​លាឈប់ ​ពី​ការងារ​សិល្បៈ ដោយសារតែ​នាង ​នៅតែ​គ្មាន​ឱកាស ​បញ្ចេញ​មុខមាត់ នៅលើ​កញ្ចក់​ទូរទស្សន៍ ដូចពេលមុន ។​

អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​នាង​បាន​ត្រឡប់​មក ពី​សម្តែង​នៅ​អាមេរិក​វិញ​នោះ នាង​បាន​បាត់បង់​ឱកាស​បង្ហាញខ្លួន ​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​ខាង​ស្ថានីយទូរទស្សន៍ ​មិន​អញ្ជើញ​នាង​ ឡើង​កម្មវិធី​នានា​ឡើយ​។ នេះ​ជាដើម​ហេតុ ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ បោះបង់​អាជីព​នេះ​ចោល ដោយ​គ្មាន​ស្តាយស្រណោះ ។​ ​បើតាម​ប្រភពពី​អ្នកសិល្បៈ នៅ​ជិត​តារា​ដើមទ្រូង​ធំ កញ្ញា ឆៃ លីដា​ឡែ​ន បាន​ឲ្យ​ដឹងថា ពេលនេះនាង​បាន​ផ្អាកពី​ការងារ ​សិល្បៈ​ទាំង ស្រុង​ហើយ ដោយសារតែ​រហូតមក​ដល់ពេលនេះ នាង​នៅតែ​គ្មាន​ឱកាស ​កសាង​កេរ្តិ៍ឈ្មោះ ឲ្យ​អណ្តែត​ឡើង​ខ្ពស់​ ដូចពេលមុន ។​

​ប្រភព​ដដែល​បាន​ បង្ហើប​បន្ថែមទៀតថា ទោះបីជា​ពេលនេះ អា​ឡែ​ន មិនបាន​ចូលប្រឡូក​ក្នុង​សិល្បៈ​ ដោយ​ចំហ​ដូច​មុន​ក៏ពិតមែន តែ​នាង​នៅតែ​បន្ត​ ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ​ដោយ​ប្រយោល គឺ​ការ​ច្រៀង​នៅ​ខន​សឺត​តាម​ខេត្ត ដែលមាន​ទស្សនិកជន​មួយចំនួន នៅតែ​បន្ត​គាំទ្រ​នាង​ដដែល បើទោះជា​មាន​ទស្សនិកជន​មួយចំនួន ហាក់​នៅតែ​ខឹងសម្បា​នាង ដោយសារតែ​កំហុស ​អ​ចេតនា​នោះ​ក៏ដោយ ។​

សូម​រំលឹកថា បុប្ផា​មាន​សម្រស់ ​លើ​ទឹកដី​ខេត្តបាត់ដំបង កញ្ញា ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ភាព​សិច​ស៊ី​ ហួស​ដែន​កំណត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន មានការ​ខឹងសម្បា​ទៅលើ​នាង ខណៈដែល​នាង​នៅ​សម្តែង​ នៅលើ​ទឹកដី​អាមេរិក ហើយ​ក្រោយពី​នាង ​បានត្រឡប់​មកដល់​ ស្រុកកំណើត​វិញ នាង​ក៏ត្រូវ​បាន​ខាង​ស្ថានីយទូរទស្សន៍ផ្អាក ​ឈប់​អញ្ជើញ​ឡើង​ទូរទស្សន៍ រហូតដល់​បច្ចុប្បន្ននេះ ។

ទោះជា​យ៉ាងណា នាង​ក៏បាន​ចេញមុខ ​សុំទោស​ជា​សាធារណៈ ​ដល់​ប្រជាពលរដ្ឋ ពី​កំហុស​អ​ចេតនា ​របស់​នាង​ជា​ច្រើនដង ​រួចមកហើយ​ដែរ ​។ តែ​កំហុស​ដែល​នាង ​ធ្វើ​ខុស​មួយពេល បែរជា​ត្រូវគេ​ថ្កោលទោស អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដល់​ថ្នាក់​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ អស់​ការអត់ធ្មត់ លែង​ខាំមាត់សង្កត់ចិត្ត​តទៅទៀត ដោយ​សម្រេចចិត្ត​ដើរចេញ​ពី​សិល្បៈ គ្មាន​ការ​ស្តាយស្រណោះ​អ្វី​ឡើយ ។​ ពាក់ព័ន្ធ​នឹង​ការលើកឡើង ​ពី​ប្រភព​ស្និទ្ធ​ខាងលើ អ្នកយកព័ត៌មាន CEN បាន​ទូរស័ព្ទ​ទៅ​ កញ្ញា ឆៃ លីដា​ឡែ​ន ក្នុង​បំណង​សុំ​ការ បកស្រាយ​ពី​នាង តែ​ការហៅ​ទូរស័ព្ទ​ចូល​ចំនួន​ពីរ​-​បី​ដង នាង​មិន​លើក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter