ម៉ារីអូ ចូលមន្ទីរពេទ្យ
|
June 12, 2013 (12:19:35)
|
[ 655 ] |
|
|
|
|
តារាចម្រៀងកំពុងតែទទួលបានប្រជាប្រិយភាពគួរសមរបស់ផលិតកម្ម Bigman គឺលោក ម៉ារីអូ បានបង្ហោះរូបមួយសន្លឹកនៅក្នុង Profile របស់លោក ដែលរូបនេះ បានបង្ហាញឱ្យឃើញថា លោកកំពុងដេកលើគ្រែនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយមើលទៅតាមសភាពក្នុងរូបនេះ ហាក់បីដូចជាធ្ងន់ធ្ងរ ហើយនៅក្នុងនោះដែរលោកក៏បានសរសេរថា លោកឈឺហើយ ដែលបានធ្វើឱ្យមិត្តរបស់លោកមួយចំនួន និងអ្នកគាំទ្រលោកមានការបារម្ភចំពោះ រូបលោកជាខ្លាំង តែមិនដឹងថាលោកមានជំងឺអ្វីនៅឡើយនោះទេ។
ជួបជាមួយលោក ម៉ារីអូ ម្ចាស់បទ ទឹកភ្នែកឆ្កួត រូបនេះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ជាការពិតណាស់ ថ្មីៗនេះលោកពិតជាមានជំងឺរហូតដល់ឪពុកម្ដាយរបស់លោកបញ្ជូនចូលមន្ទីរពេទ្យពិតមែន តែជំងឺនេះ មិនធ្ងន់ធ្ងរនោះទេ គ្រាន់តែក្ដៅខ្លួនខ្លាំង និងធ្វើឱ្យលោកញាក់តែប៉ុណ្ណោះ ហើយគ្រូពេទ្យបានបញ្ជាក់ថា លោកមានជំងឺគ្រុនចាញ់ ដែលពេលនេះលោកបានធូរស្បើយជាងមុនខ្លះហើយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|