សាន រ័ត្នបញ្ញាស័ក បង្ហាញវត្តមាន ក្នុងផលិតកម្ម Reload Music
June 12, 2013 (12:08:23)
[ 704 ]
នៅទីបំផុត អតីតតារាចម្រៀង ក្នុងផលិតកម្ម Spark Music លោក សាន រ័ត្នបញ្ញាស័ក បានរកផលិតកម្មថ្មី របស់ខ្លួនបានហើយ ដោយលោកចុះកិច្ចសន្យា ច្រៀងឱ្យផលិតកម្ម Reload Music ។ ការឈានជើងចូល ក្នុងផលិតកម្មថ្មី របស់តារាចម្រៀងរូបនេះ បន្ទាប់ពីផលិតកម្មចាស់ របស់លោក ផ្អាកដំណើរការ ហើយតារាចម្រៀង ក្នុងផលិតកម្មចាស់នោះក៏ចែកជើងគ្នា ចូលផលិតកម្មថ្មីរៀងៗខ្លួន ។
គេសង្កេតឃើញថា បន្ទាប់ពីផលិតកម្ម Spark Music ផ្អាកចេញបទចម្រៀងរួចមក តារាចម្រៀងមួួយចំនួននៅក្នុងផលិតកម្មនេះបានរកឃើញទ្រនំថ្មីរួចហើយដែរ តួយ៉ាងដូចជា អ្នកនាង យក់ ឋិតរដ្ឋា ជ្រកនៅផលិតកម្មរស្មីហង្សមាស សុគន្ធ នីសា ទៅផលិតកម្មថោន លោកសូណូ ទៅហង្សមាស និងលោក ហេង ពិទូ ទៅនៅផលិតកម្មសាន់ដេ ។ ចំណែកតារាចម្រៀងលោក សាន រ័ត្នបញ្ញាស័ក ជាតារាចម្រៀងចុងក្រោយគេដែលរកឃើញផលិតកម្មថ្មីគឺ Reload Music បន្ទាប់ពីលោកបានតែលតោលអស់មួយរយៈ ដោយមិនមានផលិតកម្មច្បាស់លាស់ ។ ក្នុងពេលលោករកឃើញផលិតកម្មថ្មីនេះ គឺអាចនិយាយបានថា អាជីពសិល្បៈចម្រៀងរបស់តារារូបនេះនឹងបន្តជីវិតរស់ទៅមុខទៀត ក្នុងទីផ្សារបទចម្រៀងដែលកំពុងតែមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ន បើទោះបីជាផលិតកម្មថ្មីរបស់លោកហាក់មានភាពក្មេងខ្ចីបន្តិចក៏ដោយ ។
ពិធីចុះហត្ថលេខាទទួលតារាចម្រៀង សាន រ័ត្នបញ្ញាស័ក ធ្វើឡើងនៅទីស្នាក់ការ Reload Music ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣ ។ ក្នុងឱកាសនោះ ស្ថាបនិក Reload Music លោក អ៊ិន វិសាល ឱ្យដឹងថា ផលិតកម្ម Reload Music មានគោលបំណងចូលរួមអភិវឌ្ឍវិស័យសិល្បៈ ។ ឆ្លើយតបទៅតាមតម្រូវការរបស់យុវវ័យសម័យថ្មី និងដោយមើលឃើញអំពីចក្ខុវិស័យល្អនៃផលិតកម្ម Reload Music ទើបជំរុញឱ្យលោក សាន រ័ត្នបញ្ញាស័ក ដែលជាតារាចម្រៀងមួយដួងដែលធ្លាប់មានការគាំទ្រពីទស្សនិកជនច្រើន ជាពិសេសយុវវ័យបានសម្រេចចិត្តយកចំណេះដឹង និងទេពកោសល្យដែលលោកមានមកចែករំលែកដល់តារាថ្មីៗនៅក្នុងផលិតកម្ម Reload Music ។
លោក អ៊ិន វិសាល បញ្ជាក់ថា ចំពោះការចូលរួមរបស់លោក សាន រ័ត្នបញ្ញាស័ក គឺចុះហត្ថលេខាដោយផ្តោតលើគោលការណ៍ចំនួន២ គឺការចេញបទចម្រៀងថ្មីៗរបស់លោកតាមរយៈផលិតកម្ម Reload Music និងការចូលរួមបង្រៀន និងដឹកនាំតារាថ្មីៗដែលនឹងចូលមកផលិតកម្មតាមរយៈការប្រកួតនៅក្នុងកម្មវិធី«តារាឯកកម្ពុជា» ។ ផលិតកម្មមានគម្រោងការក្នុងការបញ្ចូលតារាជើងចាស់ជាច្រើនដួងទៀតនៅក្នុងអំឡុងខែមិថុនានេះ ហើយនឹងចេញផ្សាយស្នាដៃរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ។
លោក អ៊ិន វិសាល បន្ថែមថា ផលិតកម្ម Reload Music គឺជាផលិតកម្មចម្រៀង និងភាពយន្តដែលបង្កើតឡើងដោយក្រុមហ៊ុនធំៗចំនួន៣គឺ Manich Media ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជំនាញទីផ្សារលើប្រព័ន្ធអ៊ីនធើរណេត Khmerload.com និងភោជនីយដ្ឋានអាហារសមុទ្រអន្តរជាតិ Fish & Co ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018