. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គង់ ច័ន្ទស្រីមុំ ​គ្រោង​​ចេញទៅថត ​ម៉ូដ​សម្លៀក​បំពាក់​ នៅ​សិង្ហ​បុរី​
May 04, 2013 (08:24:58) [ 687 ]
 
 
ប្រសិន​​បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេនោះ​តារា​សម្តែង​​សាច់​ស​ដូច​បណ្តូល​ចេក នាង​គង់ ច័ន្ទ​ស្រីមុំ ​នឹង​ធ្វើ​ដំណើរ​​ចាក​ចេញ ពី​ប្រទេស​​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី នៅពាក់​កណ្តាល​ខែ​ឧសភា ​ខាង​មុខនេះ ​ដើម្បីថត​ម៉ូដ​សម្លៀក​បំពាក់​រដូវ​អាពាហ៍​ពិពាហ៍​​នៅក្នុង​ប្រទេស​ដែន​កោះ​ដ៏​ស៊ីវិល័យ​ និង​ស្រស់​​​ត្រកាល​មួយ​នេះ។

គោល​ដៅ​​នៃ​ការ​ចាក​ចេញ​នេះ​ត្រូវបាន​អតីត​ហ្វ្រេសស៊ីហ្គើល​រូប​នេះ​បញ្ជាក់ថា ​ការ​ចាក​ចេញ​ជា​លើក​ដំបូងរបស់​នាង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ នា​ពេល​នេះ​អាច​នឹងធ្វើឡើង​ថ្ងៃទី​១៥ ឧសភា នេះ ដែល​មាន​រយៈ​ពេល​​យ៉ាង​​​ហោច​ណាស់​​៣​ទៅ​៤​ថ្ងៃ​សម្រាប់​​ការ​ត្រៀម​ខ្លួន​ថត​ម៉ូដ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ ទោះ​ជា​យ៉ាង​ណា​ពេល​​វេលា​នៃ​ការ​បរិច្ឆេទ​នេះ​សម្រាប់​នាង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយទេ ​ព្រោះអ្វីៗ​​កំពុង​ស្ថិត​​​នៅ​ក្នុង​ដំណើរ​​ការ​នៃ​ការ​ចរចា​គ្នា​នៅឡើយ ។ តារា​រូប​នេះ​បន្ថែម​​ថា នេះជា​ឱកាស​​លើក​ដំបូង​សម្រាប់​រូប​នាង​ក្នុងការ​ចាក​ចេញ​ទៅ​ថត​ម៉ូដ​នៅក្រៅ​ប្រទេស បន្ទាប់​​ពីការ​ងារ​​នៅក្នុង​ស្រុក​ស្ទើរ​តែ​ដក​ឃ្លា​មិន​រួច​នោះ ជា​ពិសេស​គឺ​កម្ម​វិធី Apsara Award ដែល​បាន​ចង​ជើងនាង​មិន​ឱ្យ​​ចេញ​ទៅ​ក្រៅ​បាន​យូរ​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter