. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ភាព​អស្ចារ្យ​របស់ Iron Man ៣
April 30, 2013 (09:51:54) [ 677 ]
 
 
ខ្សែភាព​យន្ត Iron Man 3 ​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ ដែល​បង្កប់​​ទៅ​ដោយ​ឈុត​ឆាក​បាញ់​ប្រហារ​​សង​សឹក​របស់ Iron Man 3 ​និង​ពួក​សត្រូវ​​ដ៏​ឃោរ​ឃៅ​មួយ​ក្រុម​ ដែល​ទន្ទឹង​​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​ នឹង​​ចាក់​បញ្ចាំង​​នៅ​រាជ​ធានីភ្នំពេញ​ ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។

នៅ​ក្នុង​​ខ្សែ​ភាព​យន្ត​ដ៏​អស្ចារ្យ​នេះ​បាន​និយាយ​ពី​ភាព​​អស្ចារ្យ​របស់ “Iron Man 3” Tony Stark/Iron Man ដែល​ជា​​ឧស្សាហ​​ករ​ដ៏​ឆ្នើម​ម្នាក់​បាន​ធ្លាក់​ក្នុង​រណ្តៅ​​​របស់​​សត្រូវ​ដែល​មិន​ស្គាល់​ច្បាស់​ពី​ព្រំ​ដែន​​នៃ​ពាក្យ​ថា ឃោរ​ឃៅ ។ ពេល Tony Stark រក​ឃើញ​ថា ពិភព​របស់​ខ្លួន​ត្រូវគេ​បំផ្លាញ​​ដោយ​ស្នា​ដៃ​​របស់​សត្រូវ​ទាំង​នោះ គាត់​ត្រូវតាម​ប្រហារ​ពួក​ដែល​ត្រូវ​ទទួល​នឹង​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ទោះ​ត្រូវ​គាស់​រំលើង​​ផែន​ដី​ក៏ដោយ ។ ​គ្រប់​ជំហាន​នៃ​ការ​ធ្វើ​ដំណើរ​របស់​គាត់​គឺជា​ការ​សាក​ល្បង​ដ៏​រឹង​មាំ ។

​ក្រោយ​ពី​ខំ​ប្រឹង​អស់​ពី​សមត្ថ​​ភាព​របស់ Tony Stark ក៏​រួច​ផុតពី​ឧបសគ្គ​​នានា​ដោយ​សារ​ឧបករណ៍​ផ្សេងៗ​​របស់​គាត់ ។ ​ចង់​ដឹងថា តើ​ការ​ខំ​ប្រឹង​អស់​ពី​សមត្ថ​ភាព​របស់ Tony Stark ​​ដែល​ធ្វើ​ឱ្យ​គាត់​បាន​រួចផុត​ពី​ឧបសគ្គ​​ទាំង​នោះ​បាន​ជួប​នឹង​បញ្ហា​អ្វី​ខ្លះ​នោះ? ​មានតែ​ចូលរួម​​តាម​ដាន​ទស្សនាទាំង​អស់​គ្នា​នៅរោងភាព​យន្ត Legend ។ គួរ​បញ្ជាក់​ផង​ដែរថា ខ្សែភាព​​យន្ត​​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជា​សាធារណៈ​​ថ្ងៃទី​២ ឧសភា ​២០១៣ ​នេះ​តទៅ​នៅរោង​​ភាព​យន្ត Legend ​ដែល​មាន​ទីតាំង​​នៅផ្សារ​ទំនើប City Mall ជាន់​ទី​៣ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter