. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
នាង Lynn Xiong ចេញទៅ​លំហែកាយ​នៅ​កូរ៉េ​ ទាំងទឹកភ្នែក​ក្រោយពី​បែក​ ពី​មិត្ត​ប្រុស​
April 24, 2013 (06:58:38) [ 693 ]
 
 
នាង Lynn Xiong តាម​សេចក្តីរាយការណ៍ បាន​ទៅ​កូរ៉េ​តែម្នាក់ឯង​ដើម្បី​ឲ្យ​ស្បើយ​អារម្មណ៍​ពី​ការ​បែក​គ្នា​ថ្មីៗ​នេះ​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ​គឺ​លោក Aaron Kwok ។​

​បន្ទាប់ពី​មានការ​សន្និដ្ឋាន​ថ្មីៗ​នេះ​អំពី​ការបញ្ចប់​ទំនាក់ទំនង​រយៈពេល ៧ ឆ្នាំ​របស់​គូស្នេហ៍​មួយ​នេះ​មក នាង Lynn ទីបំផុត​បាន​សារភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ពួកគេ​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​ហើយ ។ ដោយ​មើលទៅ​ស្លេកស្លាំង និង មាន​ទឹកភ្នែក​រលីងរ​លោង តារា​ម៉ូ​ដែល និង ជា​តារាភាពយន្ត​ហុងកុង​រូបនេះ បាន​ញញឹម​ទាំង​បង្ខំ រួច​ទទូចថា​នាង​មិន​អី​នោះទេ ។​

ខណៈពេល​ដែលមាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​ដោយសារតែ​នាង Lynn បង្ខំ​ឲ្យ​លោក Aaron ឆាប់​រៀបការ​នោះ តារា​ស្រី​ស្រស់ស្អាត​វ័យ ៣២ ឆ្នាំ​រូប​សង្កត់ធ្ងន់ថា នាង​មិនដែល​បង្ខំ​ឲ្យ​គាត់​ធ្វើ​អ្វីដែល​គាត់​មិន​ពេញចិត្ត​នោះទេ ។ ឆ្លើយតប​ទៅនឹង​របាយការណ៍​មុនៗ​របស់​ភាគី​ទី​បី គឺ​នាង Christine Kuo ដែល​អះអាង​ទាំង​ទឹកភ្នែក​ថា នាង​គឺជា​មនុស្ស​ស្លូត​ត្រង់នោះ នាង Lynn បាន​សួរថា "​តើន​រណា​ដែល​គួរ​ជា​អ្នក​ត្រូវ​យំ​?" ។​

ដោយ​រង​សម្ពាធ​ពី​ការបែកបាក់​គ្នា នាង​លីន​បាន​ទៅ​កូរ៉េ​សម្រាប់​វិស្សមកាល​រយៈពេល​ខ្លី​មួយ ។ តារា​ម៉ូ​ដែល​រូបនេះ​ត្រូវគេ​ប្រទះឃើញ​ឆ្ពោះ​ចេញ​តាម​ច្រកទ្វារ​ចេញដំណើរ​ភ្លាម​តែម្តង នៅពេលដែល​នាង​បានមក​ដល់​អាកាសយានដ្ឋាន​ហុងកុង​តែម្នាក់ឯង​នៅ​រសៀល​ថ្ងៃ​សុក្រ ។​

​ទន្ទឹមនេះដែរ អតីត​មិត្ត​ប្រុស​របស់​នាង​ហាក់ដូចជា​រីករាយ​នឹង​ភាព​នៅ​លីវ​របស់ខ្លួន ខណៈដែល​តាម​សេចក្តី រាយ ការណ៍លោក​បាន​ចេញទៅ​ទីក្រុង​ប៉េកាំង និង ថែមទាំង​មាន​គម្រោង​ធ្វើ​ពិធី "​ជប់លៀង​ភាព​នៅ​លីវ​" និង សកម្មភាព​លំហែ​កំសាន្ត​ជាច្រើន​ទៀត​នៅ​ទីនោះ ។

​ថ្លែង​ទាក់ទិន​នឹង​ការចែក​ផ្លូវ​គ្នា​នេះ លោក Aaron ជាថ្មី​ម្តងទៀត​បានចេញ​មុខការ​ពារ​នាង Christine និង បាន​ទទូចថា គ្មាន​ភាគី​ទី​បី​ចូលរួម​ពាក់ព័ន្ធ​នោះឡើយ ។ លោក Aaron បាន​និយាយ​នៅ​អាកាសយានដ្ឋាន​ក្រោយពី​នាង Lynn ចាក​ចេញទៅ​កូរ៉េ​បន្តិច​ថា "​នេះ​គឺជា​បញ្ហា​តែ​រវាង​ខ្ញុំ និង នាង Lynn ប៉ុណ្ណោះ​" ។​ នៅពេល​សួរថា​តើ​លោក​នៅតែ​ជា​មិត្ត​ជាមួយនឹង Lynn តារាភាពយន្ត​វ័យ ៤៧ ឆ្នាំ​រូបនេះ​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា "​ពិតណាស់ យើង​នៅតែ​ជា​មិត្ត​ល្អ​ដដែល​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter