. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
បទ​ Gentleman​ របស់​ Psy ​មាន​អ្នក​បើក​ចូល​មើល ​២០០​លាន ទោះជា​មាន​ការរិះគន់​
April 24, 2013 (06:21:16) [ 724 ]
 
 
វីដេអូ​ចំរៀង​ថ្មី​របស់​តារា​ Gangnam Style ​ប្រមូល​បាន​ការបើក​ចូល​មើល​២០០​លាន​លើក​នៅ​លើ​វេបសាយ​YouTube ​ក្នុង​រយៈ​​ពេល​៩​ថ្ងៃ​ចាប់តាំងពី​វា​ត្រូវ​បាន​បង្ហោះ​ក្នុង​អន​ឡាញ​និង​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​សំរាប់​ការបើក​ចូល​មើល​បន្ទាប់​ពី​វា​ចេញ​បាន​មួយ​ថ្ងៃ​។​

វីដេអូ​បទ ​Gentleman ​ទទួលបាន​ការបើក​ចូល​មើល​២០០​លាន​លើក​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​ក្នុង​YouTube​ កាលពី​ថ្ងៃ​១៣​មេសា​។​

​វីដេអូ​ចំរៀង​នេះ​ទទួលបាន​ការបើក​ចូល​មើល​៣៨,៤​លាន​កាលពី​ថ្ងៃ​១៤​មេសា ដោយបាន​បំបែក​ឯតទគ្គ​ក​ម្មកាល ​ពី​មុន​គឺ​បទ​"KONY 2012" ដែល​ទទួលបាន​ការបើក​ចូល​មើល​៣១​លាន​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​។​​ ទោះជា​មាន​ការបើក​ចូល​មើល​ច្រើន​ក៏​ចំរៀង​វីដេអូ​ថ្មី​នេះ​រង​ការរិះគន់​ខ្លះៗ​។​ក្នុង​បទ​ចម្រៀង​បែប​កំប្លែង ​Gentleman គេ​ឃើញ​តារាចម្រៀង ​Psy​ រាំ​នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​និង​ធ្វើឱ្យ​ខូច​ទ្រព្យសម្បត្ដិ​សាធារណៈ​។​

​រដ្ឋមន្ត្រី​ប្រឹក្សា​ទីក្រុង​សេ​អ៊ូ​ល​លោក​ជុង ស៊ែ​វ៉ាន បាន​លើកឡើង​នូវ​បញ្ហា​នៃ​ការ​រាំ​របស់​តារាចម្រៀង ​Psy ​ក្នុង​បណ្ណាល័យ​សាធារណៈ​មួយ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​ក្រុង​សេ​អ៊ូ​ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​១៧ ​ខែ​មេសា​ដោយ​និយាយថា​វា​ធ្វើឱ្យ​ជនបរទេស​គិត​ចង់​ទៅ​បណ្ណាល័យ​ហើយ​ធ្វើ​តម្រាប់​តាម​គាត់​។​ មន្ត្រី​ប្រឹក្សា​រូបនោះ ​បាន​និយាយថា​ "Psy​" រាំ​នៅ​ក្នុង​បណ្ណាល័យ​។ ​នៅពេលដែល​ជនបរទេស​មើល​វីដេអូ​តន្ត្រី​នេះ​ពួកគេ​នឹង​អាច​បង្ខំ ចិត្ត​ ធើ្វ​តម្រាប់​តាម​ដោយ​ធើ្វដំណើរ​ទៅកាន់​បណ្ណាល័យ​ទីក្រុង​សេ​អ៊ូ​ល​និង​ការ​រាំ​និង​ការថតរូប​ជាមួយនឹង​ទូរស័ព្ទ​ ទំនើប​របស់​ពួកគេ​។

​តាមរយៈ​វីដេអូ​នេះ​សាធារណជន​អាច​ទទួលបាន​ជា​គំនិត​ថា​ការ​រត់​នៅ​ជុំវិញ​នៅក្នុង​បណ្ណាល័យ​គឺជា​អ្វីមួយ​ធម្មតា​"​
​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ ​KBS ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែ​មេសា​ថា​គេ​បាន​បិទ​វីដេអូ​ត្រង់​ឈុត​ដែល​តារាចម្រៀង ​រ៉េ​ប​នេះ​ត្រូវបាន​គេ​មើលឃើញ​បំផ្លាញ​សម្បត្តិ​សាធារណៈ​ដោយ​ទាត់​បង្គោល​ចរាចរណ៍​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter