. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
តា​រា​សម្ដែង​លី ប៊ីង​ប៊ីង​ ផ្ដល់​អំណោយ​​​ ដល់​ជន​រង​គ្រោះ​​​ រញ្ជួយ​ដី​​​​
April 24, 2013 (06:13:29) [ 737 ]
 
 
គេហ​ទំព័រ​​​បរទេស​​ចេញ​​ផ្សាយ​កាល​ពីថ្ងៃ​​ទី​​២១​ ​​មេសា ឆ្នាំ​​២០១៣ ​ឱ្យ​​ដឹង​ថា តា​រា​សម្ដែង​​​​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​​ ​​លី ​ប៊ីង​ប៊ីង​បាន​បរិច្ចាគទឹក​ប្រាក់​​២​សែន​​យន់ស្មើ​នឹង​ជាង​​៣ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​ជន​​រងគ្រោះ​​​​ដោយ​​រញ្ជួយ​​​ដី​​​នៅ​ក្នុង​ខេត្ត​ស៊ីឈួន​​ប្រទេស​ចិន​​​​ ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​​ទី​​២០ មេសា ឆ្នាំ​២០១៣ ។

​តា​រា​សម្ដែង​វ័យ​​៤០​ឆ្នាំ រូប​នេះ​​​និយាយ​ថា​​ ៖ «ខ្ញុំ​​​មាន​​អារម្មណ៍​​​តក់​ស្លុត​​​ខ្លាំង​ណាស់​​នៅ​​ពេល​ឃើញ​​ទិដ្ឋ​ភាព​​​នៅ​​កន្លែង​កើត​ហេតុ​​​ ។ ​​អំណោយ​​​ដ៏តិច​តួច​​​នេះវ​ា​នឹង​​​​ជ​ួយ​ដោះ​ស្រាយ​ជីវ​ភាព​​​ជន​រងគ្រោះ​​​បាន​មួយ​កម្រិត​​» ​។ ​នាងលី ប៊ីងប៊ីង ​​​បាន​បួង​សួង​​​ឱ្យ​​​​អ្នក​រង​របួស​ធ្ងន់​-ស្រាល​​​ទាំង​អស់​​បាន​ជា​សះស្បើយនៅ​​ពេល​ឆាប់​ៗនេះ​​​ ។

ក្រៅ​ពីលី ប៊ីង​ប៊ីង ​នៅមាន​សិល្ប​​​​ករ ​សិល្ប​​ការិនី​​ជា​ច្រើន​រូប​ទៀត​​​ បាន​បរិច្ចាគ​​​ប្រាក់​​ផ្ទាល់​ខ្លួន​​​​ជួយ​​ដល់​ជន​រងគ្រោះ​រញ្ជួយ​ដី​​​​​​ក្នុង​នោះមាន ​តា​រា​សម្ដែង​ Huang Xiaoming ​​ដែល​មាន​អ្នក​គាំ​ទ្រ​ច្រើន​នៅ​ខេត្ត​ស៊ី​ឈួន ​បាន​បរិច្ចាគ​ទឹក​ប្រាក់​​២សែន​យន់​​ស្មើ​ន​ឹង​​​ជាង​៣ម៉ឺន​ដុល្លារ​ ហើយ​​លោក​​មានគម្រោង​ផ្ដល់​​​ថវិកា​​​​​១សែន​​​យន់​​បន្ថែម​ទៀត​​​ស្មើ​នឹង​​ជាង​​១ម៉ឺន​​​ដុល្លារ​អា​មេរិក​​នៅ​ពេល​ខាង​មុខ ។ ​

តា​រាស​ម្ដែង​​​​ Zhao Wei ​បាន​​បរិច្ចាគ​​ទឹក​ប្រាក់​​៥សែន​​យន់​ស្មើ​នឹង​​ជាង​​៨ម៉ឺន​ដុល្លារ​​ ខណៈ​​​​​តា​រា​សម្ដែង​​​ Sally Jing បរិច្ចាគ​​ទឹក​ប្រាក់​​​​៣សែន​​​យន់​ស្មើ​នឹង​​​​៤ម៉ឺន​ដុល្លារ​ ។ ​​​​ក្រៅ​ពី​នេះ​នៅ​មាន​​​​​តា​រា​សម្ដែង​​មួយ​ចំនួន​​​ទៀតក៏​បាន​បរិច្ចាគ​ជួយ​ជន​រងគ្រោះ​ដែរ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter