. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ស៊ុំ សុម៉ាលី ឪពុកម្តាយ ​បង្ខំឱ្យ​ដើរ​ចេញ​ ពីសិល្បៈ​
April 24, 2013 (06:06:59) [ 709 ]
 
 
ទើប​​តែ​បោះ​ជំហាន​​ក្នុង​វិថី​​សិល្បៈ​ មិន​ទាន់បានប៉ុន្មាន​ឆ្នាំផង​នោះ តារា​សម្តែង​ស្រស់​ក្មេង សាច់​ស​ខ្ចី​នាង​ស៊ុំ សុម៉ាលី ​ត្រូវ​បាន​គេ​មើល​​ឃើញថា ​ប្រជា​ប្រិយ​ភាព​របស់នាង​នៅក្នុង​​អាជីព​​មួយនេះ ហាក់​មានការគាំទ្រ​​គួរ​សម​ពី​សំណាក់ទស្ស​និកជន​​ ខណៈ​ពេលដែល​នាង​បាន​បង្ហាញ​វត្ត​​មាន​​សម្តែង​នៅ​ក្នុង​រឿង​កូន​ឥត​​ខាន់ស្លា ​ដែលកំពុង​តែ​ចាក់​ផ្សាយ​​នៅ​ស្ថានីយ​​ទូរទស្សន៍​ CTN នោះ ។

ទេព​កោសល្យ​​នៃការ​សម្តែង​ និង​រូបសម្ផស្ស​​ក្មេង​ខ្ចី​របស់តារា​សម្តែង​​រូបនេះ ​ត្រូវ​បាន​គេ​រំពឹងថា នាង​អាច​នឹង​ឈាន​​ចាប់​ឈោង​​​នូវការគាំទ្រ​​​កាន់​តែ​ខ្លាំង​បន្ថែមទៀត ​ដោយ​មិន​ចាញ់​​តារា​ជើង​ចាស់ឡើយ ​នៅក្នុង​ពេលដែល​នាង​កំពុង​​តែបោះជំហាន​​​យ៉ាង​រលូន​នៅក្នុង​អាជីពសិល្បៈ​នេះ។

​ប៉ុន្តែ​បើ​ទោះ​បីជា​​មើលឃើញថា ​​អនាគត​​ក្នុង​​សង្វៀន​សិល្បៈ​របស់​តារា​សម្តែង​រូបនេះ ​អាចនឹង​មាន​ភាពស្រស់​បំព្រង​​​យ៉ាងណា ក៏ដោយ ​តែបើ​​ពិនិត្យ​មើល​​ពីបញ្ហា​ផ្ទៃ​ក្នុង​​រង្វង់​គ្រួសារ​​របស់​នាងវិញនោះ គឺ​មាន​​​ភាព​ផ្ទុយ​ស្រឡះ​​ពី​នេះ ពោលស៊ុំ សុម៉ាលី​ តែ​ងតែ​ត្រូវ​បានឪពុក​ម្តាយ​របស់​នាងបង្ខំ​ឱ្យ​​ដើរ​ចេញពី​ផ្លូវ​សិល្បៈ​នេះទៅវិញ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 86 នាក់
  Flag Counter
Flag Counter