. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
កាសែត​ធំ​បំផុត ​របស់​ប្រទេស​កម្ពុជា​ រាយការណ៍​ពី​ការ​ តម្លើង​ឬ​ក​របស់​ នាង​ឱក​សុគន្ធ​កញ្ញា​
April 20, 2013 (09:40:40) [ 802 ]
 
 
រស្មី​កម្ពុជា​ដែល​ជា​កាសែត​ដ៏​ធំ​មួយ​របស់​ប្រទេស​បាន​រាយការណ៍​នៅថ្ងៃនេះ​ថា​ពេល​ប្រជាប្រិយភាព​កាន់តែ​កើនឡើង​តារាចម្រៀង​ល្បី​ប្រចាំ​ហង្ស​មាស ឱក សុគន្ធ​កញ្ញា កាន់តែ​តម្លើង​ឫកពារ​របស់ខ្លួន ឲ្យ​សម​តាម​ភាព​ល្បី ល្បាញ​របស់​នាង ដោយ​មិន​ខ្វល់ខ្វាយ​ថា អ្នក​ដ៏​ទៃ​យល់​យ៉ាងណា​ចំពោះ​នាង​នោះ​ទេ រហូត​ដល់​ទស្សនិកជន ខ្លះ​និយាយថា នាង​ឫក​ដូច​តារា​ហូលីវូត ។

​កាសែត​និយាយថា​គ្រាន់តែ ឱក សុគន្ធ​កញ្ញា ចុះ​ពីលើ​ឆាក​ភ្លាម​គេ​សង្កេតឃើញថា មាន​អ្នក តាម​ហែរ​ហម​ការពារដូច​មន្ត្រី​មាន​ឋានៈ​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​អីចឹង ។ អ្នកគាំទ្រ​មួយចំនួន​ដែល​ចង់​ថតរូប​ជាមួយ​នាង​បាន​សម្តែង​ការ​អាក់ អន់ ចិត្ត ព្រោះ​ពួកគេ​មិន​គ្រាន់តែ​មិ​បានថត​នោះទេ​ថែម​ទាំង​ទទួល​បាននូ​វឬ​ក​ពារ​មិន​រវីរវល់​របស់​នាង​ថែមទៀត​ផង​។​តារា​ល្បី​ក្នុង​ដំបូល​ផលិតកម្ម​ជា​ច្រើន​ដួង​បាន​ថតរូប និង​ជជែក​លេង ជាមួយ​អ្នកគាំទ្រ​រួចរាល់​បាន​ទៅ​សំងំ​ក្នុង​រថយន្ត ។

ប៉ុន្តែ សុគន្ធ​កញ្ញា​វិញ ចុះ​ពី​ឡាន​ឡើង​ឆាក ចុះ​ពី​ឆាក​ឡើង​ឡាន​វិញ​ភ្លាម​ធ្វើ​មិនដឹង ហើយ​មាន​អង្គរក្ស​ចាំ​និយាយ​ដាក់​អ្នកគាំទ្រ​ថា "​សុំ​ពេល ឲ្យ​គាត់​សម្រាក​សិន​" ។ កាសែត​បន្តថា ឱក សុគន្ធ​កញ្ញា មិន​ងាយស្រួល​ក្នុងការ​ប្រាស័យ​ទាក់ទង ដើម្បី បាន​បកស្រាយ​លើ​រឿង​ខាងលើ​នោះទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter