. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អា​ណុល ស្វា​ហ្សេ​ន​ណេ​ហ្គ័​រ ចែករំលែក​គំនិត​អំពី​គ្រួសារ នយោបាយ​និង​គន្លឹះ​សំរាប់​ជោគជ័យ​
April 16, 2013 (09:22:50) [ 689 ]
 
 
អាជីព​នយោបាយ​របស់​អា​ណុល ស្វា​ហ្សេ​ន​ណេ​ហ្គ័​រ អាច​ត្រូវបាន​បញ្ចប់​កាលពី​ឆ្នាំ​២០១១ តែ​តួ​ក្នុង​រឿង ​The Governator ​មាន​​ដំបូន្មាន​ខ្លះ​សំរាប់​អ្នកនយោបាយ​ផ្សេងទៀត គឺ​ថា​ពួកគេ​ត្រូវ​ធ្វើការ​អោយ​មាន​ន័យ​តាម​ពាក្យ​សម្តី​របស់​ពួកគេ​។​

​យោងតាម ស្វា​ហ្សេ​ណេ​ហ្គ័​រ បញ្ហា​គឺ​ថា​ពួក​អ្នកនយោបាយ​ខ្វះ​ភាពស្មោះត្រង់​ដូច​ពួក​តារា​ហូលីវូត​ដែល​រក​ប្រាក់​បាន​រាប់​លាន​ដោយ​​សារ​តែ​ធ្វើ​ខ្លួន​ពួក​គេ​ជា​អ្នក​ដទៃ​។​

លោក​បាន​និយាយថា ​"​ក្នុង​ការសម្តែង បញ្ហា​ដំបូង​ដែល​ពួកគេ​តែង​ប្រាប់​អ្នក​គឺ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​។​កុំ​គ្រាន់តែ​និយាយ តែ​ធ្វើ​​អោយ​វា​មានន័យ​"​។​

"​ក្នុង​នយោបាយ​ក៏​ដូចគ្នា​ដែរ មាន​អ្នកនយោបាយ​ជាច្រើន​ដែល​ឈរ​ពី​មុន​មហាជន​និង​បាន​ត្រឹម​តែ​និយាយ​។​ សំខាន់​អ្នក​ត្រូវ​ធ្វើអោយ​​វា​មាន​ន័យ​ចំពោះ​អ្វី​ដែល​អ្នក​និយាយ កុំ​និយាយ​មើលងាយ​ប្រជាជន តែ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ពួកគេ​"​។​

ស្វា​ហ្សេ​ណេ​ហ្ក័​រ បាន​ធ្វើអោយ​ជនជាតិ​អាមេរិក​ស្រឡាំងកាំង​នៅ​ពេល​លោក​ប្តូរ​ពី​ការសម្តែង​ទៅ​នយោបាយ​នៅ​ឆ្នាំ​២០០៣​។​លោក​​បាន​ធ្វើ​ជា​អភិបាលរដ្ឋ​កាលីហ្វ័​រញ៉ា​ពីរ​អាណត្តិ​ក្នុង​នាម​ជា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ​មួយ​ដែល​មាន​អ្នក​មាន​ទំនោរ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​បំផុត​។​

​អតីត​អភិបាលរដ្ឋ​រូបនេះ​បាន​បង្ហើប​អោយដឹងថា លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក ប្រសិនបើ​រដ្ឋធម្មនុញ្ញ​អាមេរិក​មិន​ហាមឃាត់​បុគ្គល​កើត​នៅ​បរទេស​ឈរឈ្មោះ​ទេនោះ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​"​ខ្ញុំ​នឹង​ពិចារណា​វា​ភ្លាម​។​ ខ្ញុំ​តែងតែ​សម្លឹង​ទៅ​កំពូល​មិន​ថា​វា​ជា​កីឡា​ដំឡើង​សាច់ដុំ ឬ សិល្បៈ​កម្សាន្ត​។​ វា​​ធម្មតា​ទេ​ដែល​ក្នុង​នយោបាយ​ខ្ញុំ​តែង​សម្លឹង​ទៅរក​កំពូល​។ ​ដំបូង​និង​សំខាន់​បំផុត​គឺ​ថា​អ្នក​ត្រូវ​មាន​ទស្សនវិស័យ​មួយ​អំពី​កន្លែង​ដែល​​អ្នក​ត្រូវ​ទៅ​និង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។ ​នៅ​ពេល​អ្នក​ខិតខំ​តស៊ូ ជម្នះ​ឧបសគ្គ អ្នក​សួរ​ខ្លួនឯង​ថា​'​ហេតុ​អ្វី​ខ្ញុំ​ធ្វើ​កិច្ចការ​ទាំងនេះ​?'​។​

​អំពី​គ្រួសារ លោក​ចង់​ផ្តោតលើ​ការផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​នាង​ម៉ា​រៀ ស្រ៊ី​វឺ ដែល​បាន​សុំ​លែងលះ​លោក​នៅ​ឆ្នាំ​២០១១​នៅពេល​​លេច​ចេញ​ព័ត៌មាន​ថា​លោក​មាន​កូន​ជាមួយ​ស្ត្រី​អ្នក​បំរើ​ក្នុង​ផ្ទះ​ម្នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter