. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Psy ចុះហត្ថលេខា​ផ្សាយពាណិជ្ជកម្ម​អោយ​ក្រុមហ៊ុន​ចិន
April 12, 2013 (07:01:18) [ 714 ]
 
 
ម្ចាស់​បទ ​Gangnam Style លោក​Psy ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​លើកដំបូង​នៅ​ចិន ដោយ​តារា​កូរ៉េ​​ខាងត្បូង​រូប​នេះ​នឹង​ជា​តំណាង​មុខមាត់​ថ្មី​អោយ​ក្រុមហ៊ុន​ Vancl ជា​ក្រុមហ៊ុន​លក់​គ្រឿង​តែង​កាយ​តាម​អ៊ិន​ធឺ​ណេត​។​ ​កិច្ចព្រមព្រៀង​នឹង​អនុញ្ញាត​អោយ​ក្រុមហ៊ុន​Vancl​បង្កើត​ផលិតផល​ថ្មី​ដោយ​ប្រើ​រូប​របស់ ​Psy​ ។​

Vancl​ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៧ ក្នុងនាម​ជា​ក្រុមហ៊ុន​លក់​អាវ និង​ឥឡូវ​វា​មាន​សម្លៀកបំពាក់​បុរស​ស្ត្រី​គ្រប់មុខ​​សម្លៀក​បំពាក់​កូនក្មេង ស្បែកជើង គ្រឿង​ប្រដាប់​បន្ទាប់បន្សំ​និង​គ្រឿងក្រែម​ម្សៅ​។​

Psy ​ជា​ជនបរទេស​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ផ្សាយពាណិជ្ជកម្ម​នៅ​ Vancl បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ជួល​សិល្ប ការិនី​លី យុន​ជុន​​និង​សិល្បករ​ហួង ស៊ា​វ​មីង អ្នកនិពន្ធ​និង​អ្នកបើក​រថយន្ត​ប្រណាំង​ជនជាតិ​ចិន អោយ​ឃោសនា​អោយ​ខ្លួន​មក​។​

​សូម​រំលឹក​ថា Psy​ បាន​ក្លាយ​ជា​តារា​ពេញ​និយម​របស់​ពិភពលោក​ដោយសារ​បទ​ចំរៀង​វីដេអូ​ Gangnam Style ​របស់​លោក​ដែល​ត្រូវបាន​គេ​បើក​មើល​ដល់​ទៅ​ជាង​១.៥០០​លាន​លើក​តាម ​YouTube ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter