. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
កញ្ញា​ចម្រើន​ សុភ័ក្រ​ម្ចាស់​ពាន​រង្វាន់​ លេខ១ផ្នែក​ចម្រៀង​បុរាណខ្មែរ
April 08, 2013 (10:55:50) [ 736 ]
 
 
កញ្ញា​ចម្រើន​ សុភ័ក្រ​គឺ​ជា​អ្នក​សិល្បៈ​វ័យក្មេង​មាន​ជំ​នាញ​ខាង​ចម្រៀង​ប្រពៃ​ណី​ មហោរី​ យី​កេ​ របាំ​បុរាណ​ និង​របាំ​ប្រពៃ​ណី​ ។​ នាង​មាន​អាយុ​ត្រឹម​តែ​២២ឆ្នាំ​ ប៉ុណ្ណោះ​ តែ​ទេពកោ​សល្យ​របស់​នាង​មិន​ចាញ់​អ្នក​របាំ​ជើង​ចាស់​ប៉ុន្មាន​ទេ​ ។​ ជា​ពិ​សេស​ដោយ​សារ​តែ​សំ​ឡេង​នាង​ពី​រោះ​ ក៏​ត្រូវ​លោក​អៀង​ ស៊ី​ធុល​ ជា​គ្រូ​របស់​នាង​នាំ​ដើរ​ច្រៀង​នៅ​ក្នុង​ពិ​ធី​មង្គល​ការ​ស្ទើរ​គ្រប់​ទី​កន្លែង​ ​។

ពេល​សុ​ភា​ស្រែក​ច្រៀង​គឺ​ពី​រោះ​គ្រ​លួច​ធ្វើ​ឱ្យ​អ្នក​ឆ្លង​កាត់​ទី​នោះ​ចោល​ភ្នែក​​សំ​ឡឹង​មើល​នាង​ និង​ដាក់​អា​រម្មណ៍​ស្ដាប់​នាង​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។​ នៅ​ពេល​នាង​ច្រៀង​ចប់​ អ្នក​ទស្សនា​ទះ​ដៃ​សម្ដែង​ការ​គាំ​ទ្រ​ដល់​រូប​នាង​ ។​ លើស​ពី​នេះ​​នាង​ធ្លាប់​ទ​ទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ខណៈ​ពេល​ប្រ​ឡង​នៅ​ស្ថានីយ​ទូ​រទស្សន៍​ CTN និង​ចំ​ណាត់​ថ្នាក់​លេខ​២​នៅ​ស្ថា​នីយ​ទូរទស្សន៍​បាយ័ន​ ។​

កញ្ញា​ចំរើន​ សុ​ភ័ក្រ​ រៀប​រាប់​ឱ្យ​ដឹង​ថា​ នាង​មាន​ស្រុក​កំ​ណើត​នៅ​ភូមិបាក់​ខែង​ ឃុំ​បាក់​ខែង​ ស្រុក​មុខ​កំ​ពូល​ ខេត្ដ​កណ្ដាល​ តែ​ឪ​ពុក​ម្ដាយ​របស់​នាង​បាន​ផ្លាស់​ទៅ​រស់​នៅ​ភ្នំ​ពេញ​តាំង​ពី​ឆ្នាំ​២​០​០​០​មក​ម៉្លេះ​ ព្រោះ​តែ​ឪ​ពុក​ម្ដាយ​របស់​នាង​ចង់​ឱ្យ​បង​ប្អូន​របស់​នាង​ទាំង​បី​នាក់​ចូល​ហាត់​រៀន​សិល្បៈ​ ។​

កញ្ញា​ចំ​រើន​ សុ​ភ័ក្រ​ មាន​ឪពុក​ឈ្មោះ​ហូល​ ចំរើន​ ជា​អនុ​ប្រ​ធាន​ការិយា​ល័យ​សៀក​រហស្ស​កម្ម​ ចំ​ណែក​ឯ​ម្ដាយ​ឈ្មោះ​ឡាច​ រ៉ានី​ ជា​មេ​ផ្ទះ​ ។​ នាង​មាន​បង​ប្អូន​ជា​អ្នក​សិល្បៈ​ទាំង​បី​នាក់​ គឺ​ស្រី​២​នាក់​ និង​ប្រុស​ម្នាក់ ហើយ​នាង​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ ឆ្នាំនេះ​អា​យុ​២​២​ឆ្នាំ​ ។​ បច្ចុប្បន្ន​សុភ័ក្រ​កំពុង​បន្ដ​ការ​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈផ្នែក​ចម្រៀង​បុរាណ​ ។​

កញ្ញា​ចំ​រើន​ សុ​ភ័ក្រ​ រៀប​រាប់​ពី​ដំ​ណើរ​ជីវិត​ក្នុង​វិស័យ​សិល្បៈរបស់​នាង​ថា​ នាង​បាន​ចូល​ហាត់​រៀន​សិល្បៈ​តាំង​ពី​ឆ្នាំ​២​០​០​២​មក​​ក្នុង​វ័យ​១២​ឆ្នាំ​ នៅ​ក្នុង​សមា​គម​បណ្ដុះ​បណ្ដាល​សេដ្ឋ​កិច្ច​កុមារ​កំ​ព្រា​ទី​ទ័ល​ក្រ​ជន​បទ​របស់​លោក​អៀង​ ស៊ី​ធុល​ ។​ ពី​ដំ​បូង​នាង​ហាត់​ផ្នែក​របាំ​ប្រ​ពៃ​ណី​ របាំ​បុរាណ​ និង​ផ្នែក​ចម្រៀង​បុរាណ​ ។​

អ្នក​របាំ​ និង​ចម្រៀង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា​ នាង​ហាត់​រៀន​ជា​មួយ​លោក​អៀង​ ស៊ី​ធុល​ បាន​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ក្រុម​របស់​នាង​ក៏​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ​ ។​ ពួក​នាង​បាន​ហាត់​រៀន​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ​២​០​០​៤​ ទើប​ចេញ​សម្ដែង​នៅ​តាម​កម្ម​វិ​ធី​នា​នា​ទាំង​នៅ​ក្នុង​ស្រុក​ ក៏​ដូច​នៅ​តាម​បណ្ដា​ខេត្ដ​នា​នា​ ។​

រហូត​ដល់​ឆ្នាំ​២​០​០​៧​ សុភ័ក្រ​បាន​ចេញ​ទៅ​សម្ដែង​នៅ​ប្រ​ទេស​អង់​គ្លេស​ និង​ឆ្នាំ​២​០​១​១​នាង​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អា​មេរិក​ ។​ នៅ​ចុង​ឆ្នាំ​២​០​១​២​ នាង​បាន​ចេញ​ទៅ​សម្ដែង​នៅ​ប្រ​ទេស​វៀត​ណាម​ ។​ ចំ​រើន​ សុ​ភ័ក្រ​ប្រាប់​ថា​ សព្វ​ថ្ងៃ​នេះ​នាង​ឆ្លៀត​ពេល​ច្រៀង​ភ្លេង​ការ​ និង​ចម្រៀង​សម័យ​ជា​មួយ​លោក​អៀង​ ស៊ី​ធុល​ តាម​កម្ម​វិធី​ផ្សេង​ៗ​ ។​

អ្នក​របាំ​ និង​ចម្រៀង​រូប​នេះ​រំ​លឹក​ឱ្យ​ដឹង​ពី​ជោគ​ជ័យ​របស់​នាង​ថា​ កាល​ពី​ឆ្នាំ​២​០​០​៨​និង​២០​០​៩​នៅ​ស្ថានីយ​ទូរទស្ស​ន៍​ CTN ក្នុងកម្ម​វិធី​ «កេរ​មរតក​ដូន​តា​»​ មាន​ការ​ប្រ​ឡង​ចម្រៀង​បុរាណ​ ។​ ពេល​នោះ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ដ​ពី​លោក​គ្រូ​ អ្នក​គ្រូ​ និង​ឪពុក​ម្ដាយ​ ហើយ​ខ្លួន​នាង​ផ្ទាល់​ក៏​ចង់​ឱ្យ​គេ​ទ​ទួល​ស្គាល់​សំ​ឡេង​របស់​នាង​ផង​នោះ​ ក៏​ដាក់​ពាក្យ​ប្រ​ឡង​ហើយ​បាន​ប្រឡង​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១​ ផ្នែក​ចម្រៀង​ប្រ​ពៃណី​ ។​ ក្រោយ​មក​ហេតុ​តែ​ចិត្ដ​ស្រឡាញ់​ផ្នែក​ចម្រៀង​បុរាណ​ និង​ចង់​ដឹង​ពី​ភាព​រីក​ចម្រើន​ផ្នែក​ចម្រៀង​យី​កេ​របស់​នាង​ផង​នោះ​នាង​ដាក់​ពាក្យ​ប្រ​ឡង​នៅ​ស្ថា​នីយ​ទូរទស្សន៍​បាយ័ន​ក្នុង​កម្ម​វិធី​ «​ស្នាម​ញញឹម​នៃ​វប្ប​ធម៌​»​ បាន​ប្រ​ឡង​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​២​ ។​

កញ្ញា​​ចំ​រើន​ សុ​ភ័ក្រ​ សំ​ណូម​ពរ​ដល់​យុវវ័យ​ឱ្យ​ជួយ​គាំ​ទ្រ​សិល្បៈ​បុរាណ​ដែល​ជា​កេរមរតក​ដូន​តា​ ព្រោះ​កាល​ណា​បើ​មាន​ចរិត​ប្រ​កាន់​យក​អ្វី​ដែល​ថ្មី​ ហើយ​បោះ​បង់​អ្វី​ដែល​ចាស់​ៗ​ចោល​នោះ​វា​មិន​មែន​ជា​ការ​ល្អ​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter