Sofia ចំអកបងស្រី ដែលនិន្ទាស្នេហារបស់ខ្លួន
|
September 14, 2016 (12:44:41)
|
[ 969 ] |
|
|
|
|
ក្រោយពីមានដំណឹងថា ជាសង្សារនឹងគ្នាមក គឺជាលើកដំបូងហើយដែលនាង Sofia Richie តារាបង្ហាញម៉ូដអាយុ១៨ឆ្នាំ បានចេញមុខបញ្ជាក់ពីសម្ព័ន្ធភាពរបស់ខ្លួនជាមួយលោក Justin Bieber តារាចម្រៀងដ៏លេចធ្លោអាយុ២២ឆ្នាំ ។
Sofia ជាកូនស្រីរបស់លោក Lionel Richie តារាចម្រៀងដ៏ល្បីបានបញ្ជាក់ប្រាប់ទស្សនាវដ្តី «Billboard» កាលពីពេល ថ្មីៗកន្លងមកថា «យើងមានសម្ព័ន្ធភាពយ៉ាងពិសេសចំពោះគ្នាទៅវិញទៅមក ។ Justin គឺជាមនុស្សដែលមានភាពស្រុះស្រួល និងជារឿងមួយកម្ររកបានសម្រាប់ពលរដ្ឋដែលរស់នៅក្រុងឡូសអេនចឺឡេសសហរដ្ឋអាមេរិក» ។
តារាបង្ហាញម៉ូដវ័យក្មេង Sofia បានរៀបរាប់ពីការរិះគន់ចំពោះរូបនាង ដែលជាគូស្នេហ៍ថ្មីរបស់លោក Justin Bieber ថា «ខ្ញុំនៅចាំមុខពួកនិន្ទាទាំងនោះបាន ហើយពួកគេរមែងនិយាយអាក្រក់លើនាងខ្ញុំ ។ Nicole Richie.»។ មានន័យថា នាង Sofia ចង់សំដៅទៅលើនាង Nicole Richie គឺបងស្រីអាយុ៣៤ឆ្នាំរបស់ខ្លួន។ Sofia បន្តថា «ខ្ញុំចង់ប្រាប់អ្នកតាមការណ៍ពិតថា រឿងនិន្ទានោះធ្វើទុក្ខបុកម្នេញដល់រូបខ្ញុំមិនបានទេ ដរាបណាខ្ញុំនៅមានសេចក្តីសុខ» ៕
|
|
|
. |
|
|
 |
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|