កញ្ញា រាជនី តារាចម្រៀងថ្មី ទឹកដមសំឡេងពីរោះពីធម្មជាតិ
|
July 07, 2016 (12:45:10)
|
[ 921 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ បទចម្រៀងមួយបទមានចំណងជើងថា «នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?» ដែលទើបបង្ហោះនៅតាមហ្វេសប៊ុក និង YouTube កាលពីពេលថ្មីៗ កន្លងមកទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រិយមិត្តអ្នកស្ដាប់ ដោយខ្លះ Like ខ្លះ Comment ខ្លះ Share ក្នុងន័យពេញចិត្ត បើទោះជាម្ចាស់បទចម្រៀងនេះជាតារាចម្រៀងថ្មី មិនធ្លាប់មានបទពិសោធប្រឡូកក្នុងវិស័យសិល្បៈចម្រៀងកន្លងមកក៏ដោយ។
ពេលភ្នាក់ងារកោះសន្តិភាពជួបសម្ភាសន៍ដោយផ្ទាល់ កញ្ញារាជនី និយាយទាំងញញឹមស្រស់ថា «នាងខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបទចម្រៀង Original Song ដំបូងរបស់នាងខ្ញុំ ហាក់ទទួលបានការគាំទ្រពីប្រិយមិត្តគួរឱ្យកត់សម្គាល់ ទាំងមិនទាន់បានផ្សព្វផ្សាយឱ្យទូលំទូលាយនៅឡើយនោះ ដែលជាកម្លាំងចិត្តមួយជម្រុញឱ្យនាងខ្ញុំមានទឹកចិត្តប្រឹងប្រែងហ្វឹកហាត់ច្រៀងបទ ក្រោយៗឱ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ ព្រោះនៅពេល ឆាប់ៗខាងមុខនេះនាងខ្ញុំនឹងមានបទចម្រៀងថ្មីចំនួន៥បទទៀត ដែលនឹងត្រូវផ្សព្វផ្សាយជាបន្ត» ។
នៅពេលសួរបញ្ជាក់ពីចំណងជើង និងប្រភេទបទដែលនឹងត្រូវចេញផ្សាយបន្តនោះ រាជនី សុំលាក់សិន តែចំពោះប្រភេទបទវិញភាគច្រើនបែបមនោសញ្ចេតនាស្នេហាដែលមនុស្សគ្រប់រូបតែងជួបប្រទះក្នុងរឿងស្នេហា។ រាជនីបានបន្ថែមពីអារម្មណ៍ពិតទាំងរំភើបចិត្តថា «តាមពិតទៅនាងខ្ញុំមិនដែលគិតថា នាងខ្ញុំនឹងមានបទចម្រៀង Original Song ដ៏ពីរោះបែបនេះជារបស់ខ្លួនឡើយ ដូច្នេះនាងខ្ញុំសូមថ្លែងអណរគុណយ៉ាងខ្លាំងចំពោះលោកគង់ រង្សី ជាអ្នកនិពន្ធកម្ពុជាដ៏ឆ្នើមមួយរូប ដែលបាននិពន្ធបទចម្រៀងនេះឡើង និងជ្រើសរើសយករូបនាងខ្ញុំជាតារាចម្រៀងដែលជាការផ្ដល់ឱកាសដ៏ធំមួយសម្រាប់ជីវិតនាងខ្ញុំក្នុងវិស័យសិល្បៈ ដែលបានត្រឹមតែស្រមៃកន្លងមក» ។
កញ្ញារាជនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកស្ដាប់ទាំងឡាយដែលគាំទ្របទចម្រៀងដំបូងរបស់នាង និងសំណូមពរដល់ជនរួមជាតិកម្ពុជាបន្តគាំទ្រវិស័យសិល្បៈចម្រៀង Original Songs ខ្មែរឱ្យកាន់តែខ្លាំងឡើងជាបន្តទៅទៀត ដើម្បីភាពរីកចម្រើននៃសង្គមជាតិកម្ពុជាតាមរយៈវិស័យសិល្បៈចម្រៀង»។
កញ្ញារាជនី មានអាយុ២០ឆ្នាំ ជាតារាចម្រៀង Original Songs មួយរូបដែលមានដើមកំណើតនៅរាជធានីភ្នំពេញ ។ ចង់ដឹងថា តើបទចម្រៀង ក្រោយៗរបស់រាជនីពីរោះប្រកបដោយអត្ថន័យយ៉ាងណានោះ សូមរង់ចាំតាមដាននៅថ្ងៃខាងមុខទៀត ៕
|
|
|
. |
|
|
![](images/blank10x10.gif) |
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|