. . . . . .
.
ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១

.
ពិធី​ការិនី​ល្បីឈ្មោះ​ នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី ​មុខរបរ​ខ្ញុំ​
July 01, 2016 (13:52:07) [ 532 ]
 
 
រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ល្បីឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា នឹង​ចូលរួម​ជាមួយ​កម្មវិធី ​ជីវិត​ពិត​ របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ​មុខរបរ​ខ្ញុំ​ ក្នុង​នាម​ជា​ពិធី​ការិនី​កម្មវិធី​ផ្ទាល់​តែ​ម្តង ។

កញ្ញា​នាង សុ​វ៉ា​ន់​ណា ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ថា Dj Nana នឹង​បង្ហាញ​វត្តមាន​រួម​គ្នា​ជាមួយ​កំពូល​តារាភាពយន្ត​ជើង​ចាស់​របស់​កម្ពុជា​លោក​ទេព រិ​ន​ដា​រ៉ូ ក្នុង​កម្មវិធី ​មុខរបរ​ខ្ញុំ​ របស់​ភី​អិន​អិន ។

លោក​ទេព រិ​ន​ដា​រ៉ូ តារាភាពយន្ត​ល្បី​មួយ​រូប​របស់​កម្ពុជា ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដោយ​មាន​ទេព​កោសល្យ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ភាពយន្ត ក៏​នឹង​ត្រឡប់​មក​ជា​ថ្មី ចូលរួម​ក្នុង​កម្មវិធី​ជីវិត​ពិត​មួយ​នេះ ។

កម្មវិធី​រដូវ​កាល​ទី​១​កន្លង​មក លោក​ធ្លាប់​បាន​ចូលរួម​ជាមួយ​កម្មវិធី ក្នុង​នាម​ជា​គណៈកម្មការ ខណៈ​វត្តមាន​របស់​លោក​ក្នុង​រដូវ​កាល​ទី​ពីរ​នេះ គឺ​ប្លែក​ពី​រដូវ​កាល​ទី​១ ព្រោះ លោក​ទេព រិ​ន​ដា​រ៉ូ មិន​មាន​តួនាទី​ជា​គណៈកម្មការ​ទៀត​ឡើយ ។

លោក Jimmy ផលិតករ​ប្រតិបត្តិ​កម្មវិធី ​មុខរបរ​ខ្ញុំ​ បញ្ជាក់​ថា ​ពួក​យើង​បាន​កែតម្រូវ​លក្ខន្តិកៈ​បន្តិច​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ជោគវាសនា​បេក្ខជន​ដែល​ត្រូវ​នៅ​បន្ត​ក្នុង​កម្មវិធី ឬ​ត្រូវ​ចាក​ចេញពី​កម្មវិធី ។

ផលិតករ​រូប​នេះ​បន្ត​ថា Dj Nana រំពឹង​នឹង​ចូលរួម​ជាមួយ​បេក្ខជន​ទាំង​១០​រូប ក្នុង​ការ​ប្រជែង​ជា​ច្រើន ខណៈ​លោក​ទេព រិ​ន​ដា​រ៉ូ នឹង​តាមដាន​ការ​ប្រកួតប្រជែង​របស់​ពួក​គេ​ពី​ស្ទូ​ឌី​យោ ហើយនឹង​សម្រេចចិត្ត​បោះ​ឆ្នោត​ថា បេក្ខជន​រូប​ណា​នឹង​ត្រូវ​ចាកចេញ ។

ពី​បទ​ពិសោធន៍​ជោកជាំ និង​ជោគជ័យ​ជា​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ មក​ទល់​នឹង​ពេល​នេះ Nana ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ​ម្តង​រួច​មក​ហើយ​កាលពី​រដូវ​កាល​ទី​១ ក្នុង​នាម​ជា​អ្នក​បង្ហាត់បង្ហាញ​ទៅ​ដល់​បេក្ខជន​ក្នុង​កម្មវិធី ខណៈ​រដូវ​កាល​ទី​២​នេះ Nana នឹង​ដើរតួ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​កម្មវិធី​វិញ​ម្តង ។

Dj Nana បាន​លើក​ឡើង​ថា ​កម្មវិធី មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២ របស់​ភី​អិន​អិន នឹង​ចាប់ផ្តើម​ផ្សាយ​ជូន​ទស្សនា ពី​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​នេះ​តទៅ ដោយ​នឹង​បង្ហាញ​ជូន​នូវ​បេក្ខជន​ដែល​សុទ្ធសឹងតែ​មានបទពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួក​គេ ក៏​ដូច​ជា​ជា​និស្សិត​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ពាណិជ្ជកម្ម ជាដើម ។

កិច្ចការ​ចាំបាច់​មួយ​របស់ Dj Nana គឺ​ធ្វើ​យ៉ាងណា​រៀបចំ​ឲ្យ​ចេញ​ជា​វិញ្ញាសា​ប្រជែង​សម្រាប់​បេក្ខជន​ទាំង​១០​រូប ។

កម្មវិធី​នេះ​នឹង​ផ្សាយ​ជូន​រៀងរាល់ថ្ងៃ​ចន្ទ​ដល់​សុក្រ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់ ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រកួតប្រជែង​ពិតប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២១
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter