. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ថែ​ល ថៃ ម្ចាស់​ពានរង្វាន់ The Voice Cambodia មាន​ប្រវត្តិ​ជីវិត​និង​សិល្បៈ​បែប​ណា ?
June 21, 2016 (13:51:58) [ 724 ]
 
 
រាជធានី​ភ្នំពេញ ៖ រាត្រី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៦ វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ឌឹ​វ៉​យ ខេ​ម​បូ​ឌា រដូវ​កាល​ទី​២ របស់​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស រៀបចំ​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល រាជធានី​ភ្នំពេញ បេក្ខជន​ថែ​ល ថៃ បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​លើក​ពានរង្វាន់ ។ បេ​ក្ខ​នារី​ឈី​ន រតនៈ កូនក្រុម​របស់​លោក​ណុ​ប បា​យ៉ា​រិ​ទ្ធ​, បេ​ក្ខ​នារី​សាន ស្រី​ឡៃ កូនក្រុម​របស់​ពេជ្រ សោភា និង​បេក្ខជន​ឃី សុ​ឃុន កូនក្រុម​របស់​លោក​ឆ​ន សុវណ្ណ​រាជ មិន​បាន​ទទួល​ពានរង្វាន់ ខណៈ​ថែ​ល ថៃ កូនក្រុម​របស់​ឱ​ក សុគន្ធ​កញ្ញា ធ្វើ​ឱ្យ​ពួក​គេ​ខកខាន ។

តើ​ថែ​ល ថៃ មក​ពី​ខេត្តព្រះវិហារ​មាន​ប្រវត្តិ​ជីវិត និង​សិល្បៈ​យ៉ាងណា​ខ្លះ ?

ចាប់កំណើត​នៅ​ខេត្តកំពង់ចាម ថែ​ល ថៃ មាន​ឪពុក​ឈ្មោះ​សេន ជា​ទាហាន និង​ម្តាយ​ឈ្មោះ​ញឹ​ម លេង ជា​អ្នកលក់​បាយ​នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ ។ ថែ​ល ថៃ បាន​ចាក​ចេញពី​ស្រុក​ទៅ​នៅ​ព្រះ​វិហារ​តាំងពី​ឆ្នាំ​២០០៣​មក ។

ឪពុក និង​ម្តាយ​បាន​ចែកផ្លូវ​គ្នា ហើយ​មិនតែប៉ុណ្ណោះ​ថែ​ល ថៃ ដែល​មាន​បងប្អូន​សុទ្ធតែ​ប្រុស​៣​នាក់ បាន​បាត់បង់​បងប្រុស​ម្នាក់​ទៀត​ព្រោះ​ស្លាប់​ដោយ​ជំងឺ ។

ដោយ​ជីវភាព​គ្រួសារ​លំបាក លោក​ថែ​ល ថៃ បាន​ឈប់​រៀន​ត្រឹម​វិទ្យាល័យ ហើយ​ចូល​បម្រើ​ការងារ​ផ្នែក​ចម្រៀង​នៅ​អង្គការ​ទស្សនៈ​ពិភពលោក ។ នៅ​ទីនោះ​ថែ​ល ថៃ មានឱកាសចូលរួម​កិច្ចការ​សង្គម​មួយ​ចំនួន ។ បណ្តែត​វាសនា​ជីវិត​នៅ​រាជធានី​ភ្នំពេញ ថែ​ល ថៃ មាន​ទុន​ទឹកដម​សំឡេង​ប្រើប្រាស់ សម្រាប់​គោលដៅ​អនាគត​មួយ ។ នៅ​ឆ្នាំ​២០១០ ថែ​ល ថៃ បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី «​ពេជ្រ​កំពុង​ច្នៃ » រៀបចំ​ដោយ​ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ។ ជ័យ​លា​ភី​នោះ​ជា​កិត្តិយស​មួយ​សម្រាប់​ថែ​ល ថៃ ប៉ុន្តែ​មិន​ទាន់​អាច​ជួយ​ជ្រោង​ជីវភាព​របស់​គេ​ឱ្យ​លូតលាស់​បាន​ទេ ។

នៅ​ឆ្នាំ​២០១៣ លោក​ថែ​ល ថៃ បាន​ចូលរួម​ប្រឡង​ចម្រៀង​ជា​ថ្មី​នៅ​ស្ថានីយទូរទស្សន៍​អប្សរា ក្នុង​កម្មវិធី ឌឹ​បេស​ស្តា រៀបចំ​ដោយ​លោក​ហ្វៃ សំអាង ។ កម្មវិធី​នោះ​មាន​បេក្ខជន​១០​រូប បេ​ក្ខ​នារី​១០​រូប ក្នុង​នោះ​មាន​កញ្ញា​ង៉ែត សូ​រង្សី បេ​ក្ខ​នារី​ធ្លាក់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី​ឌឹ​វ៉​យ ខេ​ម​បូ​ឌា​ផង​ដែរ ។ ក្នុង​កម្មវិធី​ឌឹ​បេស​ស្តា​នោះ ថែ​ល ថៃ ទទួល​បាន​ពានរង្វាន់​ប្រជាប្រិយភាព ព្រមទាំង​ជាប់កិច្ចសន្យា​នៅ​ទូរទស្សន៍​អប្សរា​បី​ឆ្នាំ ។ នៅ​ទីនោះ​ហើយ​ដែល​លោក​ថែ​ល ថៃ កាន់តែ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​លើ​ផ្នែក​សិល្បៈ​ចម្រៀង និង​សម្តែង​ពី​លោក​ហ្វៃ សំអាង ។

បច្ចុប្បន្ន​ថែ​ល ថៃ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

ជាប់​តំណែង​ជ័យ​លា​ភី​កម្មវិធី​ឌឹ​វ៉​យ ខេ​ម​បូ​ឌា ប្រកបដោយ​កិត្តិយស​នេះ ថែ​ល ថៃ និយាយ​ថា «​ខ្ញុំ​តាំងចិត្ត​ថា​នឹង​ខំប្រឹង​ប្រែង​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្អ បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​ស្រឡាញ់​គាំទ្រ​រូប​ខ្ញុំ​តាំងពី​ដើម​មក ។ ជា​ការ​តបស្នង​ខ្ញុំគ្មាន​អ្វី​ក្រៅពី​ការ​ដឹងគុណ និង​បួងសួង​សុំ​ឱ្យ​ប្រជាជន​យើង​មាន​សេចក្តីសុខ​ជា​រៀង​រហូត​» ។

បន្ទាប់​ពី​ប្រកាស​លទ្ធផល​កម្មវិធី​ឌឹ​វ៉​យ ខេ​ម​បូ​ឌា រដូវ​កាល​ទី​២​ភ្លាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​បេក្ខជន​ថែ​ល ថៃ ព្រមទាំង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ទូរទស្សន៍​ហង្ស​មាស គណៈកម្មការ​ទាំងអស់ ពិធីករ​-​ពិធី​ការិនី​ដែល​ចូលរួម​រៀបចំ​កម្មវិធី​កម្រិត​អន្តរជាតិ​នេះ​បាន​ជោគជ័យ ។

ម្ចាស់​ជ័យ​លា​ភី​លោក​ថែ​ល ថៃ បាន​ទទួល​ប្រាក់​រង្វាន់​១០០​លាន​រៀល និង​ក្លាយជា​តារាចម្រៀង​ជាប់កិច្ចសន្យា​របស់​ផលិតកម្ម​ហ​ហង្ស​មាស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter