. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
កូនប្រុស​អាយុ​១៩​ឆ្នាំ​ លង់​ស្នេហ៍​ម្ដាយ​ខ្លួនឯង
June 21, 2016 (07:55:05) [ 558 ]
 
 
«Mirror» របស់​អង់គ្លេស កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Shane Burke អាយុ​១៩​ឆ្នាំ រស់នៅ​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ចក្រភព​អង់គ្លេស រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹមតាំងពី​អាយុ​៥​ឆ្នាំ ។ Shane Burke បានដឹង​តម្រុយ​ថា ម្តាយ​របស់​គេ គឺ​អ្នកស្រី Rose Bestall អាយុ​៣៥​ឆ្នាំ ហើយ​ក៏​ព្យាយាម​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក​។ Shane Burke រៀបរាប់​ថា រូបគេ​គឺជា​កូនប្រុស​របស់​ស្ត្រី​ជា​ម្តាយ​ជាមួយ​អតីត​គូស្នេហ៍​លោក​ John Smith ។ គូស្នេហ៍​នេះ​មានកូន​ដោយ​មិន​បាន​តាំងចិត្ត ខណៈ​អ្នកស្រី Rose Bestall អាយុ​១៥​ឆ្នាំ ។

នៅ​ពេល​ជួប​គ្នា​អ្នកស្រី Rose Bestall និង Shane Burke អោប​គ្នា​ទាំង​ទឹកភ្នែក ព្រោះ​មិន​ធ្លាប់​ជួប​គ្នា​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ។ អ្នកស្រី Rose Bestall បាន​រៀប​ការ​ជាមួយ​លោក Darrell អាយុ​៣៣​ឆ្នាំ និង​មានកូន​៤​នាក់ ។

ក្រោយ​ពេល​ជួប​គ្នា​បាន​៣​ស​ប្តា​ហ៍ Shane Burke បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​អ្នកស្រី Rose Bestall ក្នុង​ទីក្រុង​អ៊ិច​ហ្វ​ត ខណ្ឌ​សឺ​រ៉េ ។ ដោយ​ទើបបាន​ជួប​គ្នា​ក្រោយ​បែក​គ្នា​ជា​ច្រើន​ឆ្នាំ ម្តាយ​និង​កូន​តែងតែ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ម្តាយ និង​កូនប្រុស​នេះ​មាន​គម្លាត​អាយុ​នឹង​គ្នា​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​ខែមករា ២០១៦ លោក Shane Burke ស្រាប់​តែ​សារភាព​ស្រលាញ់​អ្នកស្រី​ជា​ម្តាយ ។ Shane Burke និយាយ​ថា គេ​មិន​គិត​ថា អ្នកស្រី Rose Bestall ជា​ម្តាយ​ទេ ព្រោះ​គេ​លង់​ស្នេហ៍ ។ ឮ​សម្តី​របស់​កូនប្រុស​បែប​នេះ អ្នកស្រី​ជា​ម្តាយ​ភ្ញាក់ផ្អើល និង​ភ័យ ក៏​ប្រាប់​លោក Darrell ជា​ប្តី​ឱ្យ​ជួយ​សម្រួល​ស្ថានការណ៍ ។

លោកស្រី Rose Bestall ចង់ឱ្យ Shane Burke ដឹង​ពី​លក្ខណៈ​សម្ព័ន្ធភាព​របស់​ពួក​គេ គឺជា​ម្តាយ​និង​កូន​មិនមែន​ជា​ស្នេហា​ទេ ។ អ្នកស្រី​ជា​ម្តាយ​ព្យាយាម​ពន្យល់​កូនប្រុស​ថា «​យើង​បាន​បែក​គ្នា​អស់​រយៈពេល​យូរ​មក​ហើយ យើង​ទាំង​ពីរ​ជា​ម្តាយ និង​កូន មិន​មាន​មនោសញ្ចេតនា​លក្ខណៈ​ជា​ស្នេហា​ទេ​» ។

Shane Burke គិត​ថា ខ្លួន​មាន​ជំងឺផ្លូវចិត្ត ដូច្នេះ​ហើយ​ទើប​កើត​ចិត្ត​ស្រលាញ់​ម្តាយ ដោយ​កម្លាំង​ទំនាញ​ផ្នែក​ផ្លូវភេទ ។ ដោយសារ​បែប​នោះ​ហើយ ទើប​អារម្មណ៍​គេ​ច្របូកច្របល់​ទៅ​លើ​បញ្ហា​ស្នេហា ជា​ជាង​ក្នុង​លក្ខណៈ​ជា​ម្តាយ និង​កូន ។

បច្ចុប្បន្ន Shane Burk កំពុង​ព្យាយាម​រម្ងាប់​អារម្មណ៍​របស់​ខ្លួន ឱ្យ​មាន​លក្ខណៈ​ប្រក្រតី កុំឱ្យ​លង់​ចិត្ត​ស្រលាញ់​ម្តាយ​របស់​ខ្លួន​ទៀត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter