. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
បញ្ចប់​ព័ត៌មាន​ចចាមអារ៉ាម កូន​សំណព្វ​លោកតា​វិច​ទ័​រ នាង​វ៉ា​ន់ នី​ឡា ភ្ជាប់ពាក្យ
May 22, 2016 (13:55:02) [ 718 ]
 
 
រាជធានី​ភ្នំពេញ ៖ កូនស្រី​របស់​លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ នាង​វ៉ា​ន់ នី​ឡា បាន​ភ្ជាប់ពាក្យ​ហើយ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន​ខាង​ស្រី​ ក្នុង​បុរី​ពិភព​ថ្មី ជាមួយ​លោក​ផ​ន រង្សី ជា​កូនប្រុស​របស់​ថៅកែ​វង់​ល្ខោនបាសាក់ «​ភី សុ​គ​ន្ធី​» ។ ពិធី​នោះ​មាន​វត្ដមាន​តារា​សម្ដែង និង​តារា​កំប្លែង​ជា​ច្រើន​ចូលរួម ។

លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វិច​ទ័​រ​ឱ្យ​ដឹង​ថា កូនស្រី​របស់​លោក​បាន​សម្រេចចិត្ដ​ភ្ជាប់ពាក្យ បន្ទាប់​ពី​ពួក​គេ​ស្គាល់គ្នា និង​ទាក់ទង​គ្នា​ប្រមាណ​កន្លះ​ឆ្នាំ ហើយ​ឪពុក​ម្តាយ​ទាំង​សងខាង​ក៏​ពេញចិត្ត​ពេញ​ថ្លើម​ដែរ ។ ពិធី​ភ្ជាប់ពាក្យ​នេះ​មាន​រៀបចំ​ពិធីហែជំនូន និង​បំពាក់​ចិញ្ចៀន ហើយ ខាង​ស្រី​បាន​បង្គាប់​ថ្លៃទឹកដោះ​ចំនួន​៣​ម៉ឺន​ដុល្លារ ។ ពិធី​មង្គលការ​អាច​នឹង​រៀបចំ​ឡើង​នៅ​ក្នុងអំឡុងពេល​៣​ឆ្នាំ​ខាង​មុខ ។ បើ​តាម​លោកតា វិច​ទ័​រ អះអាង​ថា មូលហេតុ​ដែល​ទុក​ពេល​រហូត​ដល់​៣​ឆ្នាំ​ទៀត​ទើប​រៀប​ការ​នោះ ដោយសារ​តែ​លោក​យោង​ទៅ​លើ​វ័យ​របស់​កូន​ទាំង​ពីរ​នៅ​ក្មេង ព្រោះ​បច្ចុប្បន្ន​កូនស្រី​របស់​លោក គឺ​នាង​វ៉ា​ន់ នី​ឡា ទើបតែ​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​កូនប្រុស​ទើបតែ​មាន​វ័យ​២២​ឆ្នាំ ។

មូលហេតុ​ដែល​លោកតា​វិច​ទ័​រ សម្រេចចិត្ត​លើក​កូនស្រី​ឲ្យ​លោក​ផ​ន រង្សី ជា​កូនប្រុស​របស់​ថៅកែ​ល្ខោនបាសាក់ «​ភី​សុ​គ​ន្ធី​» ដ៏​ល្បី​នៅ​ខេត្ដតាកែវ គឺ​ដោយសារ​តែ​លោក​មើលឃើញ​ពី​ការ​ទទួលខុសត្រូវ​របស់​យុវជន​រូប​នេះ និង​ភាព​ត្រឹមត្រូវ ព្រមទាំង​មានមុខ​របរ​ច្បាស់លាស់​របស់​គេ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​សិល្បៈ​របស់​វ៉ា​ន់ នី​ឡា វិញ លោកតា​វិច​ទ័​រ បញ្ជាក់​ថា លោក​មិន​ហាមឃាត់​ឡើយ​វា​អាស្រ័យ​លើ​ក្រុម​គ្រួសារ​របស់​នាង ពោល​គឺ​លោក​មិន​ជំទាស់​អាជីព​សិល្បៈ​របស់​នាង​ទេ ។

ដំណឹង​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​តារា​កំប្លែង​វ័យក្មេង​នាង​វ៉ា​ន់ នី​ឡា នា​ពេល​នេះ​បាន​ទទួល​ការ​អបអរសាទរ​ពី​ប្រិ​យ​មិត្ដ​អ្នកគាំទ្រ បើ​ទោះបីជា​ពេល​នេះ​នាង​ហាក់​នៅ​មាន​វ័យក្មេង​ខ្ចី​ក៏​ដោយ ។

ពិធី​ភ្ជាប់ពាក្យ​ដែល​រំលេច​ឡើង​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់ និង​បិទ​បញ្ចប់​ព័ត៌មាន​ចចាមអារ៉ាម​នានា ចំពោះ​ស្នេហា​របស់​វ៉ា​ន់ នី​ឡា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter