ស្នេហា ថៃនរៈ ពិទូ បែបនំធំជាងនាឡិ ឪពុក-ម្តាយមិនជំទាស់ដឹកដៃគ្នាចូលរោងការ
|
April 11, 2016 (11:43:41)
|
[ 881 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ លោកថៃនរៈ ពិទូ អតីតហ្វ្រេស៊ីប៊យចំណាត់ថ្នាក់លេខ១ បានរៀបការជាមួយកូនមន្ត្រីនគរបាលជាតិកាលពីថ្ងៃទី៨ មេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។
លោក ថៃនរៈ សត្យា ជាឪពុកឱ្យដឹងថា ក្រោយចំណាយពេលមើលចិត្តគ្នាមួយរយៈ កូនប្រុសរបស់លោករៀបការជាមួយកញ្ញា អោក រតនៈ ប៉ុណ្ណិកា ។ អាពាហ៍ពិពាហ៍នេះរៀបចំពិធីជបប់លៀងនៅកោះពេជ្រដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០០នាក់ ។
លោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថៃនរៈ សត្យា ថ្លែងថា «ទាំងរូបខ្ញុំ និងភរិយាមិនបានប្រកាន់ប្រពៃណីចាស់បុរាណតាមពាក្យ «នំមិនធំជាងនាឡិ» ឡើយ ពោលកូនៗគេស្គាល់គ្នា ហើយបានណែនាំជូនចាស់ៗទាំងសងខាងដើម្បីបានពិនិត្យ និងឈ្វេងយល់ មិនបានគាបសង្កត់អំណាចជាឪពុកម្តាយឡើយ។ សម័យនេះ កូនៗទាំងឡាយតែងតែស្គាល់គ្នាមុននឹងមកដល់ឪពុកម្តាយស្គាល់ ហើយមិនខុសប្រពៃណីអ្វីឡើយ ព្រោះសំអាងលើការមានគុណធម៌ ហើយចាស់ទុំត្រូវតែជួយវិនិច្ឆ័យ នោះជារឿងត្រឹមត្រូវ ដូចជាប្រសាសន៍សម្តេចតេជោលើកឡើងថា «យុទ្ធសាស្ត្រឈ្នះ-ឈ្នះ» គឺលោកពិតជាបានសម្រេចគោលដៅទាំងអស់គ្នា » ។
បុរសជាឪពុកឱ្យដឹងទៀតថា ក្រោយរៀបការហើយ ថៃនរៈ ពិទូ នៅចាប់អាជីពសិល្បៈខ្លះៗមិនទាន់ចោលនៅឡើយទេ ។ ចំណែកភរិយារបស់គេជាអ្នករកស៊ី ដោយមានឪពុកជាមន្ត្រីនគរបាលជាតិ ។ ពិទូ ក្រៅពីអាជីពសិល្បៈប្រកបរបររកស៊ីខ្លះដែរ ប៉ុន្តែមិនទាន់រឹងមាំមួយរយភាគរយទេ ។
«ពេលនេះពួកគេទាំង២ដូចជាកូនចាប១គូ ប្រឹងហោះនៅលើអាកាសដូចចាបនានា ត្រូវចេះរកទ្រនំខ្លួនឯង ចេះប្រឹងរកសំបុកនៅឲ្យកក់ក្តៅ ។ ក្នុងនាមជាឪពុកម្តាយបានតែត្រឹមជូនពរឲ្យកូនៗចេះស្រឡាញ់គ្នា តស៊ូទោះជាកាលៈទេសៈណាក៏ដោយ ត្រូវខិតខំយកធម៌ខន្តី សន្តោសគ្នា អត់ធ្មត់ មិនត្រូវចង់ឈ្នះ-ចាញ់គ្នាឡើយហើយរំពឹងថា ពួកគេខិតខំរកស៊ីឲ្យមានបានដូចមនុស្សមួយចំនួន» លោក ថៃនរៈ សត្យា ថ្លែងបែបនេះ ។
ក្នុងពិធីចងដៃលោក ថៃនរៈ ពិទូ ជាកូនកំលោះទទួលបានចិញ្ចៀនមួយវង់ពីលោកឪពុក និងអ្នកម្តាយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|