សូ លីហ្សា ស្នងអាជីពសម្តែងពីម្តាយ
|
April 11, 2016 (11:35:08)
|
[ 643 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ ទើបប្រឡូកអាជីពសិល្បៈប្រមាណ២ឆ្នាំ កញ្ញាសាច់ស សូ លីហ្សា អាចស្រូបបានការងារជាបន្តបន្ទាប់ ជាពិសេសនាងអាចគ្រងតំណែងជាតួអង្គសំខាន់ជាច្រើនរឿងមកហើយ ។
ដោយសារតែមានរូបរាងខ្ពស់ ស្រស់ស្អាត ជំរុញឱ្យអាជីពសិល្បៈរបស់តារារះថ្មី សូ លីហ្សា កាន់តែបោះពួយទៅមុខជារៀងរាល់ថ្ងៃ ។ ភាពលូតលាស់នោះក្តីរំពឹងរបស់ សូ លីហ្សា ក្លាយជាតារាល្បីនាពេលដ៏ខ្លីខាងមុខ ។ លីហ្សា មានអាជីពជាតារាបង្ហាញម៉ូដក្នុងក្រុមល្បីមួយ ជាតារាសម្តែងភាពយន្ត និងកាយវិការខារ៉ាអូខេ។ លីហ្សា កំពុងតែមមាញឹកចេញទៅសម្តែងជារៀងរាល់ថ្ងៃ ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងទឹកមុខរីករាយស្រស់ស្អាតកាលពីពេលថ្មីៗកន្លងមក កញ្ញា សូ លីហ្សា ដែលមានវ័យ១៩ឆ្នាំ ឱ្យដឹងថា នាងទើបចាប់អាជីពសិល្បៈជិត២ឆ្នាំប៉ុណ្ណោះ ទៅតាមនិស្ស័យស្រឡាញ់ចូលចិត្តតាំងពីក្មេងមកម្ល៉េះ ។ ជាសំណាងដែលចូលបម្រើវិស័យសិល្បៈ លីហ្សា មានឱកាសសម្តែងជាតួអង្គឯកបន្តគ្នាមកពីអ្នកដឹកនាំរឿងយល់ថា នាងមានទឹកមុខ និងសម្បុរសសក្តិសម ។ ស្នាដៃដែល លីហ្សា សាងដូចជាគ្រងតំណែងតួឯករឿង «អវសានស្នេហ៍ » និងរឿង «បំណុលប្រាក់ជំពាក់ស្នេហ៍» នៅស្ថានីយប៉ុស្តិ៍លេខ៩ជាដើម ។ ចំណែកខារ៉ាអូខេ លីហ្សា ធ្លាប់ថតបទចម្រៀងរបស់លោកខេមរៈ សិរីមន្ត «ធ្លាក់បាក់ឌុបចប់់ស្នេហ៍ » ក្រៅពីនោះថតខារ៉ាអូខេ ឱ្យផលិតកម្ម ថោន ហង្សមាស ស្ទឹងសែន និងផលិតកម្មកាលីបជាដើម ។
ចំណែកអាជីពតារាជាអ្នកបង្ហាញម៉ូដ កញ្ញា សូ លីហ្សា ស្ថិតក្នុងក្រុម POP ម៉ូដែល ដោយបានចូលរួមសម្តែងក្នុងកម្មវិធីជាច្រើន ។
កញ្ញា សូ លីហ្សា ចេះសម្តែងព្រោះតែម្តាយជាតារាសម្តែងម្នាក់ដែរ ។ អ្នកស្រីជាម្តាយឃើញមាននិស្ស័យក៏ជួយពន្យល់ណែនាំពីរបៀបសម្តែង ។ លើសពីនេះបូករួមជាមួយការហាត់រៀនតាមរៀមច្បងផង ។
កញ្ញា សូ លីហ្សា មានផែនការពង្រឹងស្នាដៃសម្តែងឱ្យកាន់តែល្អជាងនេះ ព្រោះជីវិតសិល្បៈរបស់នាងនៅក្មេងខ្ចីនៅឡើយ បើប្រៀបធៀបជាមួយរៀមច្បងនោះ ។
ចំពោះរឿងស្នេហា កញ្ញា សូ លីហ្សា មិនអាចបើកបេះដូងទទួលអ្នកណាទេ ដោយសារតែនាងនៅក្មេងទើបតែរៀនដល់ថ្នាក់ទី១២ ប៉ុណ្ណោះ ។ លីហ្សា មិនចង់យករឿងស្នេហាមកឡូកឡំជាមួយការសិក្សា និងអាជីពទេ ។ «នាងខ្ញុំអាចរើសយកគូគាប់គ្រាដែលមានអាយុចាស់ទុំជាងនេះទើបជារឿងល្អ ដើម្បីសាងអនាគតបើការវ័យក្មេងពេកមិនល្អ ។ បោះជំហានក្នុងសិល្បៈមួយប្រាវនាងខ្ញុំយល់ថា សិល្បៈពិតជាលំបាកមិនចេះតែធ្វើឲ្យតែបានឡើយ បើមិនសមគឺគេមិនទទួលយកឡើយ ។ ជាពិសេសត្រូវធ្វើដំណើរវែងឆ្ងាយទៅគ្រប់ទិសទី ត្រូវខ្យល់ត្រូវភ្លៀង ទាំងមានពេលខ្លះឈឺក្នុងខ្លួនក៏ត្រូវទៅបំពេញការងារតាមការសន្យាកុំឲ្យខូចឈ្មោះផងដែរ ។ យ៉ាងណានាងខ្ញុំពិតជាពេញចិត្តចំពោះអ្វីដែលបានកសាងបើទោះជាមានភាពហត់នឿយក៏សប្បាយចិត្តនៅពេលដែលយើងខំហើយបានសម្រេចផ្លែផ្កាជាបន្តបន្ទាប់ទោះជានៅមានកម្រិតនៅឡើយក៏ដោយ» ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|