. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
អ៊ែន​ឌី​បង្កើត​ស្ទីល ​ស្រើបស្រាល​ថ្មី ​ជាមួយ ​ទឹម រ​ដ្ឋា
March 15, 2016 (13:57:30) [ 624 ]
 
 
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​សា​ជា​ថ្មី​ដោយ​រួម​គ្នា​ថតរូប​ក្នុង​ឈុត​បែប​ស្រើបស្រាល​ដុត​រោល​អារម្មណ៍ ។

បើ​ទោះបីជា​គេ​ធ្លាប់​ឃើញ​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី បង្ហាញ​រូបថត​កៀក​កិត​អោបរឹត​កាយ​ក៏​ដោយ ក៏​ការ​បង្ហាញ​ឈុត​រូបថត​ថ្មី​នេះ​នៅ​តែ​ទទួល​បានការ​ទាក់ទាញ​មិន​ចាញ់​មុន​ឡើយ ។ បញ្ចូល​អារម្មណ៍​បែប​រោលរាល​ជាមួយ​គ្នា​រវាង​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ែន​ឌី ជាមួយ​សម្លៀក​បំពាក់​ខើច​លើ​ក្រោម​របស់​ទឹម រ​ដ្ឋា ធ្វើ​ឱ្យ​មានការ​សរសើរ​ថា​អ្នក​ទាំង​២​នេះ​ធ្វើ​បាន​ល្អ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​កញ្ញា​ទឹម រ​ដ្ឋា បង្ហាញ​សម្រស់​ដើមទ្រូង​ស​ស្អាត​នៅ​នឹង​មុខ​លោក​អ៊ែន​ឌី ។ មាន​រូប​ខ្លះ​ឈុត​នៅ​ពីលើ​គ្នា​លើ​គ្រែ​បែប​ស្រើបស្រាល​ដុត​រោល​អារម្មណ៍ ។

លោក​អ៊ែន​ឌី តែងតែបាន​តារា​ស្រី​ឱប​កាយ​កៀក​កិត​ថតរូប​បែប​ស្រើបស្រាល តែ​លោក​ការពារ​ថា ជា​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ ។ ចំពោះ​រូប​ជាមួយ​កញ្ញា​ទឹម រ​ដ្ឋា លោក​អ៊ែន​ឌី ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា «​រូប​នេះ​ខ្ញុំ​បង្កើត​គំនិត​ថ្មី​ជាមួយ​កញ្ញា​ទឹម រ​ដ្ឋា ក្នុង​ន័យ​ចង់ឱ្យ​ប្លែក​ស្រប​ពេល​ដែល​យើង​ស្ថិត​នៅ​លើ​វិ​ថី​សិល្បៈ​ដែល​នេះ​ជា​ចំណូលចិត្ត​ដោយ​តែងតែ​រិះគិត​តាំង​តែ​ពី​ដំបូង​មក​។ រូប​ទាំង​អស់នេះ​ខ្ញុំ​គិត​ថា មិន​ជ្រុល​ហួស​ពី​អ្វី​ដែល​មហាជន លោកពូ អ្នក​មីង ឬ​លោក​អ៊ុំ​ខ្លះ​អាច​ទទួលយក​បាន​ឡើយ ដោយសារ​តែ​យើង​ធ្វើ​អ្វី​ក៏​បាន​គិត​ពី​ចំណុច​វប្បធម៌​ដែរ ។ ម្យ៉ាងទៀត​សម័យនេះ​ក៏​ជឿនលឿន បើ​និយាយ​ពី​ប្រទេស​កម្ពុជា​យើង​រឹតតែ​បោះ​ជំហាន​គ្រប់​វិស័យ​មិន​ថា​តែ​សិល្បៈ​ទេ ។

យ៉ាងណា​ខ្ញុំ​នៅ​មាន​រូបភាព​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​លក្ខណៈ​ប្រពៃណី​ខ្មែរ ក្នុង​ន័យ​លើកកម្ពស់​វិស័យ​វប្បធម៌​ដើម្បី​បាន​ប្លែក ក៏​ព្រោះតែ​មិន​ចង់​ឲ្យ​គេ​ឃើញ​ហើយ​សាំ​ភ្នែក ។ រូប​បែប​សុភាព​ទាំងនោះ​ខ្ញុំ​បាន​ថត​រួចរាល់​ដែរ​ជាមួយ​តារា​ស្រី​ល្បីឈ្មោះ​មួយ​ចំនួន​» ។

តើ​ពិបាក​ទេ​ថត​បែប​ស្រើបស្រាល​ជាមួយ​ដៃគូ​ស្រី​បែប​នេះ ? អ៊ែន​ឌី​ឆ្លើយ​ថា «​យើង​គិត​ថា អ្វី​ៗ​មិនមែន​តែ​ធ្វើ​ទៅ​បាន​លឿន ហើយ​គ្រាន់តែ​ឃើញ​រូប​ថា ទំនង​ទេ ប៉ុន្តែ​ក៏​លាយ​ជាមួយ​គំនិត​នឹកគិត​ដែរ​ថា ត្រូវ​បែប​ណា​ឲ្យ​ល្អ ពោល​យើង​បាន​គិត​ពី​ប្លង់​ថត​ដែរ ។ ម្យ៉ាងទៀត​ចំពោះ​ដៃគូ​វិញ​មិន​ពិបាក​ទេ ព្រោះ​សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍ បើ​និយាយ​ពី​ទឹម រ​ដ្ឋា​ក៏​គាត់​ឆ្អិន​ជាមួយ​កាយវិការ​ថត​បែប​សិល្បៈ​ក៏​ព្រោះតែ​គាត់​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ម្នាក់​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

ទោះបីជា​យ៉ាងណា​ក្តី​ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ផង​ដែរ​ប្រសិនបើ​រូបភាព​ទាំងនេះ​មាន​កំហុសឆ្គង ហើយ​ធ្វើ​ឲ្យ​បងប្អូន​ខ្លះ​មិន​សប្បាយចិត្ត ប៉ុន្តែ​យើង​ធ្វើ​នេះ​ដើម្បី​តែ​បាន​ប្លែក​អារម្មណ៍​ខ្លះ​ទេ គ្មាន​បំណង​បង្អាប់​សិល្បៈ​ឡើយ​» ។

លោក​អ៊ែន​ឌី ឈរជើង​ក្នុង​ពិភព​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ ។ តារាចម្រៀង​រូប​នេះ​ហែល​ឆ្លង​តស៊ូ​ជា​ច្រើន​ក្នុង​វិ​ថី​សិល្បៈ​ពោរពេញ​ដោយ​ការ​ជែង​យក​ប្រជាប្រិយភាព​នេះ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​អ៊ែន​ឌី​ឧស្សាហ៍​មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ដូច​ជា​អា​មេ​រិ​ក​ជាដើម ។ បើ​ទោះជា​ខ្នះខ្នែង​ជាមួយ​សិល្បៈ​យូរ​ឆ្នាំ និង​មាន​អាយុ​ច្រើន​បន្តិច​ក្តី ក៏​អ៊ែន​ឌី​នៅ​មិន​ទាន់​គិតគូរ​យក​ភរិយា​នៅឡើយ ក្រៅពី​យកចិត្តទុកដាក់​នឹង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter