. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ជា វណ្ណារិទ្ធ នាំ​ភរិយា​ក្រេប​ទឹក​ឃ្មុំ​នៅ​ថៃ ចំ​ថ្ងៃ​១៤កុម្ភៈ
February 23, 2013 (13:26:02) [ 1304 ]
 
 
ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ជុំវិញ​ពិភពលោក​កំពុង​សម្តែង​ការ​ត្រេក​ត្រអាល​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នោះ ពិធី​ករ​រូប​សង្ហា​ប្រចាំ​ទូរទស្សន៍​បាយ័ន​លោក ជា វណ្ណារិទ្ធ ក៏​ឆ្លៀត​នាំ​ភរិយា​ថ្មោង​ថ្មី​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជា វណ្ណារិទ្ធ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​។

សូម​រំឭក ថា នៅ​ក្នុង​ថ្ងៃ​ដ៏​មហោ​ឡារិក ថ្ងៃ​ទទួល​ភ្ញៀវ​នៃ​ពិធី​អាពាហ៍​ពិពាហ៍​នៅ​កោះ​ពេជ្រ​កាល​ពីថ្ងៃ​ទី​២៧ ខែ​មករា​នោះ កូន​កំលោះ​រូប​សង្ហា​លោក ជា វណ្ណារិទ្ធ បាន​បង្ហើប​ពី​គម្រោង​នាំ​អនាគត​ភរិយា វ័យ​ក្មេង​នាង សុភាព មូល្យ៉ា ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​ជិត​ខាង​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ដោយ​កាល​ណោះ​លោក​មិន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​នោះ​ឡើយ។

ពិធីករ​វ័យ​២៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​បង្ហើរ​ថា៖ �មិន​បាន​ចង់​ចេញ​ទៅ​ប្រទេស​ណា​ឆ្ងាយ​ពី​ប្រទេស​យើង​នេះ​ទេ​តែ​គម្រោង​នោះ​សូម​លាក់​សិន​ហើយ​ថ្ងៃ​ដែល​កំណត់​ដឹក​ដៃ​ទេព​ធីតា​ក្នុង​បេះដូង​ខ្ញុំ​នេះ ក៏​មិន​ឲ្យ​ផុត​ពី​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ដែរ​�​។

ភាព​អាថ៌កំបាំង​នៃ គម្រោង​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ជាមួយ​ភរិយា​វ័យ​២៣​ឆ្នាំ ដែល​ជា​និស្សិត​នៃ សាលា​ច្នៃ​ម៉ូដ​លីម​កុកវីង ស្ថិត​នៅ​ក្រៅ​សង្វៀន​សិល្បៈ​នោះ ទើប​តែ​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣​ខែ​កុម្ភៈ ម្សិល​មិញ​នេះ​ដោយ​លោក ជា វណ្ណារិទ្ធ ខ្លួន​ឯង​បាន​សរសេរ​ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នឹង​នាំ​ភរិយា​ជា​ទី​ស្រឡាញ់​ទៅ​លេង​ប្រទេស​ថៃ​ក្នុង​ថ្ងៃ​ទី១៣ កុម្ភៈ ឆ្នាំ​២០១៣ នេះ។

ជាមួយ​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ដំណើរ​ដ៏​ផ្អែម​ល្ហែម​មាន​ន័យ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ដ៏​ថ្មោង​ថ្មី​នោះ​ពិធីករ​ដែល​មាន​សំណាង​បាន​គ្រង​បេះដូង​ធីតា វ័យ​ក្មេង​ក្រៅ​រង្វង់​សិល្បៈ​និង​កូន​ស្រី​សំណព្វ​ចិត្ត​លោក​សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​នោះ លោក ជា វណ្ណារិទ្ធ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា៖ �ដំណើរ​ដឹក​ដៃ​ភរិយា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​ថៃ ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ដែល​មនុស្ស​ប្រុស​ស្រី​នៅ​ជុំវិញ​ពិភពលោក ថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​នេះ​ក៏​ជា​ចំណង​ដៃ​ស្នេហ៍​មួយ​បន្ថែម​លើ​ចំណង​អាពាហ៍​ពិពាហ៍​និង​ជា​ភាព​កក់​ក្តៅ​មួយ​បញ្ជាក់​ឲ្យ​ភរិយា​ខ្ញុំ​នាង​មើល​ឃើញ​ថា ខ្ញុំ​នេះ​ជា​ស្វាមី​ម្នាក់​មាន​ស្នេហា​ស្មោះ​ចំពោះ​នាង ពិសេស​នាង​គឺ​អ្នក​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​តែ​ម្នាក់​�។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ដំណើរ​នាំ​ភរិយា​វ័យ​ក្មេង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​ថៃ​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ​មិន​មែន​ជា​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​លលក​ញី​ឈ្មោល​ឡើយ។

លោក ជា វណ្ណារិទ្ធ​បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖ �ដើម្បី​ជា​ការ​អបអរ​ទិវា​នៃ​ក្តី​ស្រឡាញ់ និង​ដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​របស់​ពួក​ខ្ញុំ​ថ្មោង​ថ្មី​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នេះ​ពួក​យើង​រួម​ដំណើរ​ជាមួយ​នឹង​មិត្ត​ភក្តិ ជា​ច្រើន​នាក់​ផង​ដែរ​�៕

(http://www.postkhmer.com)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter