. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ចា​ស្ទី​ន ប៊ី​ប៊ើ និង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​
February 13, 2016 (07:03:29) [ 607 ]
 
 
យោង​តាម​គេហទំព័រ​បរទេស Hollywood Life ឱ្យ​ដឹង​ថា គូស្នេហ៍​វ័យក្មេង​ដែល​ប្រេះឆា​គ្នា​គឺ​ចា​ស្ទី​ន ប៊ី​ប៊ើ និង​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស នឹង​ជួប​គ្នា​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ នៅ​តុលាការ​ ។ ការ​កោះហៅ​ចូល​បំភ្លឺ​នៅ​តុលាការ​នេះ ដោយសារ​ចា​ស្ទី​ន ប៊ី​ប៊ើ រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​លើ​​អ្នក​ថតរូប​កាលពី​ខែឧសភា ២០១២ ខណៈ​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស ក៏​នៅ​ទីនោះ​ដែរ ។

តារាចម្រៀង​ជនជាតិ​កា​ណា​ដា វ័យ​២១ ឆ្នាំ ចា​ស្ទី​ន ប៊ី​ប៊ើ និង​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស ជនជាតិ​អា​មេ​រិ​ក វ័យ​២៣​ឆ្នាំ នឹង​ពិបាក​មើល​មុខ​គ្នា​ពេល​ជួប​គ្នា​នៅ​តុលាការ ។ ពួក​គេ​ត្រូវ​ជួប​គ្នា​នៅ​តុលាការ​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ។

យោង​តាម​គេហទំព័រ Gossip Extra ការ​កាត់ក្តី​នោះ​នឹង​ធ្វើ​ឡើង​ក្នុង​តុលា​រការ​កំពូល​ឡូ​ស អេ​ន​ចឺ​ឡេ​ស រយៈពេល​៤​ថ្ងៃ ។

លោក Jose Duran ជា​អ្នក​ថតរូប​បាន​ចោទប្រកាន់​ចា​ស្ទី​ន ប៊ី​ប៊ើ ថា​បាន​ទាត់​ធាក់ និង​វាយ​រូបគេ​នៅ​កន្លែង​ចត​រថយន្ត​មុខ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​កាឡា​បា​សាស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​កាលពី​ខែឧសភា ២០១២ អំឡុង​ពេល​ដែល​រូបគេ​ចូល​ថតរូប​គូស្នេហ៍​ទាំង​ពីរ​បន្ទាប់​ពី​ចេញពី​សាល​មហោស្រព ។

រឿង​ក្តី​នោះ​ពន្យារពេល​ពីរ​បី​ដង​រួច​មក​ហើយ ប៉ុន្តែ​អង្គចៅក្រម​បាន​ធ្វើ​ឱ្យ​សំណុំរឿង​កាន់តែ​ច្បាស់ ដូច្នេះ​វា​នឹង​មិន​ងាយ​បិទ​ចោល​ទេ ។ ម្ល៉ោះហើយ​ចា​ស្ទី​ន ប៊ី​ប៊ើ ត្រូវ​តែ​ដោះស្រាយ​ជាមួយ​ចូ​ស ឌូ​រ៉េ​ន​ឱ្យ​នៅ​ក្រៅ​តុលាការ​មុន​ពេល​រឿង​ក្តី​ចាប់ផ្តើម​ដំណើ​ការ ហើយ​ចា​ស្ទី​ន ប៊ី​ប៊ើ និង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស នឹង​ត្រូវ​ជួប​គ្នា​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter