. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
អេ​ឡិច ចាន់​ត្រា មាន​យីអ៊ុន​ខ្ពស់​ នៅក្នុង​ឆ្នាំនេះ​
February 23, 2013 (13:24:02) [ 951 ]
 
 
គ្រាន់តែ​ឈានចូល​ដើមឆ្នាំ​២០១៣​ភ្លាម រាសី​របស់​តារា​មុខ​កូនកាត់​ចិន អេ​ឡិច ចាន់​ត្រា ហាក់​ឡើង​ខ្ពស់ត្រដែត ព្រោះ​តារា​រូបនេះ ទើបតែ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី និង​ខួបកំណើត កាលពី​ចុងខែ​មករា​កន្លងមក ដោយ​ទទួលបាន​កាដូ​ជាទី​ពេញចិត្ត គឺ​ផ្ទះមួយ​ជង់​ដែលមាន​តម្លៃ​ជាង ២៥ ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ខួបកំណើត​នោះ​ផងដែរ​។

បើ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ អេ​ឡិច ចាន់​ត្រា នឹង​ឆ្លង​ទ្វីប​ទៅ​សម្តែង​នៅ​អាមេរិក ជាមួយ​ស្រី​ស្អាត​ពីរ​ដួង គឺ​តារា​សម្តែង​ដែល​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម ហើយ​តែងតែ​ទទួល​រហស្សនាម ថា​ជា​តារា​ដែលមាន​ទម្រង់​មុខ​រាង​ពងក្រពើ កែវ នីសា និង​តារា​កំប្លែង​ស្រី ដែលមាន​សម្តី​មិនចេះ​រីងស្ងួត អ្នកនាង សុខ ចាន់​ធីតា ហៅ​កា​តុ នៅក្នុង​ខែមីនា ខាងមុខ​នេះហើយ​។ ចំណែក​គម្រោង​បន្តបន្ទាប់ ដែល​គេ​គ្រោង​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ត្រូវ​រង់ចាំ​ពេលដែល​តារា​រូបនេះ​ត្រឡប់​មកពី​សម្តែង​នៅ​អាមេរិក​វិញ​។​

​រាសី​ចាប់ផ្តើម​ខ្ពស់ត្រដែត​បែបនេះ ត្រូវបាន​តារា​សាច់​សខ្ចី កម្ពស់ ១,៨០ ម៉ែត្រ​រូបនេះ បង្ហើប​ឲ្យ​ដឹងថា រូបគេ​ត្រូវបាន Sponsor ទៅ​ប្រាំ​ប្រទេស ដែល​ធានា​រូបគេ​ទៅ​សម្តែង​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន អូស្ត្រាលី បារាំង កាណាដា អាមេរិក និង​ជប៉ុន​។

​ដោយសារតែ​ការសម្តែង​នៅក្រៅ​ប្រទេស ធ្លាប់បាន​ទទួលជោគជ័យ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ ទើប​ធ្វើ​ឲ្យ​កំលោះ​រូប​សង្ហា ដែល​ហ៊ុំព័ទ្ធ​ទៅដោយ​ព័ត៌មាន​ជាមួយ​ស្រី​ស្អាត​ច្រើន​នាក់​រូបនេះ ទទួលបាន​គម្រោង​យ៉ាងច្រើន សម្រាប់​ការសម្តែង​ក្នុង​ឆ្នាំ​ថ្មី​របស់គេ​៕

ប្រ​ភព៖ http://www.cen.com.kh
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter