. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
អ្នក​នាង​ អម្ពរ ទេវី ត្រៀម​មក​ចូលរួម​សម្តែងក្នុង​ខ្សែភាពយន្ត​មួយ
February 04, 2016 (10:10:14) [ 581 ]
 
 
រាជធានី​ភ្នំពេញ ៖ ជា​យូរ​ឆ្នាំ​មក​ហើយ​ដែល​អ្នក​នាង​អម្ពរ ទេវី ចាក​ចេញពី​អាជីព​សម្តែង​ភាពយន្ត ទៅ​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ ឆ្លើយ​តប​ការ​ទទូច​ចង់ឱ្យ​ចូលរួម​សម្តែង​សា​ជា​ថ្មី​ម្តងទៀត​ពី​មហាជន​នោះ ថ្មី​ៗ​កន្លង​មក​មាន​ដំណឹង​ច្បាស់​ការណ៍​ទម្លាយ​ឱ្យ​ដឹង​ថា អ្នក​នាង​អម្ពរ ទេវី នឹង​មក​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ ។

តារា​សម្តែង​អម្ពរ ទេវី ថ្វី​ដ្បិតតែ​ចាក​ឃ្លាត​ពី​អាជីព​សម្តែង​យូរ​មក​ហើយ​ក្តី តែ​អ្នក​ទស្សនា​ចាំ​មិន​ភ្លេច​ទេ ព្រោះ​នាង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​។ ទោះបីជា​ជោគជ័យល្បីឈ្មោះ​ខ្ចរខ្ចាយ តែ​អ្នក​នាង​អម្ពរ ទេវី បាន​បន្សាត់​ខ្លួន​ពី​ការ​សម្តែង​យ៉ាង​ស្ងប់ស្ងាត់ ។ ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុង​អំឡុង​ទស​វត្ស​រិ៍​ទី​៩០ អម្ពរ ទេវី​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អាម​រិ​ក ហើយ​ក្រោយមក​នាង​បាន​រៀប​ការ​គូ​ថ្មី ។

កន្លង​ទៅ​តារា​សម្តែង​អម្ពរ ទេវី បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ជា​លើក​ដំបូង​ក្រោយ​ពី​ស្នាដៃ​សម្តែង​របស់​នាង និង​លោក​ទេព រិ​ន​ដា​រ៉ូ ត្រូវ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ប្រមូល​ចាក់​បញ្ចាំង​ជា​ថ្មី ប៉ុន្តែ​នាង​មិន​បាន​បង្ហើប​ពី​គម្រោង​វិល​មក​ចូលរួម​សម្តែង​ភាពយន្ត​នៅ​កម្ពុជា​វិញ​ទេ ។ ថ្មី​ៗ​កន្លង​មក អ្នក​ធ្លាប់​ទាក់ទង​គ្នា​ជិតដិត​ទម្លាយ​ឱ្យ​ដឹង​ថា អ្នក​នាង​អម្ពរ ទេវី គ្រោង​វិល​មក​កម្ពុជា​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដើម្បី​សាកសួរ​សុខទុក្ខ​សាច់ញាតិ អតីត​ស្វាមី ពិសេស​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​មួយ​។ ប្រភព​នោះ​មិន​បញ្ជាក់​អំពី​ផលិតកម្ម និង​ចំណងជើង​ខ្សែភាពយន្ត​ទេ ។

ប្រភព​ព័ត៌មាន​និយាយ​ថា «​អ្វី​ដែល​ធ្វើ​ឲ្យ​តារា​សម្តែង​វ័យ​៤៥​ឆ្នាំ​រូប​នេះ​សម្រេចចិត្ត​ឆ្លៀតពេល​មក​សម្តែង​ខ្សែភាពយន្ត​ជា​ថ្មី ព្រោះតែ​ផលិតករ និង​អ្នក​នាង​អម្ពរ ទេវី ស្គាល់គ្នា​ជិតដិត ហើយ​វា​ស្រប​តាម​ការ​ទទូច​របស់​អ្នកគាំទ្រ​ចង់​ឲ្យ​នាង​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី ។ ចំពោះ​តម្លៃ​ខ្លួន​នៃ​ការ​ថត​ខ្សែភាពយន្ត​នេះ គឺ​មិន​ខ្ពស់កប់ពពក​ឡើយ ព្រោះតែ​ការ​សម្តែង​នេះ​គឺជា​គោលបំណង​ស្របគ្នា​របស់​ផលិតករ និង​តារា​សម្តែង​ស្រី​រូប​នេះ​ក្នុង​ការ​ជួយ​ជំរុញ លើកកម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ហើយ​នាង​ក៏​មិន​ស្ថិត​ក្នុង​តំណែង​ជា​តួឯក​ដែរ ។ តាម​គម្រោង​នាង​នឹង​ត្រូវ​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​សម្រាកលំហែ​កម្សាន្ត បូក​រួម​ទាំង​ការ​សម្តែង​ភាពយន្ត​ថ្មី​នេះ​» ។

ថ្មី​ៗ​នេះ​ទស្សនិកជន​ក្នុងស្រុក​ចាប់ផ្តើម​ចាប់អារម្មណ៍​ពី​ខ្សែភាពយន្ត​ខ្មែរ ហើយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រមូល​ទិញ​ភាពយន្ត​ចាស់​ៗ​ដែល​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន​ដា​រ៉ូ ពី​អតីតកាល​យក​ចាក់​ផ្សាយ​។ អ្នក​នាង​អម្ពរ ទេវី បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប ខ្លី​មួយ ស្វាគមន៍​សាទរ​ចំពោះ​ការ​ចាក់​ផ្សាយ​ជា​ថ្មី ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង ។

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​អក្សរសាស្ត្រ​ឆ្នាំ​ទី​៤​កញ្ញា​លី​ន ស​ម្ជ​ស្ស និយាយ​ថា នាង​សប្បាយ​រីករាយ​គ្រា​ដែល​ដឹង​ថា អ្នក​នាង​អម្ពរ ទេវី នៅ​តែ​មានចិត្ត​ចង់​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ហើយ​លៃលក​រក​ពេលវេលា​ចូលរួម​សម្តែង ។ អម្ពរ ទេវី ជាតា​រា​គំរូ​ម្នាក់​ដែល​ស្រឡាញ់​សិល្បៈ ទោះជា​ទៅ​ដល់​កន្លែង​មាន​ក្តី​សុខ​ក្នុង​ជីវិត តែ​មិន​ភ្លេច​ទីកន្លែង​ធ្លាប់​ស្រូប​យក​ភាព​ល្បីល្បាញ ។ និស្សិត​ស្រី​រូប​នេះ​និយាយ​ថា «​ខ្ញុំ​ចង់​ឲ្យ​សិល្បករ​ទាំងអស់​ជា​រលក​ក្រោយ​ដែល​បន្តវេន​ក្នុង​សិល្បៈ​គួរតែ​ពង្រឹងសមត្ថភាព ហើយ​ខំ​សម្តែង រៀន​មើល​រៀមច្បង ស្តាប់​គ្រូ ស្តាប់​មេកោយ គោរព​ពេលវេលា និង​ពង្រឹង​អត្ត​ចរិត​ឲ្យ​ល្អ កុំ​មើល​ស្រាល​មនុស្ស​ជុំវិញ​ខ្លួន កាន់តែ​ខ្ពស់​កាន់តែ​ឱន​នោះ​ប្រជាប្រិយភាព​មិន​សាបសូន្យ​ឡើយ ប្រៀប​ដូច​បងស្រី​អម្ពរ ទេវី លោក​ទេព រិ​ន​ដា​រ៉ូ ទៅ​ដល់​ទីណា​គេ​នឹក​ដល់ទី​នោះ ក៏​ព្រោះតែ​ពួក​គាត់​មិន​ឆ្មើងឆ្មៃ នេះ​ជាតា​រា​សិល្បៈ​កម្រ​រក​មែន​» ។

បច្ចុប្បន្ន​អតីត​តារា​សម្តែង​អម្ពរ ទេវី​កំពុង​រស់នៅ​ជាមួយ​កូន​ពីរ​នាក់ គឺ​កូនប្រុស​ច្បង​ឈ្មោះ​ភិ​រុណ ឥន្ទ​បុត្រ អាយុ​១៤​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ភិ​រុណ លក្ស្មី​ ​ទេវី អាយុ​៦​ឆ្នាំ ។

នៅ​ចុង​ទសវត្សរ៍​ទី​៨០ និង​ក្នុង​ទសវត្សរ៍​៩០ ស្នាដៃ​សម្តែង​ភាពយន្ត​របស់​អ្នក​នាង​អម្ពរ ទេវី មិន​តិច​ជាង​១០០​រឿង​ទេ ដោយ​រឿង ល្បី​ៗ​មាន រឿង «​សម្ដី​ចុង​ក្រោយ​» រឿង «​ឆ្អឹង​អណ្ដែត​» រឿង «​ចុងស្រល់​» និង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​» ជាដើម ។

តាម​រយៈ​ការ​បង្ហាញ​ស្នាដៃ​សម្តែង​សា​ជា​ថ្មី​នា​ពេល​ខាង​មុខ​នេះ​នឹង​ទាក់ទាញ​ម្តងទៀត​មិន​ខាន​ឡើយ គ្រា​ដែល​កំពូល​តារា​សម្តែង​អម្ពរ ទេវី ធ្លាប់​ធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់​រួច​ទៅ​ហើយ ពី​ទេព​កោសល្យ​សម្តែង​របស់​នាង ។ ទស្សនិកជន​នឹង​រង់ចាំ​ទស្សនា​ស្នាដៃ​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter