. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
សឿ សុធា​រ៉ា សម្តែង​ជា​ថ្មី​ជាមួយ​ស្វាមី និង​កូន ក្រោយ​ខកខាន​ជាង​៩​ឆ្នាំ
January 04, 2016 (03:44:57) [ 667 ]
 
 
រាជធានី​ភ្នំពេញ ៖ តារា​ទឹកភ្នែក​អ្នក​នាង​សឿ សុធា​រ៉ា បាន​សម្តែង​ជា​ថ្មី ក្នុង​ឈុត​រឿង​ខ្លី​មួយ ដែល​ចូលរួម​សម្តែង​ទាំង​ក្រុម​គ្រួសារ​របស់​នាង បន្ទាប់​ពី​នាង​ឃ្លាត​ចេញ​ឆ្ងាយ​ពី​អាជីព​សម្តែង​អស់​រយៈពេល​ជាង​៩​ឆ្នាំ ។ បើ​ទោះបីជា​ឈុត​រឿង​ខ្លី​ដែល​អ្នក​នាង​សឿ សុធា​រ៉ា សម្តែង​ជាមួយ​ក្រុម​គ្រួសារ​នេះ​មិន​ត្រូវ​នាង​បញ្ជាក់​ថា ជា​រឿង​អ្វី​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​រូបភាព​ដែល​នាង​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ អាច​និយាយ​បាន​ថា​វា​ជា​រឿង​ខ្លី​បង្ហាញ​ពី​ជីវិត​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​ជា​ច្រើន​លាន​នាក់​ទៀត​ដែល​ឆ្លងកាត់​ភាព​លំបាកលំបិន ទុក្ខវេទនា​ក្នុង​របប​ពុល​ពត​។

អ្នក​នាង​សឿ សុធា​រ៉ា មាន​មោទនភាព និង​ពេញចិត្ត​ពេញ​យ៉ាង​ខ្លាំង​ចំពោះ​ឈុត​រឿង​ខ្លី​មួយ​នេះ ដោយសារ​តែ​បាន​រួម​សម្តែង​ជាមួយ​ស្វាមី គឺ​លោក​សា​ពូន​មី​ដា​ដា ហើយ​ក៏​ជា​លើក​ដំបូង​ផង​ដែរ ដែល​មាន​វត្តមាន​កូនស្រី​ជាទី​ស្រឡាញ់​របស់​នាង​ចូលរួម ។

តាម​រយៈ​ខ្លឹមសារ​ដែល​អ្នក​នាង​សឿ សុធា​រ៉ា បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា « ការ​សម្តែង​នេះ​បន្ទាប់​ពី​នាង​ខ្ញុំ​បាន​ជួប និង​រៀប​ការ​ជាមួយ​ស្វាមី លោក​សា​ពូន មី​ដា​ដា​អស់​រយៈពេល​៩​ឆ្នាំ​កន្លង​មក ហើយ​បាន​បង្កើត​កូនស្រី​ម្នាក់ ឥឡូវនេះ​គាត់​បាន​អាយុ​៥​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​នាង​ខ្ញុំ​ក៏​ខាន​បាន​សម្តែង​រឿង​អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ​ដែរ ។ នេះ​គឺជា​រូបភាព ខ្លះ​ៗ​ក្នុង​ឈុត​រឿង​ខ្លី​ដែល​នាង​ខ្ញុំ​បាន​សម្តែង​រួម​ជាមួយ​គ្រួសារ និង​មិត្ត​សិល្បៈ​ជា​ច្រើន​ទៀត ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​នាង​ខ្ញុំ​បាន​ចូលរួម​សម្តែង​ជាមួយ​ស្វាមី បន្ទាប់​ពី​បទ «​កវី​លាក់​ស្នេហ៍​» ហើយ​នេះ​ជា​រឿង​ភាគ​ខ្លី តែ​មាន​ន័យ​ជ្រាប​ពេញ​បេះដូង​របស់ខ្ញុំ ។ ថ្ងៃនេះ​នាង​ខ្ញុំ​ចង់​ប្រាប់​ពី​អារម្មណ៍​ពិត​ដល់​បងប្អូន​ទស្សនិកជន​ទាំងអស់​គ្នា​ថា​មានរឿង​ជា​ច្រើន​មក​ហើយ​ដែល​នាង​ខ្ញុំ​បាន​សម្តែង​ជា​តួអង្គ​គ្រប់​អត្ត​ចរិត តាម​សាច់​រឿង ហើយ​គ្រប់​តាម​សម័យកាល តែ​សម្រាប់់​រឿង​ខ្លី​មាន​ន័យ​ពេញ​បេះដូង​ខ្ញុំ​នេះ គឺជា​រឿង​ដែល​ខ្ញុំ​ពេញចិត្ត​សម្តែង​ខ្លាំង​បំផុត បន្ទាប់​ពី​នាង​ខ្ញុំ​បាន​ផ្អាក​ការ​សម្តែង​អស់​រយៈពេល​៩​ឆ្នាំ » ។

បើ​តាម​អ្នក​នាង​សឿ សុធា​រ៉ា នៅ​ក្នុង​សាច់​រឿង​នេះ​នាង និង​កូន​តម្រូវ​ឲ្យ​កាត់សក់​កា​រ៉េ​ទៅ​តាម​សម័យ​កាលដែល​គ្រប់គ្រង​ដោយ​ប៉ុ​ល ពត ខណៈ​ពេល​ស្វាមី​របស់​នាង គឺ​លោក សា​ពូន មី​ដា​ដា ជា​តួអង្គ​ទាហាន​ម្នាក់ ហើយ​ត្រូវ​កោរសក់ ។

តាម​រយៈ​ការ​សម្តែង និង​អត្ថន័យ​ដែល​អ្នក​នាង​សឿ សុធា​រ៉ា សរសេរ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ចំណង​ស្នេហ៍​រយៈពេល​ជិត​១០​ឆ្នាំ​រវាង​នាង និង​តារាចម្រៀង​លោក​សា​ពូន មី​ដា​ដា នៅ​តែ​គង់វង្ស​ដដែល បើ​ទោះបីជា​មុន​នេះ​មានការ​សង្ស័យ​អំពី​ការ​មិន​ចុះសម្រុង​គ្នា​ក្នុង​រង្វង់​គ្រួសារ​អ្នកសិល្បៈ​មួយគូ​នេះ​ក៏​ដោយ ។

តារា​សម្តែង​អ្នក​នាង​សឿ សុធា​រ៉ា និង​តារាចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​សា​ពូន មី​ដា​ដា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រយៈពេល​៣​យប់​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ។ រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​ពីរ​មានកូន​ស្រី​ឈ្មោះ​សា​ពូន ដា​រ៉ា​ពិមាន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 303 នាក់
  Flag Counter
Flag Counter