. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឋានសួគ៌​ទេសចរណ៍​ និង​រៀប​ការ​របស់​អ្នក​ ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា
January 04, 2016 (03:40:20) [ 592 ]
 
 
រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន ក៏​ដូច​ប្រទេស​អា​ហ្ស​ង់​ទី​ន​ទាំងមូល​កំពុង​ក្លាយជា​ចំណុច​ស្រេកឃ្លាន​របស់​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​លើ​ពិភពលោក ។ គូស្នេហ៍​ភេទ​ដូច​គ្នា​ពី​ប្រទេស ផ្សេង​ៗ រាប់​ទាំង​ប្រទេស​អនុញ្ញាត​ឱ្យ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការ​ជាមួយ​គ្នា​បាន ក៏​ដូច​ជា​ប្រទេស​អត់​អនុញ្ញាត​បែប​នេះ កំពុង​បបួល​គ្នា​ច្រើន ទ្បើ​ង​ៗ​ធ្វើ​ទេសចរណ៍​ទៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ដើម្បី​រៀប​ការ​ជាមួយ​គ្នា ហើយ​ក្រុមហ៊ុន​ទេសចរណ៍ និង​រៀប​ការ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា ក៏​កំពុង​កើត​ព្រោងព្រាត ។

ជាង​៣.០០០​ពិធី​រៀប​ការ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​ក្នុង​រយៈពេល​៥​ឆ្នាំ

នាង Angie Cordera ដែល​ទើប​រៀប​ការ​ជាមួយ​នាង Sofia Rivera និយាយ​ដោយ​ក្តី​រីករាយ​ថា «​សិទ្ធិ​រៀប​ការ​របស់​អ្នកមាន​ភេទ​ដូច​គ្នា បាន​ផ្តល់​ឱ្យ​ពួក​ខ្ញុំ​នូវ​សេរីភាព សុភមង្គល ហើយ​អ្វី​ដែល​លើ​គេ​បង្អស់​គឺ​សមភាព​» ។

នាង Angie Cosdera អាយុ​៣៨​ឆ្នាំ ជា​គណនេយ្យករ​ជនជាតិ​កូ​ទ្បុំ​ប៊ី ចំណែក​នាង​ប្រពន្ធ Sofia Rivera អាយុ​៣៨​ឆ្នាំ​ដូច​គ្នា ជា​អ្នក​ចិត្តសាស្ត្រ​ជនជាតិ​អេ​ស្ប៉ា​ញ ។ នាង Cosdera និយាយ​បន្ត​ថា «​ពួក​ខ្ញុំ​ស្រ​ទ្បា​ញ់​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ របស់​អា​ហ្ស​ង់​ទី​ន ព្រោះ​ទី​នេះ​មាន​ម្ហូប​ឆ្ងាញ់​ច្រើន​មុខ ជីវិត​ពេល​រាត្រី​សប្បាយ​រីករាយ របស់របរ ថោក​ៗ ពិសេស​របៀប​ដែល​អ្នកផង​រាល់គ្នា​មើល​មក​ពួក​ខ្ញុំ​តាម​ធម្មតា អត់​មាន​អ្នក​ណា​អេចអូច​ដូច​នៅ​ទី​ផ្សេង ។ ពួក​ខ្ញុំ​អាច​ដើរ​កាន់​ដៃ​គ្នា​រហូត​ដល់​អាច​ថើប​គ្នា​តាម​ផ្លូវ​ទៀត ក៏​នៅ​តែ​គ្មាន​អ្នក​ណា​សម្លក់សម្លឹង​អ្វី​» ។

នាង Cosdera និង​នាង Rivera រស់នៅ​ជាមួយ​គ្នា​នៅ​រដ្ឋធានី​បូ​ហ្គោ​តា របស់​កូ​ទ្បុំ​ប៊ី យូរ​ខែ​មក​ហើយ ។ មូលហេតុ​ដែល​នាង​ទាំង​២​សម្រេចចិត្ត​ធ្វើ​ពិធី​រៀប​ការ​នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​របស់​អា​ហ្ស​ង់​ទី​ន ព្រោះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​អនុញ្ញាត​ឱ្យ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​រៀប​ការ​ជា​ប្តី​ប្រពន្ធ​បាន លុះត្រាតែ​ជា​ពលរដ្ឋ​អេ​ស្ប៉ា​ញ​ទាំង​២​នាក់​។

ចំណែក​នៅ​ប្រទេស​កូ​ទ្បុំ​ប៊ី​ហាម​ដាច់ខាត​ភេទ​ដូច​គ្នា​រៀប​ការ​ជា​ប្តី​ប្រពន្ធ ។ បញ្ហា​មួយទៀត គឺ​នាង Rivera មិន​ស្ងប់ចិត្ត​សោះ​ចំពោះ​បញ្ហា​ស្រ​ទ្បា​ញ់​ដូច​គ្នា​ភេទ​របស់​ខ្លួន ព្រោះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មនុស្ស​មួយ​ចំនួន​ធំ ពេល​ដឹង​ថា​នាង​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា តែង​សម្លក់សម្លឹង​នាង​របៀប​ស្អប់ខ្ពើម ហើយ​ថែម​ទាំង​មិន​ចង់​និយាយ​រក​នាង​ទៀត​ផង ។

គូ​ប្តី​ប្រពន្ធ Cozdera និង Rivera ជា​គូ​មួយ​ចំណោម​គូ​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​រាប់​ពាន់​ទៀត ដែល​បបួល​គ្នា​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ដើម្បី​បាន​រៀប​ការ​ជាមួយ​គ្នា ។ អ្នកខ្លះ​សូ​ម្បី​នៅ​ប្រទេស​របស់​ខ្លួន​មានច្បាប់​អនុញ្ញាត​ឱ្យ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​បបួល​គ្នា​ទៅ​រៀប​ការ​នៅ​ប្រទេស​អារ​ហ្ស​ង់​ទី​ន​ដែរ ព្រោះ​ទីនោះ​មិន​ត្រឹមតែ​ច្បាប់​បើក​ទូលាយ​ប៉ុណ្ណោះ​ទេ បរិយាកាស​ជុំវិញ​ក៏​ទូលំទូលាយ​ដែរ អត់​មាន​អ្នក​ណា​ពេបជ្រាយ​អ្នក​ណា​ទ្បើ​យ ។

តាម​ស្ថិតិ គិត​ពី​ឆ្នាំ​២០១០ ជា​ឆ្នាំ​ដែល​អា​ហ្ស​ង់​ទី​ន​បើក​ទូលាយ អនុញ្ញាត​ឱ្យ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា អាច​រៀប​ការ​ជាមួយ​គ្នា​បាន រហូត​ដល់​ខែមិថុនា ២០១៥ គ្រាន់តែ​នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​តែ​មួយ​មាន​៣.០០៨ ពិធី​រៀប​ការ​របស់​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា ចំណែក​នៅ​តំបន់ ផ្សេង​ៗ ក្នុង​ទឹកដី​អា​ហ្ស​ង់​ទី​ន​ដែរ មាន​៣.០៥៨ ពិធី​រៀប​ការ​របស់​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា ភាគច្រើន​ជា​ជនបរទេស ។ ប្រទេស​អា​ហ្ស​ង់​ទី​ន​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អា​មេ​រិ​ក​ទ្បា​ទី​ន ដែល​បើក​ទូលាយ​បែប​នេះ ។

ក្រុមហ៊ុន​ផ្តល់​សេវា​ទេសចរណ៍​និង​រៀប​ការ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា កើត​កាន់តែ​ច្រើន ដោយ​មើលឃើញ​ទំនោរ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​នៅ​បរទេស​នាំ​គ្នា​ទៅ​រៀប​ការ​នៅ​អា​ហ្ស​ង់​ទី​ន​កាន់តែ​ច្រើន ក្រុមហ៊ុន​ទេសចរណ៍​និង​រៀប​ការ​សម្រាប់​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា ក៏​កើត​មាន​កាន់តែ​ច្រើន​នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ។ តម្លៃ​នៃ​ការ​ចាត់ចែង​ពិធី​រៀប​ការ​សម្រាប់​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​មាន​ពី​៧៩៩ ដល់​២.៩៩៩​ដុល្លារ​អា​មេ​រិ​ក ដែល​រួម​មាន​កម្រាលព្រំ​ក្រហម ថតរូប ម្ហូបអាហារ​... ។ ក្រុមហ៊ុន​មួយ​ឈ្មោះ Gay Marriage Argentina បានឱ្យ​ដឹង​ថា ចាប់តាំងពី​បើកមុខ​របរ​នេះ​ក្នុង​ឆ្នាំ​២០១៣ រហូត​ដល់​សព្វថ្ងៃ បម្រើ​ផ្នែក​ទេសចរណ៍ និង​រៀប​ការ​អ្នក​ស្រ​ទ្បា​ញ់​ភេទ​ដូច​គ្នា​ជា​ជនបរទេស នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​ចំនួន​១៣០​គូ​ហើយ ។ អតិថិជន​ទាំងនោះ​៧៥​ភាគរយ​ជានា​រី​ភេទ ។ ពួក​គេ​ខ្លះមក ពី​សហរដ្ឋអាមេរិក ខ្លះ​ពី​អូស្ត្រាលី កូ​ទ្បុំ​ប៊ី អី​ុ​តា​លី ម៉ិចស៊ិក ប៉េ​រូ និង​វ៉េ​ណេ​ហ្សុ​យ​អេ ។

ទន្ទឹម​នឹង​គូ​ខ្លះ​រៀប​ការ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍ ក៏​មាន​គូស្នេហ៍​ខ្លះ​ធ្វើ​ទេសចរណ៍ និង​រៀប​ការ​ដោយ​ខ្លួនឯង​ដែរ ។ ប៉ុន្តែ​អ្នក​ទាំងនោះ​ជួប​ការ​លំបាក​ច្រើន ព្រោះ​ត្រូវ​រត់ការ​ច្បាប់ទម្លាប់​ដោយ​ខ្លួនឯង ។ មន្ត្រី​ម្នាក់​ទទួល​បន្ទុក​ការងារ​អត្រានុកូលដ្ឋាន ឱ្យ​ដឹង​ថា គ្រប់​អ្នក​រៀប​ការ​នៅ​អា​ហ្ស​ង់​ទី​ន ត្រូវ​ឆ្លង​ការ​ពិនិត្យ​ជំងឺឆ្លង​ឱ្យ​បាន​មុន​ថ្ងៃ​រៀប​ការ​យ៉ាងតិច​មួ​យស​ប្តា​ហ៍ ។ ទន្ទឹម​គ្នា​នោះ​គេ​ធ្វើ​ពិធី​រៀប​ការ​នៅ​មូលដ្ឋាន​ណា ដូច​យ៉ាង​រៀប​ការ​នៅ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​ជាដើម ត្រូវ​មាន​ពលរដ្ឋ​អា​ហ្ស​ង់​ទី​ន​នៅ​រដ្ឋធានី​នោះ​យ៉ាងតិច​២​នាក់ យល់ព្រម​ធ្វើ​សាក្សី​ឱ្យ​ពិធី​រៀប​ការ ទើប​ពិធី​រៀប​ការ​នោះ​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​ការងារ​បែប​នេះ​អ្នក​រៀប​ការ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​មិនបាច់​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​គ្រប់យ៉ាង​ក្រុមហ៊ុន​ចាត់ចែង​ហើយ​ស្រេច ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter