. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ចង់ឱ្យ​ភាពយន្ត​ខ្មែរ​ មានគុណ​ភាព​ប្រសើរ​ឡើង​ ចាងហ្វាង​ផលិតកម្ម​ គួរឱ្យ​តួអង្គ​ហាត់​ក្បាច់គុន​មុន​សម្តែង
November 02, 2015 (05:25:44) [ 707 ]
 
 
រាជធានី​ភ្នំពេញ ៖ ដោយ​ចង់​បង្កើន​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឱ្យ​មហាជន​ទទួលស្គាល់​ចាងហ្វាង​ផលិតកម្ម «​ចក្ក​វាឡ​ពេជ្រ​ភាពយន្ត​» បាន​ដឹកនាំ​តារា​សម្តែង​មួយ​ចំនួន​ហាត់​ក្បាច់គុន​ជាមួយ​គ្រូ ជំនាញ​ៗ​មុន​ពេល​ឱ្យ​ពួក​គេ​សម្តែង។

តារា​ទាំងនោះ​ហ្វឹកហាត់​យ៉ាង​ទៀងទាត់​រាល់​ចុង​ស​ប្តា​ហ៍ មុន​នឹង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​វិស្សមកាល​មរណៈ​» ដែល​ជា​វណ្ណ​កម្ម ថ្មី​របស់​ផលិតកម្ម​«​ចក្កវាឡ​ពេជ្រ​ភាពយន្ត​» ។ ខ្សែភាពយន្ត​បែប​វាយតប់​រឿង «​វិស្សមកាល​មរណៈ​» ដែល​មានការ​ចូលរួម​ពី​តារា​ប្រុស​ស្រី ល្បីឈ្មោះ​ជា​ច្រើន​ដួង​នោះ នឹង​ចាប់ផ្តើម​ផលិត​នៅ​ចុងខែ​វិច្ឆិកា ២០១៥ ។ មាន​តារា​សម្តែង​ជាង​២០​នាក់ បាន​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​សម្រាប់​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នោះ ។

អគ្គ​នាយិកា​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត អ្នកស្រី​ថុ​ង ស៊ីវ​ទៀង ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា វា​គឺជា​លើក​ទី​មួយ​ដែល​ផលិតកម្ម​ដាក់​គម្រោង​ធំ​ជាមួយនឹង​ការ​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ ។ ទាំង​ការ​ចំណាយ​លើ​សម្ភារ​បច្ចេកទេស​ទំនើប​ជាង​មុន ពិសេស​មានការ​ចូលរួម​សម្តែង​ពី​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន ។ ដើម្បី​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​នេះ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង បាន​ជួល​អ្នកជំនាញ​ផ្នែក​ក្បាច់គុន​បុរាណ​ខ្មែរ​ឱ្យ​បង្ហាត់បង្រៀន​ក្បាច់​មូលដ្ឋាន​មួយ​ចំនួន​ដល់​សិល្បករ​។ ការ​ហ្វឹកហាត់​នេះ​នឹង​ជួយ​ឲ្យ​សិល្បករ​ទាំងអស់​អាច​សម្តែង​បាន​ល្អ​ក្នុង​ឈុត​ឆាក​វាយតប់ ការ​ហ្វឹកហាត់​មាន​រយៈពេល​ជាង​មួយ​ខែ​មុន​ពេល​ចេញ​ថត​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។

មាន​ឈុត​ឆាក​ជា​ច្រើន​ត្រូវ​វាយតប់​គ្នា ពិសេស​នៅ​លើ​នាវា​ធំ​មួយ​ដែល​ផលិតកម្ម​បាន​ត្រៀម​រួច​ជា​ស្រេច ។ តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ដែល​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ក្បាច់គុន​បុរាណ​ខ្មែរ មាន​កញ្ញា​នី មុនីនាថ​, អ្នក​នាង ឆៃ​លី ដា​ឡែ​ន​, លោក​ថៃ ប៊ុ​ន​នាង និង​លោក​អេ​ឡិច ជាដើម ។

តារា​សម្តែង​ប្រុស​ថៃ ប៊ុ​ន​នាង បញ្ជាក់​ថា ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដែល​លោក និង​សិល្បករ​ជា​ច្រើន​នាក់​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​ហ្វឹកហាត់​ចំនួន​២​ថ្ងៃ ។ ក្រៅពី​ថ្ងៃ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជំនាញ សិល្បករ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ទៀត​ចៀសវាង​ការ​ភ្លេច ឬ​ការ​ឈឺ​សាច់ដុំ ប្រសិនបើ​ខកខាន​យូរថ្ងៃ​នោះ ។ ក្បាច់​វាយតប់​ប្លែក​ក្នុង​ខ្សែភាពយន្ត​រឿង «​វិស្សមកាល​មរណៈ​» នឹង​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ហើយ​លោក​រំពឹង​ថា​សិល្បករ​នឹង​ធ្វើ​បាន​ល្អ​នៅ​ពេល​សម្តែង ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ខណៈ​កំពុង​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​បាន​ឆ្លៀត​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​នាង​ហ្វឹកហាត់​ក្បាច់​មូលដ្ឋាន​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ ។ មានការ​លំបាក​ខ្លះ​សម្រាប់​ការ​ហ្វឹកហាត់ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​នាង​ដឹង​ច្រើន​អំពី​ក្បាច់គុន ការ​លើកជើង​ទាត់ ធាក់ ការ​វាយ ហើយ​មាន​វិធីសាស្ត្រ​ក្នុង​ការ​គេច ឬ​ផ្តួលខ្លួន​ជាដើម ។ ក្បាច់​មូលដ្ឋាន​អាច​ធ្វើ​ឲ្យ​ការ​សម្តែង​របស់​ដា​ឡែ​ន និង​សិល្បករ​ដទៃ​ទៀត​កាន់តែ​ប្រសើរ​ជាង​មុន ។

គ្រូបង្វឹក​ពី​សហព័ន្ធ​យុទ្ធ​ក្រម​ក្បាច់គុន​បុរាណ​ខ្មែរ​មហានគរ លោក​តាន់ ច័ន្ទ​កក្កដា បញ្ជាក់​ថា​មាន​ក្បាច់​ចំហ និង​ក្បាច់​មូលដ្ឋាន​មួយ​ចំនួន​សម្រាប់​បង្រៀន​សិល្បករ ។ ក្បាច់​ភាគច្រើន​គឺ​សម្រាប់​ការ​សម្តែង ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​របួស​នៅ​ពេល​សម្តែង ។ លោក​កក្កដា​បញ្ជាក់​ថា «​វា​គឺជា​រឿង​ល្អ​ដែល​សិល្បករ​គួរតែ​ចេះ​ពី​ក្បាច់គុន​បុរាណ​ខ្មែរ​ព្រោះ​មិនមែន​ដើម្បី​តែ​ការ​សម្តែង​ទេ ប៉ុន្តែ​ដើម្បី​សុខភាព ភាព​រហ័សរហួន និង​ជា​មូលដ្ឋាន​សម្រាប់​ពួក​គាត់​អំពី​ការ​លោត ហក់ ការ​ផ្តួលខ្លួន​ជាដើម​» ។

ទោះបីជា​ក្រោយ​ហ្វឹកហាត់​ចប់​ក្តី​លោក​តាន់ ច័ន្ទ​កក្កដា នៅ​តែ​បន្ត​តាមដាន​នៅ​ពេល​ថត​ផ្ទាល់ ចៀសវាង​កំហុសឆ្គង​ណាមួយ ។ ក្រោយ​ការ​ហ្វឹកហាត់​នេះ​សង្ឃឹម​សិល្បករ​ទាំងអស់​នឹង​ធ្វើ​បាន​ល្អ​នៅ​ពេល​ដែល​ពួក​គេ​សម្តែង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter