អតីតចារៈនារីរុស្ស៊ី Anna Chapman បង្កើតកូនយ៉ាងស្ងៀមស្ងាត់
|
September 21, 2015 (01:30:26)
|
[ 756 ] |
|
|
|
|
អតីតចារៈនារីរូបនេះ បានសំរាលកូនយ៉ាងសម្ងាត់ ហើយលាក់ជិតអត្តសញ្ញាណឪពុករបស់ទារក។ ប្រភពព័ត៌មាន បានឲ្យដឹងថា នាងបានសំរាលកូនក្នុងមន្ទីរពេទ្យឯកជនល្បីមួយ នារដ្ឋធានីម៉ូស្គូ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ឲ្យដឹងថា សុខភាពរបស់នាង និងកូនប្រុសដំបូង សុទ្ធសឹងល្អប្រសើរ តែគេពុំបានដឹងពីវេលាដែលនាងសំរាលបុត្រទេ ។ ម្តាយរបស់ Anna បានស្ថិតនៅក្បែរកូនស្រី ពេលសំរាល ហើយបន្តថែទាំនាង និងចៅ។
មុននេះ មានពាក្យចចាមអារាមថា នាងមានគភ៌ ខណៈពេលគេឃើញពោះរបស់នាងធំ ពេលកំពុងនៅក្នុងហាងកាហ្វេ១នាក្រុងម៉ូស្គូ។
មនុស្សជាច្រើនបានសរសេរលើបណ្តាញសង្គម ហើយផ្តោតការសង្ស័យថា ឪពុករបស់ក្មេងប្រុសនេះ គឺ Edward Snowden អតីតភ្នាក់ងារសន្តិសុខអាមេរិក ធ្លាប់បានទម្លាយការសម្ងាត់ជាតិអាមេរិក។
នៅថ្ងៃទី១៧ កញ្ញា កន្លងមក នាងគ្រាន់តែសរសេរយ៉ាងខ្លីលើបណ្តាញសង្គមថា អរគុណប្រិយមិត្ត ដែលបានជូនពរខ្ញុំ!។
Anne ពេលនេះ អាយុ ៣៣ ឆ្នាំ ហើយ នាងបានត្រូវបណ្តេញចេញពីអាមេរិក និងដកហូតសញ្ជាតិអង់គ្លេស ក្រោយការបកស្រាយការសម្ងាត់រឿងអាស្រូវចារកម្មនាឆ្នាំ ២០១១។ ពេលវិលមករុស្ស៊ី នាងមានកេរ្តិ៍ឈ្មោះតិចតួចក្នុងវិស័យបង្ហាញម៉ូត និងជា MC ទូរទស្សន៍។ បច្ចុប្បន្ន Anne កំពុងគ្រប់គ្រងហាងលក់វត្ថុបូរាណមួយ នៅកណ្តាលក្រុងម៉ូស្គូ។
កាលពីឆ្នាំ ២០១៤ Anna Chapman បានល្បីឈ្មោះលើទំព័រសារព័ត៌មាន ព្រោះរងបទចោទប្រកាន់ថា នាងបានទទួលបញ្ជាផ្ទាល់ពីវិមានក្រែមឡាំង ដើម្បីបញ្ចុះបញ្ចូលឲ្យអតីតចារកម្មអាមេរិក បកស្រាយព័ត៌មានសម្ងាត់របស់រដ្ឋការក្រុងវ៉ាស៊ីនតោន Edward Snowden៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|