. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ក្រុម​គ្រួសារ​លោក ប៉ែន ចំ​រ៉ុ​ង ស្នើ​ឲ្យ​លោក អ៊ិ​ន សុ​ភិន ឈប់​បង្ករឿង​ទៀត​ទៅ គួរ​យល់​ដល់​ចិត្ត​កូន​ៗ​ផង
September 04, 2015 (10:05:01) [ 794 ]
 
 
ភ្នំពេញ​: លោក អ៊ិ​ន សុ​ភិន និង​លោក ប៉ែន ចំ​រ៉ុ​ង បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​ក​គុក សំរាប់​ទស្សនិកជន ហើយ​នៅ​ពេល​នេះ​ថា នឹង​មានរឿង​អ្វី​កើតឡើង សំរាប់​គ្រួសារ​ទាំង​២​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សាច់ញាតិ​របស់ ប៉ែន ចំ​រ៉ុ​ង បាន​ទទូច​ឲ្យ​ភាគី​ខាង​ឪពុក សុ​ដា​លី​ស គួរ​ធ្វើ​តាម​ការ​សម្រេចចិត្ត​របស់​កូន​ៗ​ខ្លះ ព្រោះ​វា​គ្មាន​អ្វី​ចំណេញ​បាន​ត្រឹម​អាប់​ឪ​ន​កិត្ត​យស​និង​កេរ​ឈ្មោះ​តែ
ប៉ុណ្ណោះ​។ បន្ទាប់​ពី​ជួប​រឿងរ៉ាវ​ភ្ញាក់ផ្អើល​ជុំវិញ​ក្រុម​គ្រួសារ​តារា​សម្តែង​ប៉ែន ចំ​រ៉ុ​ង និង​ភិន សុ​ដា​លី​ស មក គេ​តែងតែ​បានឃើញ​កញ្ញា ភិន សុ​ដា​លី​ស និង​លោក​អ៊ិ​ន សុ​ភិន បន្ត​ឆ្លង​ឆ្លើយ​សា​តាម​រយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប្រៀប​ដូច​ជា​អា​យ៉ៃ​ឆ្លើយឆ្លង​ដាក់​គ្នា​មិន​ដាច់​ឡើយ​។

មក​ទល់​ពេល​នេះ ដា​លី​សបាន​ចេញ​មុខ​ប្រាប់​ថា ការ​បាត់​ខ្លួន​របស់​នាង​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ទេ ហើយ​ប្រាប់​ដល់​ឪពុក​ឈប់​បង្ករឿង​ដោយ​នាង​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលណា​មាន​ដំណោះស្រាយ​ព្រោះ​នាង​ត្រូវធ្វើ​ការងារ​បន្ត​ទៀត​។

យ៉ាងណា​ម៉ិ​ញ​តាំងពី​ជួប​រឿង​ក្តៅ​នេះ​ប៉ែន ចំ​រ៉ុ​ង មិន​តបត​អ្វី​ឆ្លង​ឆ្លើយ​ដូច​គូ​ម្ខាង​ទៀត​ឡើយ​។ តារា​រូប​នេះ​នៅ​តែ​បន្ត​ការ​សម្តែង និង​កិច្ចការ​ពិធីករ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​រាល់​កិច្ចការ​ឆ្លើយ​បំភ្លឺលោក​ហាក់​បង្ហាញ​ចេតនា​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក​ជា​អ្នក​បកស្រាយ​រាល់​ច​ម្ង​ល់​អ្វី​ទាក់ទិន​នឹង​លោក​ជូន​មហាជន​ក៏​ដូច​ជា​សារព័ត៌មាន​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​លោក អ៊ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស និង​ជា​ឪពុក​បង្កើត​របស់​តារា​សំដែង​កញ្ញា ភិន​សុ​ដា​លី​សបាន​ធ្វើ​សន្និសីទកាសែត​ប្រកាស​ធ្វើសង្គ្រាម​ជាមួយ ប៉ែន ចំ​រ៉ុ​ង​នោះ រហូត​មក​ដល់​ពេល​នេះ​នាង ភិន សុ​ដា​លី​សបាន​ចេញពីផ្ទះ​អស់​រយៈពេល​ជិត​១​សន្តា​ហ៍​មក​ហើយដោយ​មិនដឹង​ថា​នាង​ទៅ​ទីណា​នោះ​ទេ​។

ទាក់ទង​នឹង​ព័ត៌មាន​និយាយ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក អ៊ិ​ន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹង​ថា​កូនស្រី​របស់​គាត់​បាន​បាត់​ដំណឹង​ទាក់ទង​លែង​បាន​អស់​រយៈ​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​លោក​ក៏​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ​ផង​ដែរ ហើយ​ភាគី​ដែល​ត្រូវ​ប្រឈម​មុខ​នៅ​តុលាការ​នោះ គឺ​មាន​តែ ប៉ែន ចំ រ៉ុ​ង ម្នាក់​ប៉ុណ្ណោះ​។

លោក អ៊ិ​ន សុ​ភិន និយាយ​បញ្ជាក់​ថា ភិន សុ​ដា​លី​ស បាន​បាត់​ខ្លួន​ពី​ផ្ទះ និង​ទាក់ទង​លែង​បាន​តាំងពី​រសៀល​ម៉ោង​៣ ថ្ងៃ​ទី​២៧​ខែសីហា​ម្ល៉េះ​បន្ទាប់​ពី​នាង​យក​ហេតុផល​ថា​ចុះ​ទៅ​ថត​នៅ​ខេត្ត​។

លោក អ៊ិ​ន សុ​ភិន បញ្ជាក់​ទៀត​ថា ការ​បាត់​ខ្លួន​របស់​នាង គឺ​មួយ​ថ្ងៃ​បន្ទាប់ ពី​លោក និង ប៉ែន ចំ​រ៉ុ​ង ផ្ទុះ​ឡើង​ជម្លោះ​វាយតប់​គ្នា​។​លោក​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ និង​ទៅ​ដល់​ដៃ​តុលាការ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ហើយ​ដើម្បី​ស្វែងរក​កូនស្រី​។

ពេល​នេះ លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កន្លែង​ដែល ចំ​រ៉ុ​ង រស់នៅ ចំ​រ៉ុ​ង បាន​ចូលខ្លួន​មក​បញ្ជាក់​ថា​អត់​បាន​ពាក់ព័ន្ធ​នឹង ដា​លី​ស ទេ​តាំងពី​ថ្ងៃ​ទី​២៦ ខែសីហា ក៏​ប៉ុន្តែ​ដរាបណា​កូនស្រី​ខ្ញុំ​នៅ​តែ​រក​មិន​ទាន់​ឃើញ គឺ ចំ​រ៉ុ​ង ត្រូវ​តែ​មក​បំភ្លឺ​នៅ​តុលាការ​បន្ត​ទៀត ពោល​គឺ ចំ​រ៉ុ​ង​មិន​អាច​រួចខ្លួន​នោះ​ឡើយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter