. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
កែវ ស្រី​នាង​៖ រឿង​កំប្លែង​ខ្មែរ អាច​ប្រជែង​ ជាមួយ​រឿង​ថៃ បាន​អាស្រ័យ ​លើ​សាច់រឿង
June 21, 2015 (12:24:02) [ 877 ]
 
 
ភ្នំពេញ: តារា​សម្តែង​ សាច់​សខ្ចី នាង កែវ ស្រី​នាង ដែល​ ទើបតែ ​បញ្ចប់ ការសម្តែង​ របស់ខ្លួន ក្នុង​សាច់ រឿង​បែប​កំប្លែង “​ក្រមុំ​សៅកែ​” បាន​លើក ឡើងថា វត្តមាន ​របស់​ភាពយ​ន្ត​ ថៃ ដាក់​បញ្ចាំងតាម បណ្តា​ស្ថានីយទូរទស្សន៍ មិន មាន​ អ្វី​ត្រូវ ​បារម្ភ​ទេ ខណៈពេលដែល​ការ ផលិត ភាពយន្ត​ក្នុងស្រុក នៅមាន​សន្ទុះ​ល្អ ចំណែក​ការគាំទ្រ​របស់ ទស្ស និកជន គឺ​អាស្រ័យ​លើ ស្នាដៃ​អ្នកនិពន្ធ​។​

​កន្លងមក ធ្លាប់មាន​តារា​សម្តែង​មួយចំនួន បាន​រិះគន់ និង​លើក​ជា​សំណូមពរ ដល់​ស្ថាប័ន​ពាក់ព័ន្ធ អោយជួយ​មើល​ពី​ការ​ចរាចរ ខ្សែភាពយន្ត​ថៃ ដែល​បាន​ចាក់​បញ្ចាំង ក្នុង​ទូរទស្សន៍ ជាពិសេស​គឺ​ចាក់​ក្នុង​ម៉ោង​ពិសេស​។

ក្នុងនោះ​គឺ​​ ពួកគេ​មាន បំណង ដើម្បី​លើកស្ទួយ ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដែល​ទើប​តែ មាន​ទីផ្សារ ក្នុង​ រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ដើម្បី​កុំ​ឲ្យ​វា​មានការ​ស្រុតចុះ ដូច​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំមុន​។

​ប៉ុន្តែ ​ការ​សំណូមពរ​ ទាំងនោះ ហាក់​បាន ​ថមថយ ដោយសារតែ ​តាម​បណ្តា​ ស្ថានីយ៍ ទូរទស្សន៍ ស្ទើរតែ ​គ្រប់​ប៉ុស្តិ៍​ទាំងអស់ បាន​យក​ ខ្សែភាពយន្ត​ថៃ មកចាក់​ បញ្ចាំង ជាពិសេស​នោះ គឺ​ចាក់​ចំ​ ម៉ោង​ពិសេស ដែល​អ្នកសិល្បៈ​មួយ ចំនួន បាន​មើល ឃើញថា ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​ តារា​សម្តែង មួយចំនួន ស្បោ​យ​ ការងារ ដោយសារតែ​ ទីផ្សារ​សិល្បៈ​ក្នុងស្រុក ត្រូវបាន​ជំនួស​ដោយ​ភាពយន្ត​ថៃ​។

​ការលើកឡើង​ បែប​ប្លែក ពី​គេ​ បន្តិច តារា​សម្តែង កែវ ស្រី​នាង ដែលមាន​ វង្ស​ត្រកូល ជា​អ្នកសិល្បៈ​រូបនេះ និយាយ ថាៈ “​ខ្ញុំ​គិតថា ផលិតកម្ម​ខែ្មរ​យើង ឥឡូវ គាត់​ក៏មាន​ស្នាដៃ​ខ្លាំង ដូចគ្នា​ជាមួយ​កុន​ថៃ ដូចជា​រឿង​បែប​កំប្លែងៗ ហើយ​អាច​ទទួលបាន ការគាំទ្រ​ច្រើនជាង កុន​ថៃ​ទៀតផង​។

អីចឹង​ខ្ញុំ​មិនមាន​សំណូមពរ​អី​ទេ សំខាន់​នៅលើ​សាច់រឿង របស់​យើង​។ បើ​រឿង​យើង​ល្អ​មិនចាំបាច់​ថា ចាក់​ម៉ោង​នេះ ឬ​ម៉ោង​នោះ នោះទេ គឺ​ទស្សនិកជន អាច​រង់ចាំ​តាមដាន​គ្រប់​រឿង ”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter