. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ច​ន ច័ន្ទ​លក្ខណា ទទួល​កាដូ​ គ្រឿង​ពេជ្រ មួយឈុត ពី​គូស្នេហ៍ នៅ​ថ្ងៃកំណើត
June 21, 2015 (12:19:46) [ 829 ]
 
 
ភ្នំពេញ: តារា​សម្តែង នាង ច​ន ច័ន្ទ​លក្ខណា ដែល​ទើបតែ​ទម្លាយ ទទួលស្គាល់​ដំណឹង មាន​ទំនាក់ទំនង ជាមួយនឹង​បុរស​ពោះម៉ាយ ធ្វើ​ជំនួញ​ម្នាក់ ដែលមាន​ទ្រព្យ​ស្តុក ហើយ​ពួកគេ ក៏​កំពុង​សិក្សា​យល់ចិត្ត​គ្នា ខណៈដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ ទាំង​អ្នកសិល្បៈ បាន​មើលឃើញថា ពួកគេ​ពិតជា​ល្អូកល្អើន​ជាមួយគ្នា ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ព្រោះតែ​បុរស​ពោះម៉ាយ​រូបនោះ តែងតែមាន​វត្តមាន ជាប់​ជានិច្ច​ជាមួយនឹង អ្នក​ម៉េ​ម៉ា​យ​ចាយរាង ក្រមុំ​សុំ​ចាញ់​រូបនេះ មិនដែល​លោះ​ពេល​ទេ សូម្បីតែ​អ្នក​បង្ហាញ​ម៉ូត​រូបនេះ មាន​បេសកកម្ម ទៅ​សម្តែង​ក្រៅប្រទេស​ក្តី​។

​រូបថត​ប៉ុន្មាន​សន្លឹក ដែល​បានបង្ហាញ ក្នុង​បណ្តាញ​សង្គម របស់​អ្នកសិល្បៈ​ល្បីៗ បាន​បង្ហាញថា តារា​សម្តែង នាង ច​ន ច័ន្ទ​លក្ខណា កំពុងមាន​សេចក្តីសុខ​ពេញបរិបូរណ៍ ព្រោះ​តារា​សម្តែង​រូបនេះ ត្រូវបាន​មិត្ត​ភ័​ក្រ​សិល្បៈ និង​អនា គត​ស្វាមី​ខ្លួន ធ្វើ​ខួបកំណើត Surpise ជាមួយ​គ្រឿងអលង្ការ​ពេជ្រ មួយឈុត​ទៀតផង​។​

​ជាមួយនឹង​ស្នាមញញឹម ដែល​ពេញ​ចិត្តនឹង កាដូ​មិនអាច​កាត់ថ្លៃ​បាន ពី​គូស្នេហ៍ ច​ន ច័ន្ទ​លក្ខណា បានបង្ហាញ​នូវ​សេចក្តីសុខជាមួយនឹង​ស្នាមញញឹម បិទមាត់​មិន​ជិតខណៈពេលដែលអនាគត​ស្វាមី​នាង កំពុងតែ​ឈ​របំពាក់​ខ្សែក ពេជ្រ ដ៏​ស្រស់ស្អាត​​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter