. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អ្នកចម្រៀង​ស្រី​ស្រស់​ស្អាត​ម្នាក់ កើត​នៅ​អា​មេ​រិ​ក មក​រស់នៅ​កម្ពុជា លែងចង់​ទៅ​វិញ
March 14, 2015 (11:15:25) [ 860 ]
 
 
ភ្នំពេញ​: កញ្ញា ម៉​ម ឡូ​រ៉ា ដែល​មានឈ្មោះ​ពេញ ម៉​ម ឡូ​រ៉ា ទេវី បាន​រៀបរាប់​ថា កញ្ញា​បាន​សម្រេចចិត្ត​មក​រស់នៅ​លើ​ទឹក​ដី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​វិញ ហើយ​លែង​ត្រឡប់​ទៅ​កាន់ ទីកន្លែង ដែល​កញ្ញា​បាន​ចាប់កំណើត (​សហរដ្ឋអាមេរិក​) នោះ​វិញ​ហើយ ដោយ​បច្ចុប្បន្ន​នេះ កញ្ញា​មក​តែ​ម្នាក់ឯង​ទេ បន្ទាប់​មក ម្តាយ​របស់ ឡូ​រ៉ា នឹង​មក​រស់នៅ​កម្ពុជា​តាម​ក្រោយ​។

ឡូ​រ៉ា បន្ត​ថា "​មូលហេតុ ដែល​ខ្ញុំ​មក​រស់នៅ​កម្ពុជា ព្រោះ​ខ្ញុំ​គិត​ថា ជំនាន់​នេះ គឺ​ពិសេស​មែនទែន ខ្ញុំ​ជា​កូន​ខ្មែរ​កើត​នៅ​ស្រុក​អា​មេ​រិ​ក ហើយ​ជំនាន់​នេះ ខ្ញុំ​ឃើញ​ថា មានការ​ផ្លាស់​ប្តូរ​ច្រើន ធ្វើ​អោយ​ខ្ញុំ​ចង់​មក​ចូលរួម​កសាង​ប្រទេស​របស់​យើង​"​។

ឡូ​រ៉ា ទេវី ដែល​ជា​អ្នកចម្រៀង​រូប​ស្រស់​ម្នាក់​នេះ អោយ​ទៀត​ថា "​មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់ទៅ​រស់នៅ​សហរដ្ឋ​អាមេ​រិក ព្រោះ​គេ​ទាំងនោះ ស្វែងរក​ឱកាស បាន​ទៅ​ធ្វើការ បាន​រកស៊ី ប៉ុន្តែ​ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​ចង់​រស់នៅ​ក្នុង​ជីវិត ដែល​មាន​ន័យ ហើយ​​ខ្ញុំ​គិត​ថា បើសិនជា​ខ្ញុំ​បាន​មក​ស្រុក​ខ្មែរ ខ្ញុំ​បាន​ចូលរួម​ជួយ​អភិវឌ្ឍ​ខាង​វិស័យ​សិល្បៈ​ខ្ញុំ សំរាប់​ប្រទេស​ខ្ញុំ ខ្ញុំ​នឹង​មានជីវិត ដែល​មាន​ន័យ​"​។

អ្នកចម្រៀង​កូនកាត់​រូប​នេះ​បន្ត​ថា "​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០៥ ផ្នែក​បុរាណវិទ្យា ដោយ​ខ្ញុំ​បាន​ផ្តោត​ទៅ​លើ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ពី​មុន ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ អង្គការ​មួយ ដែល​ការពារ​ប្រាសាទបន្ទាយឆ្មារ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​តែង​ចម្រៀង​មួយ​បទ​ដែរ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter