. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
តារា​ស្រី​បី​ដួង និយាយ​ពី​បុណ្យ​នៃ​ក្តី​ស្រលាញ់​
February 15, 2015 (11:20:54) [ 885 ]
 
 
ភ្នំពេញ: តារា​សម្តែង តារា​កំប្លែង និង​តារាចម្រៀង បី​ដួង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ របស់ខ្លួន នៅក្នុង​ថ្ងៃបុណ្យ នៃ​ក្តី​ស្រលាញ់ និង​ផ្តែផ្តាំ​ថា ទិវា​នៃ​ក្តី​ស្រឡាញ់ មិនមែន​មានតែ​មួយថ្ងៃ​នេះ​ទេ សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ គឺមាន​រៀងរាល់ថ្ងៃ ជាពិសេស​ក្តី​ស្រឡាញ់ ចំពោះ​ក្រុមគ្រួសារ ដូច្នេះហើយ សូម​យុវវ័យ​ទាំងអស់ ត្រូវ​បង្វែរ​ក្តី​ស្រឡាញ់ នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ ឲ្យ​មាន​ជា​រៀងរាល់ថ្ងៃ ដល់​មនុស្ស​ជាទី​ស្រឡាញ់ ធ្វើយ៉ាងណា​ជៀស​ឲ្យ​ឆ្ងាយ​ពី ការសេព​គ្រឿងញៀន និង​អបាយមុខ​ផ្សេងៗ​។ នេះ​ជា​សារ​ខ្លីៗ របស់​តារា កំប្លែង នាង សុខ ចាន់​ធីតា ហៅ កា​តុ តារា​សម្តែង ថន លក្ខណា និង​តារាចម្រៀង នាង អ៊ុំ គ​ន្ធា​។​

​តារា​កំប្លែង ក្រមិចក្រមើម នាង កា​តុ បានបង្ហាញ​ពី​អារម្មណ៍​ថាៈ "ខ្ញុំ​សូម​ផ្តាំផ្ញើ​ប្អូនៗ ដែល ជា​យុវវ័យ កុំ​គិត​អ្វី​ផ្សេង ក្រៅពី​ការសិក្សា ព្រោះ​ការសិក្សា បានធ្វើ​ឲ្យ​ដំណើរ​ឆ្ពោះទៅមុខ និង​មាន​អនាគត​ល្អ បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ មិនមែន​ចំពោះតែ​សង្សារ​ទេ គឺ​ការផ្តល់​ក្តី​ស្រឡាញ់​ដល់ ឪពុកម្តាយ ព្រោះតែ​ពួកគាត់ ជា​អ្នក​ផ្តល់កំណើត​ឲ្យ និង​បងប្អូន ជាពិសេស​អ្នក​នៅ​ជុំវិញខ្លួន​យើង​"។ តារា​កំប្លែង​រូបនេះ ឆ្លៀតឱកាស​ជូនពរ ដល់​ទស្សនិកជន និង​ប្អូនៗ យុវវ័យ ជួបតែ​សំណាងល្អ និង​អនាគត​ល្អ​។​

​ចំណែក​តារា​សម្តែង​សាច់​សខ្ចី ថន លក្ខណា ក៏បាន​បញ្ចេញ​ពី​អារម្មណ៍​របស់ខ្លួន នៅក្នុង​ថ្ងៃនេះ​ដែរ​ថាៈ នាង​ខ្ញុំ​សូម ​ផ្ញើ​សេចក្តី​នឹករលឹក ដល់​បងប្អូន ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុងឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ មិនមែន​ចំពោះតែ​សង្សារ ឬ​ប្តី​ប្រពន្ធ​ទេ វា​គឺជា​ក្តី​ស្រឡាញ់​ទូទៅ សម្រាប់​ក្រុមគ្រួសារ ឪពុក​-​ម្តាយ បងប្អូន មិត្ត​ភ័ក្ត្រ ចឹ​ង​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មាន​ក្តី​ស្រឡាញ់ គ្រប់ពេល​ទាំងអស់ នៃ​គ្រួសារ​នាង​ខ្ញុំ និង​បងប្អូន​ទស្សនិកជន ដូច្នេះ​សូម​ឲ្យ​បង្កើន ការស្រឡាញ់​របស់ខ្លួន ដល់​អ្នក​ជុំវិញខ្លួន​។

​រីឯ​អតីត​តារាចម្រៀង យេ​យេ នាង អ៊ុំ គ​ន្ធា ដែល​ធ្លាប់​ដើរ​ខុសឆ្គង​ម្តង រហូត​ធ្លាក់ខ្លួន ផ្ទុក​នូវ​ជំងឺ រហូតមកដល់​សព្វថ្ងៃ​នេះ នាង​បាន​សម្តែង ការសោកស្តាយ និង​បាន​ផ្តាំផ្ញើ​ដល់​យុវវ័យ និង​ទស្សនិកជន ដែលមាន​សុខភាព​ល្អ​ទាំងអស់​ថាៈ "កុំ​មានការ​ភ្លើតភ្លើន ការ ខុសឆ្គង​ម្តង ជា​ពីរដង អាច​នាំ​ឲ្យ​យើង មាន​ភាពលំបាក ជាពិសេស បើ​មាន​សុខភាព​ល្អ​ហើយ សូម​ចេះ​ថែរ​រក្សាខ្លួន ឲ្យ​បាន​តាម​ក្បួន​ពេទ្យ ជាពិសេស​ប្អូនៗ មេត្តា​កុំ​ភ្លើតភ្លើន ព្រោះ​អី​មាន​នាង​ខ្ញុំ ជា​គំរូ​ម្នាក់​ហើយ ចំណែក​ក្រុមគ្រួសារ​ក៏​ទទួល​សម្ពាធ​នូវ​ភាពអាម៉ាស់ មិន​ហ៊ាន​ប្រឈមមុខ​នឹង​សង្គម ដោយសារតែ​ខ្លួន មាន​ផ្ទុកមេរោគ​អេដស៍ ចឹ​ង​សូម​ប្អូនៗ ចៀសវាង​ឲ្យ​បាន​ឆ្ងាយ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter