. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឆៃលី ដា​ឡែ​ន ចូល​រោងការ នៅ​បាត់ដំបង កាត់​ចំណងដៃ​នៅ​កោះ​ពេជ្រ​
January 17, 2015 (08:02:35) [ 729 ]
 
 
ភ្នំពេញ: ថ្ងៃ​សិរី​សួស្តី​ជ័យ​មង្គល​របស់​តារាចម្រៀង​សិច​ស៊ី ឆៃលី ដា​ឡែ​ន ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​១៥​មករា និង​ពិសារ​ភោជនីយ​អាហារ ជួបជុំ​សាច់ញាតិ និង​មិត្ត​ភ័​ក្រ នៅ​ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃទី​១៦​មករា​នេះ មាន​អ្នក​សិ​ល្បះ​តិចតួច​ចូលរួម​។ ប៉ុន្តែ​ពិធី​កាត់​ចំណងដៃ នៅ​ថ្ងៃទី​២៣​មករា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ អាគារ D នៅ​ភ្នំពេញ ឆៃលី​ដា​ឡែ​ន បាន​អញ្ជើញ​អ្នក​សិ​ល្បះ​ច្រើន ចូលរួម​។​

ពិធីមង្គលការ​របស់​តារាចម្រៀង​យេ​យេ ឆៃលី ដា​ឡែ​ន ជាមួយ​តារា​សម្ដែង និង​ជាតា​រា​ម៉ូ​ដែល តូ តាក់​វ៉ាន់ ហៅ តារា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​បាត់ដំបង ដោយសារតែ​គូ​ស្វាមីភរិយា​នេះ មាន​វ័យ​ខុសគ្នា រហូតដល់​ទៅជិត ១០ ឆ្នាំ​។ ឆៃលី​ដា​ឡែ​ន សព្វថ្ងៃ​អាយុ​ជាង ៣០ ឆ្នាំ​។

​ពិធីកាត់សក់​បង្កក់​សិរី ដល់​គូ​ស្វាមី ភរិយា ឆៃលី​ដា​ឡែ​ន និង​តូ តាក់​វ៉ាន់ គឺ​វត្តមាន​របស់​តារាចម្រៀង និង​ជាតា​រា​កំប្លែង រ៉ូ​លីន ដែល​បង្ក​ជា​សំណើច​ពេញ​ផ្ទៃ​រោង​ជ័យ​។

នេះ​ជា​លើក​ទី​១ សម្រាប់ រ៉ូ​លីន ដែល​ចេញ​ច្រៀង​ភ្លេង​ការ​។ នេះ​ក៏​ដោយសារតែ​ការ​រាប់អាន​គ្នា និង​ភាពស្និទ្ធស្នាល ដែល​រ៉ូ​លីន តែងតែ​លើកយក​មក​និយាយ​នឹង​ដឹងគុណ​នូវ​ការ​យឺត​យោង របស់​តារាចម្រៀង​ច្រមុះ​ស្រួច អេ​ឡិច ចាន់​ត្រា និង​តារាចម្រៀង ឆៃលី ដា​ឡែ​ន​។

​នៅ​រសៀល​ថ្ងៃទី​១៦​មករា​នេះ ភ្ញៀវកិត្តិយស បាន​អញ្ជើញ​ចូលរួម​ពិសារ​ភោជនីយ​អាហារ នៅ​នឹង​គេហដ្ឋាន​ខាង​ស្រី ដែលមាន​ភ្ញៀវ​ចូលរួម​ជាង ៨០០ នាក់​។ ចំណែក​អ្នកសិល្បៈ ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ល្ងាច​នេះ មាន​តិចតួច​ប៉ុណ្ណោះ​។ ក្នុងនោះ គេ​ឃើញ​មាន​លោក អេ​ឡិច ចាន់​ត្រា រ៉ូ​លីន តារា​ម៉ូ​ឌែ​ល​ស្រី​ពេជ្រ និង​លោក ពី​ន សុ​ធន់ ជាដើម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter